Tuesday, January 03, 2017

​​​​​​​​​​​​​​​​​​​​​​​​លោក Xi និយាយថា នឹងមិនឱ្យនរណាម្នាក់ «បង្កជម្លោះ» ទៅលើទឹកដីរបស់ខ្លួនទេ

ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយ ខណៈដែលមន្ត្រីជាន់ខ្ពស់របស់ប្រទេសចិនទទួលបន្ទុកទំនាក់ទំនងតៃវ៉ាន់បានព្រមានពីហានិភ័យនៅមុនឆ្នាំ ២០១៧ ថា ចិននឹងមិនអនុញ្ញាត   ឱ្យនរណាម្នាក់ «បង្កជម្លោះ» ទៅលើអធិបតេយ្យភាពទឹកដី និងសិទ្ធិដែនសមុទ្ររបស់ខ្លួននោះទេ។
ជំហរហួងហែងកាន់តែខ្លាំងរបស់ប្រទេសចិន ក្នុងការជំរុញការទាមទារដែនដីរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះនោះ រួមទាំងការកសាងកោះសិប្បនិម្មិតបានធ្វើឱ្យប្រទេសជិតខាងខឹងសម្បារ។
លោក Xi បាននិយាយថា «យើងប្រកាន់ខ្ជាប់ទៅនឹងការអភិវឌ្ឍប្រកបដោយសន្តិភាព និងការប្តេជ្ញាការពារអធិបតេយ្យភាព សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់យើង»។
គាត់បាននិយាយដោយមិនលម្អិតថា «ប្រជាជនចិននឹងមិនអនុញ្ញាតឱ្យនរណាម្នាក់បង្កជម្លោះអំពីរឿងនោះទេ»។
ខណៈដែលលោក Xi មិនបានលើកឡើងដោយផ្ទាល់ពីកោះតៃវ៉ាន់ ក្រៅពីការបង្ហាញការស្វាគមន៍ឆ្នាំថ្មីដល់ពួកគេមុនការិយាល័យកិច្ចការតៃវ៉ាន់សម្រាប់គោលនយោបាយប្រទេសចិននៅក្នុងសារឆ្នាំថ្មីរបស់គាត់ថា នឹងឃើញភាពមិនប្រាកដប្រជាឆ្នាំ ២០១៧។
លោក Zhang Zhijun បាននិយាយថា «ដោយសម្លឹងមើលទៅឆ្នាំ ២០១៧ ស្ថានភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់គឺស្មុគស្មាញ និងធ្ងន់ធ្ងរ ហើយការអភិវឌ្ឍទំនាក់ទំនងនេះកំពុងប្រឈមនឹងកត្តា និងហានិភ័យមិនប្រាកដប្រជាជាច្រើន»។
លោកបានបន្ថែមថា ប្រទេសចិនសង្ឃឹមថា ប្រជាជនទាំងសងខាងអាចបង្ហាញការតាំងចិត្ត និងភាពក្លាហានដើម្បីធានានូវ «ទិសដៅត្រឹមត្រូវ» នៃការអភិវឌ្ឍទំនាក់ទំនងប្រកបដោយសន្តិភាព និងធ្វើការដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិយាយកាលពីថ្ងៃសៅរ៍ថា តៃវ៉ាន់នឹងមិន «ស្ងាត់ស្ងៀម» ពេលដែលដោះស្រាយជាមួយប្រទេសចិន ប៉ុន្តែភាពមិនប្រាកដប្រជានៅឆ្នាំ ២០១៧ នឹងធ្វើការសាកល្បងតៃវ៉ាន់ និងក្រុមសន្តិសុខជាតិរបស់ខ្លួន ទោះបីជាលោកស្រីបានប្តេជ្ញាឡើងវិញក្នុងការរក្សាសន្តិភាពក៏ដោយ។
ប្រទេសចិនមានការសង្ស័យយ៉ាងខ្លាំងចំពោះលោកស្រី Tsai ដែលខ្លួនគិតថា ចង់ជំរុញឱ្យមានឯករាជ្យផ្លូវការដល់កោះតៃវ៉ាន់ ជាកោះដែលគ្រប់គ្រងដោយខ្លួនឯង ដែលក្រុងប៉េកាំងបានចាត់ទុកជាខេត្តមួយរបស់ខ្លួន។
ប្រភពដែលមានទំនាក់ទំនងជាមួយមន្រ្តីយោធាជាន់ខ្ពស់បានឱ្យដឹងថា យោធារបស់ប្រទេសចិនមានការព្រួយបារម្ភនូវអ្វីដែលខ្លួនមើលឃើញថា ជាការគាំទ្ររបស់លោក Trump ទៅលើតៃវ៉ាន់ និងកំពុងពិចារណាលើវិធានដ៏ខ្លាំងក្នុងការទប់ស្កាត់តៃវ៉ាន់ពីការឆ្ពោះទៅរកឯករាជ្យភាព៕
ប្រភព: Reuters

No comments:

Post a Comment