Tuesday, January 03, 2017

ក្រសួងការពារជាតិ បើកកិច្ចប្រជុំបូកសរុបការងារយោធាឆ្នាំ២០១៦ និងទិសដៅឆ្នាំ ២០១៧

នៅព្រឹកថ្ងៃទី០២ ខែមករា ២០១៧ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក សំ វណ្ណថន អគ្គលេខាធិការក្រសួងការពារជាតិ អញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារ លទ្ធផលការងារយោធាឆ្នាំ២០១៦ ទិសដៅឆ្នាំ ២០១៧ នៅទីស្តីការក្រសួងការពារជាតិ ។
យោងតាមរបាយការណ៍នៃកិច្ចប្រជុំ បានបញ្ជាក់ថា ក្នុងមួយឆ្នាំ២០១៦ នេះ កងយោធពលខេមរភូមិន្ទ បានសម្រេចការងារ និងទទួលបានការកោតសរសើរជាបន្តបន្ទាប់ ដែលកងកម្លាំង យើងទាំងអស់ទូទាំងប្រទេស បានខិតខំប្រឹងប្រែងបំពេញការងារដោយការយកចិត្តទុកដាក់ និងសម្រេចបានលទ្ធផលល្អទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ ដូចជាកងកម្លាំងមួកខៀវកម្ពុជា មានការកោតសរសើរពីអង្គការសហប្រជាជាតិជាបន្តបន្ទាប់។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញការងារនាពេលកន្លងមកនេះ។ លោកក៏បានសំណូមពរ ឱ្យកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញការងារ ដែលសេសសល់ពង្រឹងថែមទៀតទាំងការងារគ្រប់គ្រងកម្លាំងទ័ព ទាំងការងារហ្វឹកហ្វឺន ការងារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕







No comments:

Post a Comment