Tuesday, January 03, 2017

ក្រសួងអប់រំ កំណត់ចក្ខុវិស័យលើការអភិវឌ្ឍធនធានមនុស្ស

ក្រសួងអប់រំ យុវជន និងកីឡាបានបង្ហោះផ្សាយនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួនអំពី ចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយក្នុងនោះក្រសួងបានសង្កត់ធ្ងន់ថា ក្រសួងបានចាត់ទុក ការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុត លើគ្រប់ផ្នែកដើម្បីកសាងសង្គមកម្ពុជាឱ្យរីកចម្រើន ផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។
ផ្អែកលើចក្ខុវិស័យខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងបន្តផ្ដល់អាទិភាពខ្ពស់ដល់ការផ្ដល់សេវាអប់រំមូលដ្ឋានប្រកបដោយ សមធម៌ និងមានគុណភាពខ្ពស់ ដោយផ្ដោតការយកចិត្តទុកដាក់ខ្ពស់ផងដែរលើការពង្រីកការអប់រំកុមារតូច ការបង្កើនលទ្ធភាពទទួលបានការអប់រំនៅកម្រិតមធ្យមសិក្សា និងឧត្ដមសិក្សាប្រកបដោយគុណភាព ព្រមទាំងការពង្រីកការងារអប់រំក្រៅប្រព័ន្ធ និងការអប់រំបច្ចេកទេសដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងប្រទេស ក្នុងតំបន់ និងលើសាកលលោក៕

No comments:

Post a Comment