Tuesday, January 03, 2017

លោក ហ៊ុន សែន៖ ការសោយទីវង្គត់របស់ សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្សគឺជាការបាត់បង់រាជវង្សខ្មែរមួយអង្គដែលទ្រង់មានឆន្ទៈ មនសិការស្នេហាជាតិ

នៅព្រឹកថ្ងៃទី០២ ខែ មករា ឆ្នាំ២០១៧  លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស នៅវត្តបុទមវត្តី ដែលព្រះអង្គបានយាងសោយទីវង្គត់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ វេលា ម៉ោង១០:៤៥នាទីព្រឹក ក្នុងព្រះជន្ម ៨០ព្រះវស្សា ដោយរោគាពាធ ។

លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា នេះគឺជាការបាត់បង់រាជវង្សខ្មែរមួយព្រះអង្គ ដែលទ្រង់មានឆន្ទៈ មនសិការស្នេហាជាតិ សាសនា ព្រះមហាក្សត្រ រហូតអស់មួយព្រះជន្ម និងក៏ដូចជាការបាត់បង់ស្វាមី បិតា ប្រកបដោយព្រហ្មវិហារធម៌ផងដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសរសេរនៅក្នុងសាររំលែកទុក្ខថា «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការយាងចូលព្រះទីវង្គត របស់សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស និងសោកស្តាយចំពោះការបាត់បង់ រាជវង្សខ្មែរមួយអង្គដែលប្រកបដោយឆន្ទៈ មនសិការ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ។ សូមដួងព្រះវិញ្ញាណក្ខន្ធ សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្សបានយាងទៅសោយសុខ ក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។»

សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស គឺជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា និងជាអតីតអនុប្រធានទី១ ព្រឹទ្ធសភាជាតិនីតិកាលទី១ និងទី២ ។ ព្រះអង្គ គឺជាព្រះរាជបុត្រារបស់ព្រះករុណាព្រះបាទសម្តេច ស៊ីសុវត្ថិ មុនីវង្ស ដែលជាព្រះរាជបុត្រាចុងក្រោយនៅរស់រានមានជីវិតដល់សព្វថ្ងៃ។ ព្រះអង្គក៏ត្រូវជាព្រះបិតុលាបង្កើត(ឪពុកមារ) ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ




No comments:

Post a Comment