Tuesday, January 03, 2017

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់ចេញគោលការណ៍មួយចំនួនសម្រាប់អ្នកបើកបរត្រូវអនុវត្តន៍ និងត្រូវចៀសវៀង

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដាក់ចេញគោលការណ៍មួយចំនួនសម្រាប់អ្នកបើកបរត្រូវអនុវត្តន៍ និងត្រូវចៀសវៀង ក្នុងឆ្នាំ២០១៧ ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាព។
ការលើកឡើងនេះធ្វើឡើងក្នុងឱកាស ដែលលោកឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៧ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។
គោលការណ៍ទាំងនោះរួមមាន៖
* ពេលបើកបរមិនត្រូវ
១៖ មិនលើសល្បឿនកំណត់ជាដាច់ខាត។
២៖ មិនសេពគ្រឿងស្រវឹងជាដាច់ខាត។
៣៖ មិនសេពគ្រឿងញៀនដាច់ខាត។
៤៖ មិនស្ថិតនៅក្នុងស្ថានភាពងងុយដេកដាច់ខាត។
* ពេលបើកបរត្រូវ
៥៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច។
៦៖ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច។
៧៖ ត្រូវប្រកាន់ស្តាំជានិច្ច។
៨៖ ត្រូវពិនិត្យលក្ខណៈបច្ចេកទេស យានយន្តជានិច្ច។
៩៖ ត្រូវចេះបើកបរជាដាច់ខាត។
១០៖ ត្រូវប្រុងប្រយ័ត្នជានិច្ច។



No comments:

Post a Comment