Thursday, January 12, 2017

រដ្ឋម​ន្ត្រីក្រសួង​ធម្មការ និងប្រធាន​គណៈកម្មការ​ទី៧ រដ្ឋសភា រួមគ្នាលើ​កកម្ពស់វិស័យ​​ព្រះពុទ្ធសាសនា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងធម្មការ និងប្រធានគណៈកម្មការទី៧ រដ្ឋសភា បានឯកភាពគ្នាដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានការរីកចំរើន ខណៈដែលវិស័យនេះបានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ។
កាលពីនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ប្រធានគណៈកម្មការទី៧ រដ្ឋសភាបានជួបពិភាក្សាជាមួយ និងលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅវិមានរដ្ឋសភា ដើម្បីភាក្សាលើបញ្ហា ពុទ្ធសាសនបណ្ឌិត បញ្ហាពុទ្ធិកសាកលវិទ្យាល័យ និងបញ្ហាប្រាក់ខែ និងប្រាក់ម៉ោងរបស់គ្រូដែលបង្រៀននៅពុទ្ធិកសិក្សា បញ្ហាសហលក្ខន្តិកៈមន្រ្តីសង្ឃ និងបញ្ហាមួយចំនួនទៀត។
លោក ហ៊ឹម ឆែម បានលើកឡើងថាការជួបប្រជុំជាមួយប្រធានគណកម្មាការជំនាញរដ្ឋសភានេះ គឺជាការល្អប្រសើរសម្រាប់ស្វែងរដំណោះស្រាយទាំងអស់គ្នាលើបញ្ហាមួយចំនួនដែលមានការលើកឡើងផ្ទុយគ្នានៅក្នុងវិស័យដែលក្រសួងធម្មការគ្រប់គ្រង។
លោកបានប្រាប់ទៅរដ្ឋសភាថា បញ្ហាពុទ្ធសាសនបណ្ឌិត មិនមានការលក់ ឬដោះដូរឱ្យក្រុមហ៊ុនឯកជននោះទេ ហើយបច្ចុបច្បុប្បន្ននេះ ពុទ្ធសាសនបណ្ឌិតគឺក្រសួងបានធ្វើរបងព័ទ្ធជុំវិញតាមរចនាបទខ្មែរបានយ៉ាងល្អប្រសើរ។ ចំណែកទីតាំងទីស្តីការក្រសួងចាស់និងត្រូវប្រគល់ឱ្យខាងពុទ្ធិកសាលវិទ្យាល័យព្រះសីហនុរាជ្យដើម្បីពង្រីកបន្ថែមទៀតសម្រាប់បណ្តុះបណ្តាលសាមណនិស្សិតនិងនិស្សិតដែលចង់សិក្សាវិស័យព្រះពុទ្ធសាសនា។
ដោយឡែកពាក់ព័ន្ធទៅនឹងការយឺតពេលក្នុងការបើកប្រាក់ខែដល់គ្រូបដែលបង្រៀននៅពុទ្ធិកសាកលវិទ្យាល័យវិញ ត្រូវបានលោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាលើកឡើង ក្រសួងបានធ្វើសំណើរទៅក្រសួងសេដ្ឋកិច្ចរួចហើយ ក្នុងនោះថវិកាក៏បានទម្លាក់ពីក្រសួងសេដ្ឋកិច្ចរួចរាល់ផងដែរ រង់ចាំតែរៀបចំនីតិវិធីសម្រាប់បើកជួនតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ព្រះសង្ឃនៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្ននេះ មានប្រមាណជាង៦ម៉ឺននាក់ ភាគច្រើនមិនមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ពីព្រោះព្រះសង្ឃបួសនៅក្រោមអាយុ១៥ ឆ្នាំ ប៉ុន្តែក៏មានព្រះសង្ឃមួយចំនួនក៏មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែររួចមកហើយដែរ ដោយសារតែព្រះសង្ឃបានធ្វើរួចរាល់កាលមិនទាន់បួស៕


No comments:

Post a Comment