Friday, February 10, 2017

លោក ហ៊ុន សែន ​ជួបសួ​រសុខទុក្ខ និង​ដោះ​​ស្រាយ​សំ​​ណូម​ពរ​ជាច្រើន​​ជូន​ប្រជាពល​រដ្ឋ​នៅ​​ខេត្ត​ព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​នាម​ប្រមុខ​រាជ​រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​គណបក្សប្រជា​ជន​កម្ពុជា​ បាននិង​កំ​ពុង​ចុះ​ជួបសំណេះ​សំណាលជាមួយប្រជា​ពលរដ្ឋ​ជា​អ្នក​គាំ​ទ្របក្សកាន់​អំ​ណាច​ នៅក្នុងមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែងបន្ទាប់ពីលោកបានបញ្ចប់ការជួបជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅវិទ្យាល័យមួយចំនួនក្នុងក្រុងព្រៃវែង។
សូមជម្រាបថា​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបើកយុទ្ធនាការចុះសំណេះ​សំណាល ជួប​ផ្ទាល់​ជា​មួយ​ប្រជា​ពលរដ្ឋ​នៅ​តាមបណ្តាខេត្តនានា ក្នុងឆ្នាំ២០១៦ កន្លងទៅនេះ ដោយក្នុងនោះ លោកយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់។ យុទ្ធនាការនេះក៏ត្រូវបានធ្វើឡើងដើម្បីត្រួតពិនិត្យមើលលទ្ធផលការងាររបស់រាជរដ្ឋាភិបាល នៅតាមមូលដ្ឋាន ក្នុង​ពាក់កណ្តាលអាណត្តិទី ៥ក្រោម​ការ​ដឹកនាំ​របស់​លោកផងដែរ។
គេបាន​ដឹង​ថា ក្នុង​ឱកាសដែល​លោកចុះ​ជួប​ប្រជា​ពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ បញ្ហា​ជា​ច្រើន​ត្រូវ​បាន​ដោះ​ស្រាយ និង​សម្រួល​ជូន​ប្រជាពលរដ្ឋ​។ ប​ន្ថែម​ពីលើ​នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជួយឧបត្ថម្ភសាលារៀន អគារសិក្សា រួមទាំងសម្ភារៈ និងថវិកាជាច្រើនដល់ស្ថាប័ន ឬប្រជាពលរដ្ឋ ដែលជួបនឹងការខ្វះខាត។
ស្រប​ពេល​ដែល​វត្ត​មាន​របស់លោក ហ៊ុន សែន បាន​និង​កំ​ពុង​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​ ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​រំ​ដោះ​ក៏ដោយ​សារ​តែ​កម្លាំង​សាមគ្គី​របស់​លោក ហ៊ុន សែនផង​ដែរនោះ ខុសពី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​គេដឹង​ថា នាពេល​ចុង​ក្រោយ​នេះ កំ​ពុង​ប្រឈម​មុខ​នឹង​ការ​បែក​ធ្លាយ​នូវ​រឿង​អាស្រូវផ្លូវ​ភេទ អំពើពាលាអាវាសែ ការ​ប្រព្រឹត្តខុសក្នុង​រឿង​កាមគុណ អសីលធម៌ តាំង​ពី​មេដឹកនាំជា​ក្បាល​ម៉ាស៊ីន​ក្នុង​បក្សរហូត​ដល់​មន្ត្រី​ជើង​ក្រោម៕​





No comments:

Post a Comment