Tuesday, January 03, 2017

ព្រះមហាក្សត្រថៃថ្មី ជំរុញឱ្យមានការឯកភាពគ្នា នៅក្នុងការថ្លែងសុន្ទរកថាឆ្នាំថ្មី

ព្រះមហាក្សត្រថ្មី របស់ប្រទេសថៃ លោក Maha Vajiralongkorn បានជំរុញឱ្យអ្នកជិតស្និទ្ធរបស់គាត់ឱ្យមានការឯកភាពគ្នានៅក្នុងសុន្ទរកថាឆ្នាំថ្មីដែលបានថ្លែងកាលពីថ្ងៃសៅរ៍ ដែលជាការថ្លែងដ៏សំខាន់លើកដំបូងរបស់គាត់ទៅកាន់ប្រទេសបែកបាក់ផ្នែកនយោបាយ ចាប់តាំងពីបានឡើង គ្រងរាជ្យបល្ល័ង្ក។
ប្រទេសថៃបានទទួលរងដោយទុក្ខសោកយ៉ាងខ្លាំងដែលមិនធ្លាប់មាន ចាប់តាំងពីការយាងចូលសុវណ្ណង្គត់របស់ព្រះមហាក្សត្រ Bhumibol Adulyadej កាលពីខែតុលា ដែលជាព្រះមហាក្សត្រត្រូវបានគេគោរពយ៉ាងទូទៅដែលបានដឹកនាំប្រទេសពេញ ៧ ទសវត្សរ៍នៃភាពចលាចលផ្នែកនយោបាយ។ នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ទូទាំងប្រទេសកាលពីថ្ងៃសៅរ៍នោះ ព្រះមហាក្សត្រVajiralongkorn បានជំរុញជនរួមជាតិរបស់គាត់ឱ្យស្វែងរកផលប្រយោជន៍រួម ខណៈដែលពួកគេឆ្ពោះទៅរកចូលឆ្នាំថ្មី។
ព្រះអង្គបានផ្តាំផ្ញើពីព្រះបរមរាជវាំង Dusit នៅទីក្រុងបាងកកថា «មិនគិតថាជាឧបសគ្គប្រភេទ ណាក៏ដោយ ក៏បញ្ហា ឬ ភាពមិនប្រក្រតីកើតឡើងនោះទេ ប្រសិនបើយើងមានការឯកភាពគ្នានោះ បន្ទាប់មកពួកគេទាំងអស់គ្នាពិតជាអាចនឹងត្រូវបានដោះស្រាយ»។ ព្រះមហាក្សត្របានមានបន្ទូលបន្ថែមទៀតថា ព្រះអង្គ «មានការពេញចិត្តជាអនេក» ដោយ សារតែការសម្តែងឱ្យឃើញនូវការសោកសង្រេងពីមហាជន ទៅលើការយាងចូលសុវណ្ណង្គត់របស់ ព្រះបិតារបស់ព្រះអង្គ។
ព្រះអង្គបានមានបន្ទូលថា «នេះគឺជាសេចក្តីថ្លែងការណ៍មួយអំពីរបៀបដែលប្រជាជនថៃមាន ការដឹកគុណ ចិត្តល្អ មានមេត្តាករុណា និងការស្នេហាជាតិ»។ ព្រះមហាក្សត្រ Bhumibol បានទាក់ទាញ់ប្រជាជនថៃដោយកេរ្តិ៍ឈ្មោះរបស់ព្រះអង្គ ជាព្រះមហាក្សត្រដ៏ស្វិតស្វាញក្នុងការងារ ដែលបានប្តេជ្ញាចិត្តដោយខ្លួនឯងដើម្បីគម្រោងអភិវឌ្ឍន៍ជន បទសម្រាប់អ្នកក្រីក្រ។ ព្រះអង្គក៏បានថ្លែងសុន្ទរកថាប្រចាំឆ្នាំ ដើម្បីជាគោលការណ៍គោរពបែបសីលធម៌ទៅកាន់ប្រទេសដែលទទួលរងដោយការប្រឆាំងតវ៉ាផ្នែកនយោបាយ និងរដ្ឋប្រហារយោធានេះ។
ប៉ុន្តែព្រះមហាក្សត្រដែលត្រូវបានគេគោរពជាទូទៅនោះ បានដកខ្លួនថយពីជីវិតសាធារណៈ នៅពេលដែលសុខភាពរបស់ព្រះអង្គបានធ្លាក់ចុះអស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ ខណៈ ពេលដែលប្រទេសថៃបានទទួលរងផលលំបាកដោយការតស៊ូអំណាចដ៏ល្វីងជូរចត់ រវាងប្រជាជនក្រីក្រតាមជនបទ និងវរជនមានទំនោរទៅរកព្រះមហាក្សត្រ។ ព្រះមហាក្សត្រថ្មីនេះបានទទួលរងពីព្រះរាជាណាចក្របែកបាក់នេះ ឥឡូវនេះបានស្ថិតនៅក្នុងកណ្តាប់ដៃយ៉ាងរឹងមាំរបស់របបយោធាដ៏ធំដែលមានទំនោរទៅរកព្រះមហាក្សត្រ ដែលបាន បង្ក្រាបលើសំលេងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ៕
(ប្រភព : AFP ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦)

No comments:

Post a Comment