Friday, February 10, 2017

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងបំពេញទស្សនកិច្ចផ្លូវការនៅមីយ៉ាន់ម៉ារ រយៈពេល០៤ថ្ងៃ

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រសួងការបរទេស និងសហ​ប្រតិបត្តិ​ការ​អន្តរជាតិ បាន​ចេញ​សេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា ដោយមានការ​អញ្ជើញ​ពីអនុប្រធានាធិបតី សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំ​ហុង នឹងទៅ​បំពេញ​ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ពីថ្ងៃទី២៧ ខែ​កុម្ភៈ ដល់ថ្ងៃទី០២ ខែ​មិនា ឆ្នាំ២០១៧ខាងមុខនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា ក្នុងឱកាសទស្សនកិច្ចនេះ លោកឧប​នាយក​រដ្ឋ​មន្រ្តី ហោ ណាំហុង នឹងជួបសម្តែងការគួរសមជាមួយ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw ជួបពិភាក្សាការងារជាមួយ អនុប្រធានាធិបតីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ លោក U Myint Swe និងលោកស្រី Daw Aung San Suu Kyi ទីប្រឹក្សារដ្ឋនៃសាធារណរ​ដ្ឋ​សហភាពមីយ៉ាន់ម៉ារផងដែរ៕



No comments:

Post a Comment