Friday, February 10, 2017

អ្នកនាំពាក្យបក្សកាន់អំណាច៖ រាល់បញ្ហាកើតឡើងមុនឆ្នាំ ១៩៩៨ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC មិនពិនិត្យដោះស្រាយទេ!

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ដូច្នេះថា ទោះបី លោក សម រង្ស៊ី ដាក់ពាក្យប្តឹងប៉ុន្មានដងទៀត  ក៏តុលាការអន្តរ​ជាតិ​មិនយកភ្នែកមើលដែរ។
លោក សុខ ឥសាន បានបញ្ជាក់ថា តាមគោលការណ៍ បទបញត្តិពិសេស សន្ធិសញ្ញាទីក្រុងរ៉ូម ឆ្នាំ ១៩៩៧ តុលាការព្រហ្មទណ្ឌអន្តរជាតិ មានសមត្ថកិច្ចទទួលដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងបទឧក្រឹដ្ឋមួយចំនួន​ដូច​ជា៖ – ឧក្រឹដ្ឋកម្មឈ្លានពាន – ឧក្រឹដ្ឋកម្មសង្គ្រាម -ឧក្រឹដ្ឋកម្មប្រល័យពូជសាសន៍ – ឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្រោយឆ្នាំ ១៩៩៨ តែប៉ុណ្ណោះ។ រាល់បញ្ហា​កើតឡើងមុនឆ្នាំ ១៩៩៨ តុលាការមិនពិនិត្យដោះស្រាយទេ ។
លោក សុខ ឥសាន ក៏បានបញ្ជាក់បន្ថែមថា ការប្តឹងរបស់ សម រង្ស៊ី វាគ្រាន់តែជាការភូតកុហក និងបោកប្រាស់ បំភ័ន្តសាធារណមតិទូទៅ និង បំភ័ន្តមតិប្រជាជនប៉ុណ្ណោះ។ ដូច្នេះ ការប្តឹងរបស់ សម រង្ស៊ី គ្មានប្រយោជន៍ និង មិនមានប្រសិទ្ធភាពអ្វីទាល់តែសោះ៕

No comments:

Post a Comment