Tuesday, January 03, 2017

បញ្ហាកំពូលៗរបស់ចិន ដើម្បីឃ្លាំមើលនៅឆ្នាំ២០១៧

១. តើការថមថយសេដ្ឋកិច្ចរបស់ចិនអាចរក្សាបាននូវចំនួនដែលខ្លួនដាក់ផែនការឬ?
រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងតែព្យាយាមដើម្បីរក្សានូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងប្រទេសរបស់ខ្លួនឱ្យលើសពី៦.៥ ភាគរយ ហើយមានគម្រោងបង្កើនកំណើនសេដ្ឋកិច្ចឱ្យបានទ្វេដងនៅឆ្នាំ២០២០។ អត្រាការប្រាក់បម្រុងរបស់អាមេរិកទាំងមូល បានកើនឡើងនៅខែធ្នូ ហើយ២ ឬ៣ ភាគរយបន្ថែមទៀតត្រូវបានគេរំពឹងថានឹងកើនឡើងនៅឆ្នាំ២០១៧ បានបង្ខំឱ្យប្រទេសចិនអនុវត្តន៍ឡើងវិញនូវលំហូរចេញសាច់ប្រាក់ទៅក្រៅប្រទេស ដើម្បីជួយដល់ប្រាក់យន់។ វាបានជួយបន្ធូរបន្ថយដល់ឥណទាន ដែលឥឡូវនេះ រដ្ឋាភិបាលកំពុងតែរឹតបន្តឹងយ៉ាងខ្លាំងទៅលើទ្រព្យដែលអាចដូរជាសាច់ប្រាក់បានក្នុងការទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុទៅតាមផែនការកំណត់របស់ខ្លួន។
ហេតុអ្វីបានជាចិនខ្លាចការកើនឡើងនៃអត្រាការប្រាក់របស់អាមេរិកខ្លាំងម្លេះ?
ទំនោរទៅលើគោលនយោបាយសារពើពន្ធបន្ថែមទៀត ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធនឹងជាឧបករណ៍ដ៏សំខាន់ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច។ នៅឆ្នាំ២០១៧ រដ្ឋាភិបាលប្រហែលជាអាចលើកឡើងផងដែរនូវអត្រាឱនភាពសារពើពន្ធ លក់ចេញនូវមូលប័ត្រសម្រាប់ការសាងសង់ពិសេសបន្ថែមទៀត និងលំហូរសាច់ប្រាក់ឯកជនដ៏ច្រើនចូលក្នុងប្រទេសតាមរយៈគម្រោងភាពជាដៃគូសាធារណៈ និងឯកជនមួយចំនួន។ ប្រទេសចិននឹងនៅតែប្រុងប្រយ័ត្នខ្ពស់ចំពោះកំណើនទ្រព្យដែលមិនថិតថេរ ជាពិសេសផ្នែកអចលនាទ្រព្យ។ ប្រទេសនេះ ទំនងជានឹងចាត់វិធានការ ដូចជាបង្កើនអត្រានៃការកាត់បន្ថយការចំណាយ និងពន្ធលើអចលនទ្រ ដើម្បីរំងាប់ព័ត៌មានដែលមិនច្បាស់លាស់នៅក្នុងទីក្រុងធំៗ។
២. តើរដ្ឋាភិបាលទីក្រុងប៉េកាំងនឹងដោះស្រាយជាមួយនឹងការបោះឆ្នោតជ្រើសរើសនាយកគ្រប់គ្រងទីក្រុងហុងកុង យ៉ាងដូចម្តេច?
បើយោងតាមលោក Lau Siu-kai ដែលជាអ្នកវិភាគនយោបាយ និងជាសាស្រ្តាចារ្យនៅឯសាកលវិទ្យាល័យ Chinese University of Hong Kong បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំងត្រូវគេរពឹងថានឹងជួយទៅដល់ជម្រើសដែលខ្លួនចង់បាន សម្រាប់នាយកគ្រប់គ្រងថ្មីរបស់ទីក្រុងប៉េកាំង ខណៈដែលមានការប្រមូលសន្លឹកឆ្នោតជាច្រើនដែលអាចធ្វើទៅបានក្នុងការបោះឆ្នោតនៅថ្ងៃទី២៦ ខែមីនា។ បើតាមលោក Lau បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក John Tsang Chun-wah និងប្រធានលេខាធិការ លោក Carrie Lam Cheng Yuet-ngor ដែលអ្នកទាំងពីររូបនេះ នឹងមិនត្រូវគេឱ្យឈរឈ្មោះបោះឆ្នោតឡើយ។
៣. តើប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen អាចត្រូវបានគេសួរដេញដោលនៅក្នុងការដាក់ពាក្យពិភាក្សាគ្នាឬ?
រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានកោះតៃវ៉ាន់ថា ឯកភាពវូបនីយកម្មគឺមិនអាចចៀសរួចទេ។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានបិទគ្រប់ច្រកទំនាក់ទំនងទាំងអស់ជាមួយនឹងទីក្រុងតៃប៉ិ ចាប់តាំងពីលោកស្រី Tsai បានក្លាយជាប្រធានាធិបតីកាលពីខែឧសភា បន្ទាប់ពីលោកស្រីបានបដិសេធដោយមិនទទួលស្គាល់នូវជំរឿនឆ្នាំ១៩៩២ នៅក្នុងនោះផ្អែកទៅចំណងទំនាក់ទំនងដែលមាន។ ទីក្រុងតៃប៉ិបាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានកំណត់ផងដែរនូវចំនួនភ្ញៀវទេសចរចិនដីគោកដែលធ្វើដំណើរមកកាន់កោះនេះ ដោយបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងតែជួបការលំបាកស្រាប់ទៅហើយនោះ។
ការប្រមើលមើលសេដ្ឋកិច្ចទៅថ្ងៃមុខរបស់កោះតៃវ៉ាន់ ហាក់បីដូចជាមិនសូវល្អ ហើយស្ថានភាពអន្តរជាតិរបស់ខ្លួនកំពុងតែជួបការលំបាកផងដែរ ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបន្តដាក់ជំហរដ៏រឹងមាំរបស់ខ្លួនទៅកាន់កោះនេះ។ នៅឆ្នាំ២០១៧ ប្រសិនបើរដ្ឋាភិបាលទីក្រុងប៉េកាំងបដិសធដោយមិនផ្តល់ថវិកាទៅលើទំនាក់ទំនងចិន និងតៃវ៉ាន់ទេនោះ យើងនឹងឃើញថា លោកស្រី Tsai នឹងបន្ទន់ឥរិយាបទរបស់ខ្លួន ហើយទទួលយកយុទ្ធវិធីដែលអាចបត់បែនបានជាច្រើនទៀតក្នុងការដោះស្រាយជាមួយនឹងចិនដីគោក។
៤. តើទំនាក់ទំនងរវាងចិន និងអាមេរិក នឹងដាក់ចេញដោយរបៀបណា បន្ទាប់ពីលោក Donald Trump ឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា?
ពុំមានកាលបរិច្ឆទត្រូវបានគេរៀបចំឡើងសម្រាប់ដំណើរទស្សនកិច្ចទ្វេភាគី រាប់បញ្ចូលទាំងលោក Trump និងប្រធានាធិបតី Xi Jinping ប៉ុន្តែប្រមុខរដ្ឋទាំងពីរនឹងជួបគ្នានៅឯជំនួបកំពូល G20 នៅខែកក្កដាក្នុងប្រទេសអាល្លឺម៉ង់ ឬមួយជួបគ្នានៅប្រទេសវៀតណាមក្នុងខែតុលាសម្រាប់ការប្រជុំសន្និសីទសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងឆ្នាំថ្មីនឹងមកដល់នេះ នឹងអាចមានស្ថានភាពតានតឹងនៅតៃវ៉ាន់ដោយសារតែអាមេរិកលក់អាវុធបន្ថែមទៀតទៅឱ្យកោះតៃវ៉ាន់។ ទង្វើនេះ ធ្វើឱ្យអាចឱ្យមានការចរចារវាងលោក Trump និងចិន។
៥. តើ កិច្ចព្រមព្រៀងពាណិជកម្ម TPP បានស្លាប់បាត់ទៅហើយ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្ម RECP កំពុងលេចមុខឡើងជាអ្នកឈ្នះឬ?
លោក Trump បានសន្យាកាលពីយុទ្ធនាការបោះឆ្នោត ថាកិច្ចព្រមព្រៀងពាណិជកម្ម TPP ហើយបញ្ចប់កិច្ចព្រមព្រៀងសេរីជាមួយនឹងកាណាដា និងម៉ិកស៊ិច។
៦. តើស្ថានភាព Brexit នឹងកើតឡើងនៅពេលណា និងរបៀបណា ហើយនឹងមានផលប៉ះពាល់សម្រាប់ចិនយ៉ាងដូចម្តេច?
នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បាននិយាយថា ស្ថានភាព Brexit នឹងកើតឡើងនៅមុនបំណាច់ខែមីនា ឆ្នាំនេះ។ ដំណឹងនៃស្ថានភាព Brexit បានធ្វើឱ្យមានផលប៉ះពាល់ខ្លះនៅក្នុងប្រទេសចិន ដោយសារតែអត្រាប្តូរប្រាក់រវាងប្រាក់យន់ និងផោនធ្លាក់ចុះ អ្នកទេសចរ និងនិស្សិតត្រៀមខ្លួនទៅសិក្សានៅអង់គ្លេសបន្ថែមទៀត ហើយវិនិយោគិនជាច្រើនទៀតចាក់លុយចូលទៅក្នុងទ្រព្យសម្បតិ្តអង់គ្លេស។
៧. តើចិននឹងអនុវត្តន៍ការទូតយ៉ាងម៉េចទៅលើសមុទ្រចិនខាងត្បូង និងអ្នកជិតខាងនៅអាស៊ីរបស់ខ្លួន?
ជាការគួរឱ្យកត់សម្គាល់ចិនបានចៀសវាងពីការបង្ករឿងនៅក្នុងតំបន់ទឹកដែលមានជម្លោះ។ ចិនបានធ្វើឱ្យប្រសើរឡើងនូវចំណងមិត្តភាពជាមួយនឹងហ្វីលីពីន។
តើចិននឹងបន្តផ្សះផ្សាជាមួយនឹងវៀតណាមយ៉ាងម៉េចចំពោះសមុទ្រចិនខាងត្បូងនេះ នៅពេលដែលហ្វីលីពីនធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១៧ នេះ?
ភាពតានតឹងរវាងចិន និងអាមេរិកក៏បានកើនឡើងផងដែរ។ នៅឆ្នាំ២០១៧ នាវាអាមេរិកនឹងទំនងជាបង្កើននូវសេរីភាពប្រតិបត្តិការនាវាចរណ៍របស់ខ្លួន ដើម្បីប្រឈមនឹងការទាមទាររបស់ចិននៅក្នុងតំបន់នេះ។ លោក Trump និយាយថា គាត់នឹងបង្កើននាវាជើងទឹកដែលមានទំហំប្រវែង៣៥០ ហ្វីត ដែលពេលនេះនាវាមានប្រវែង២៧២ ហ្វីតប៉ុណ្ណោះ។
៨. តើគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន នឹងមានឥទ្ធិពលយ៉ាងណាដែរក្នុងការប្រជុំកំពូលខាងមុខនេះ?
ចិនបានដាក់ចេញផែនការដ៏ធំរបស់ខ្លួន ដើម្បីទាក់ទាញបណ្តាប្រទេសនៅអឌ្ឈគោលខាងកើតចូលមកក្នុងរង្វង់ផែនការរបស់ខ្លួន តាមរយៈកិច្ចប្រជុំកំពូលស្តីពីផ្លូវមួយ ខ្សែក្រវ៉ាត់មួយនឹងធ្វើឡើងនៅខែឧសភា ឆ្នាំនេះ។
៩. តើអ្វីទៅជាភាពប្រឈមនៅក្នុងសមាជបក្សលើកទី១៩ នៅក្នុងខែវិច្ឆិកា ឆ្នាំនេះ?
សមាជបក្សនៃការផ្ទេរអំណាចនៅក្នុងបក្សរៀងរាល់ ៥ ឆ្នាំម្តង ត្រូវរំពឹងថានឹងកើតមានឡើងនៅខែវិច្ឆិកា។ ការប្រជុំនេះ នឹងមានសមាជិកបម្រុង និងពេញសិទ្ធិជាង៣០០ នាក់ ដែលត្រូវបានជ្រើសរើសដោយគណៈប្រតិភូនៃសមាជរបស់បក្ស ក៏ដូចជាគណៈកម្មការនាយក និងការិយាល័យនយោបាយផងដែរ។ លោក Xi នឹងប្រឈមនឹងការផ្ទេរអំណាច ដោយសមាជមិនមែនជាផ្លូវការស្តីអំពីការចូលនិវត្តន៍ និងការជំនួសតំណែង។
វាមិនទាន់ត្រូវបានគេមើលឃើញថា តើតួនាទីថ្មីរបស់លោក Xi ជាស្នូលកណ្តាលនៃបក្សនឹងមានន័យយ៉ាងណា ខណៈដែលមុខតំណែងជាផ្លូវការមិនទាន់ត្រូវបានរៀបចំដោយបក្ស និងច្បាប់នៅឡើយ។ លោក Xi ស្វែងរកដើម្បីពង្រឹងអំណាចបន្ថែមទៀត និងរក្សាទុកអ្នកដែលជិតស្និទ្ធរបស់គាត់ ក៏ប៉ុន្តែមួយចំនួនណាមួយនៃការិយាល័យនយោបាយអាចមានការផ្លាស់ប្តូរ។ ច្បាប់ចូលនិវត្តន៍អាចត្រូវបានគេពិនិត្យពិចារណាបន្ថែមទៀត ហើយអ្នកដឹកនាំថ្មីដែលកំពុងរង់ចាំប្រហែលជាមិនលេចមុខឡើងដូចដែលពួកគេបានធ្វើកាលពីអតីតកាលអញ្ចឹង។
១០. ស្តីពីវិស័យបរិស្ថាន តើចិនឈាននឹងទទួលបានផែនការកំណត់ស្តីពីផែនការសម្អាតខ្យល់របស់ខ្លួនបាន ឬទេ?
បើទោះជាមានភាពប្រសើរឡើងផ្នែកខ្យល់អាកាសស្អាតនៅតាមតំបន់មួយចំនួនក៏ដោយ ក៏ប៉ុន្តែជាញឹកញាប់មានអ័ព្ទកខ្វក់នៅប៉ែកខាងជើងប្រទេសចិន នៅក្នុងប៉ុន្មានខែកន្លងទៅនេះ ដែលបានលើកនូវការមន្ទិលសង្ស័យថាតើតំបន់នៅប៉ែកខាងជើងនេះ នឹងអាចដោះស្រាយបាននូវផែនការដែលគេបានកំណត់ ហើយនឹងផលប៉ះពាល់យ៉ាងដូចម្តេច ប្រសិនបើជាដោះស្រាយមិនបានវិញនោះ។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានកំណត់ផែនការអនុវត្តន៍ជាក់ស្តែងសម្រាប់ការកាត់បន្ថយអ័ព្ទនៅឆ្នាំនេះ ដោយជំរុញគោលដៅរបស់ខ្លួនបន្ថែមទៀតនៅឆ្នាំ២០១៧។
ឆ្នាំ២០១៧ ក៏ជាឆ្នាំដ៏ពិបាកផងដែរសម្រាប់អង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថាន ជាពិសេសសម្រាប់អង្គការមិនមែនរដ្ឋាភិបាលណា ដែលមានទីស្នាក់ការធំរបស់ខ្លួននៅក្រៅប្រទេសដើម្បីត្រួតពិនិត្យមើលការងារប្រចាំថ្ងៃរបស់ពួកគេ និងច្បាប់ថ្មីដែលបានដាក់ចេញដោយក្រសួងសន្តិសុខសាធារណៈរបស់ចិន៕
(ប្រភព: South China Morning Post ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧)

No comments:

Post a Comment