Friday, February 10, 2017

ទស្សនៈអ្នកប្រើប្រាស់ហ្វេសប៊ុក៖ អាមេរិកចូលចិត្តវិនិយោគលើវិស័យកសិកម្មផ្នែកចំការមីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ សុខ ពេញណន បានបង្ហោះផ្សាយ​នូវ​ទស្សនៈ​ផ្ទាល់ខ្លួនមួយដែលដាក់ចំណងជើងថា «អាមេរិកចូលចិត្តវិនិយោគលើវិស័យកសិកម្មផ្នែកចំការមីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ»។

អាមេរិក មានមហិច្ឆតាអំណាចបែបចក្រពត្តិនិយម ញុះញង់ប្រទេសដទៃបង្កសង្រ្គាមវិនាសកម្ម ដល់ប្រជាពលរដ្ឋស្លូតត្រង់តាមរយៈការលក់សព្វាវុធទៅឱ្យប្រទេសដទៃធ្វើសង្រ្គាម ដើម្បី​ផល​ប្រយោជន៍ភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច។ អាមេរិក ចូលចិត្តធ្វើ​វិនិយោគ​លើ​វិស័យ​គ្រាប់​​បែក គ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានចំណេញកប់ក្តោងមហាសាល​លើ​ទឹក​ភ្នែកនិងញើស​ឈាម​របស់ប្រជាជាតិដទៃ។

វិស័យកសិកម្មចំការមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសហរដ្ឋអាមេរិកបានវិនិយោគក្នុងអំឡុងឆ្នាំ១៩៧០-១៩៧៥ ដោយបានចំណាយពូជគ្រាប់បែករាប់ម៉ឺនតោនមកទម្លាក់លើទឹកដីកម្ពុជា ហើយទទួលបានទិន្នផលជាទីគាប់ចិត្ត សម្រាប់អាមេរិក និងក្រុមលាងគូថឱ្យអាមេរិកក្នុងនោះបានធ្វើឱ្យដីកសិកម្មដំណាំចំការហូបផ្លែ ទៅជាចំការមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅសេសសល់ដល់សព្វថ្ងៃនេះ ខ្ទេចខ្ទាំខូចខាតប្រព័ន្ធធារាសាស្ត្រ អគារសាធារណៈ បំផ្លាញ​​សេដ្ឋកិច្ចជាតិ ផ្ទះប្រជាពលរដ្ឋ មានពលរដ្ឋស្លាប់ របួស បន្សល់ទុកនូវជនពិការ ស្ត្រីម៉េម៉ាយ ពោះម៉ាយ ក្មេងកំព្រាជាដើម ការខ្ទេចខ្ទាំទាំងនេះ ប្រសិនបើគិតជាទឹកប្រាក់អស់រាប់ពាន់ពាន់លានដុល្លា

តែអ្វីដែលហួសចិត្តនោះ គឺអាមេរិកឱ្យកម្ពុជាសងថ្លៃទិញគ្រាប់បែកមកទម្លាក់លើក្បាលខ្មែរគ្នាឯងនូវទឹកប្រាក់ប្រមាណ៥០០លានដុល្លារអាមេរិកទៅវិញ។ កម្ពុជា រងគ្រោះគ្រប់គ្រាន់ហើយ ឆ្អែតឆ្អន់ហើយ ល្មមដល់ពេលដែលប្រជាពលរដ្ឋខ្មែរ រួបរួមសាមគ្គីគ្នាថែរក្សាសន្តិភាព និង​កសាងអភិវឌ្ឍទឹកដីដ៍កំសត់មួយនេះ កុំឱ្យធ្លាក់ចូលក្នុងកលឧបាយរបស់អាមេរិកដូចកាលពី អតីតកាល។

ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំមិនឱ្យរដ្ឋាភិបាលកម្ពុជាសងសូម្បីតែ១ដុល្លា និងទាមទារឱ្យអាមេរិកសងកម្ពុជានូវការខូចខាតចំនួន៥០០០លានដុល្លារអាមេរិកមកឱ្យកម្ពុជាវិញ និង​ថ្កោល​ទោសអាមេរិកថាបានបង្កឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយការទម្លាក់គ្រាប់បែកសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរស្លូតត្រង់៕





No comments:

Post a Comment