Tuesday, January 03, 2017

នៅ​ព្រឹក​ស្អែក ព្រឹទ្ធ​សភា នឹងបើក​កិច្ច​ប្រជុំ ដើម្បី​ពិនិត្យ លើ​​សេចក្តី​​ព្រាង​ច្បាប់​​ស្តីពីវិ​សោ​ធ​​នកម្ម ច្បាប់​ចរាច​រណ៍ផ្លូវ​គោក

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំ «គណៈកម្មាធិការអចិន្រៃ្តយ៍» លទ្ធផលនៃកិច្ចប្រជុំនេះបានបង្ហាញថា ព្រឹទ្ធសភាកំណត់យកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក។ កិច្ចប្រជុំនៅថ្ងៃនេះធ្វើឡើងក្រោមអធិបតីភាព លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ។
សូមបញ្ជាក់ផងដែរថា ច្បាប់ចរាចរណ៍ ដែលត្រូវបានលើកយកមកធ្វើវិសោធនកម្មនេះ រួមមានដូចជា មាត្រា៨ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០នៃច្បាប់ចរាចរណ៍ផ្លូវគោកដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកប/០១១៥/០០១ចុះនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ៕

No comments:

Post a Comment