Thursday, January 12, 2017

ក្រសួង​ពាណិជ្ជ​កម្ម ជ្រើសរើស​ប្រធាន​ក្រុមទី​ប្រឹក្សាថ្មី ដើម្បី​ពង្រឹងប្រសិទ្ធ​ភាពការងារ​ឆ្នាំ​២០១៧

ភ្នំពេញ៖ ក្រុមទីប្រឹក្សា និងជំនួយការរបស់ក្រសួងពាណិជ្ជកម្ម ដែលមានសមាជិកចំនួន ២០រូប បានជួបប្រជុំគ្នា ដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់ខ្លួន ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៧។

សូមជម្រាបផងដែរថា គោលបំណងសំខាន់នៃការបោះឆ្នោតជ្រើសរើសនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ក្រសួង ជាពិសេសធានាបាននូវការអនុវត្តគោលដៅសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ឆ្នាំ ២០១៧ ឲ្យទទួលបានជោគជ័យ។ ជាលទ្ធផល បេក្ខជនដែលត្រូវបានអង្គប្រជុំផ្តល់សេចក្តីទុកចិត្ត និងបោះឆ្នោតឲ្យធ្វើជាប្រធាន គឺលោក វ៉ា រុតសាន ដែលជាមន្ត្រីជាន់ខ្ពស់ មានចំណេះដឹង និងបទពិសោធន៍យូរឆ្នាំខាងការងារកម្មសិទ្ធិបញ្ញា និងទំនាក់ទំនងពាណិជ្ជកម្មក្នុងប្រទេស និងអន្តរជាតិ។
នាក្នុងឱកាសនោះផងដែរ លោក ប៉ាន សូរស័ក្តិ បានអបអរសាទរចំពោះ លោក វ៉ា រុតសាន និងបានថ្លែងអំណរគុណដល់ទីប្រឹក្សា និងជំនួយការទាំងអស់ ដែលបានប្រឹងប្រែងបំពេញការងារជូនក្រសួងពាណិជ្ជកម្ម។ លោករដ្ឋមន្ត្រី ក៏បានផ្តែផ្តាំដល់ប្រធានទីប្រឹក្សាថ្មី ឱ្យបន្តដឹកនាំសមាជិកទាំងអស់ ដើម្បីបំពេញភារកិច្ចជូនក្រសួងប្រកបដោយស្មារតីយកចិត្តដាក់ និងការទទួលខុសត្រូវខ្ពស់៕



No comments:

Post a Comment