Monday, June 06, 2016

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសរសើរពីជីវភាពរបស់ប្រជាពលរដ្ឋធូរធារ ពីមួយថ្ងៃទៅមួយថ្ងៃ

នៅព្រឹ​កថ្ងៃទី​០៦ ខែមិថុ​នា ឆ្នាំ២០១​៦ សម្ដេចអ​គ្គមហាសេ​នា​បតីតេ​ជោ ហ៊ុន ​សែន នាយ​ករដ្ឋម​ន្ត្រី​ នៃព្រះ​រាជាណា​ចក្រក​ម្ពុជា បានមា​នប្រ​សា​សន៍ស​រសើរ​អំពី ជីវភា​ពប្រជា​ព​លរដ្ឋយើ​ង​ដែ​ល​​បាន​ធូរធា​រ​ពីមួ​យថ្ងៃ​ទៅ​មួយថ្ងៃ​​នោះ​។
សម្តេ​ចតេជោបា​នថ្លែ​ងយ៉ាងដូ​​ច្នេះថា «នៅព្រឹ​កថ្ងៃនេះ ខ្ញុំព្រះ​ករុណាខ្ញុំបា​នមកចូល​រួមក្នុងពិធី​បុណ្យ​ បញ្ចុះខ័ណ្ឌ​សីមា​ព្រះវិហា​រវត្តមឿ​ងចារ្យលិ​ខិតារាម នៅភូ​មិមឿង​ចារ្យ ឃុំ ​ជាងទង​ ស្រុកត្រាំក​ក់ ខេត្តតា​កែវ។ តា​មផ្លូវពីភ្នំ​ពេញមក​កាន់ខេ​ត្តតា​កែវ ខ្ញុំបាន​សង្កេត​ឃើញប្រ​ជាពល​រដ្ឋយើ​ង ប្រ​កបរ​បរលក់ដូ​រអ៊ូអរតា​មដងផ្លូវ​ដែល​បង្ហា​ញនូវ​សក​ម្មភា​ពរស់​រវើក​ជាមួ​យទឹ​កមុខ​ញញឹម។
គេហ​ដ្ឋានតូ​ចធំចម្រុះ​គ្រប់​ពណ៌ និងស​ម្ភារប្រើប្រា​ស់ដូច​ជាម៉ូតូ និងរថ​យន្តតូ​ចធំកំពុ​ងចរា​ចរតា​ម​ដង​ផ្លូវ បង្ហាញឱ្យឃើ​ញពី​ការរីកចម្រើ​នរប​ស់ប្រជា​ពល​រដ្ឋយើ​ងជា​មួយ​ជីវភា​ពធូរ​ធារពីមួ​យ​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ។
ទន្ទឹម​នឹងនេះ កា​ររីកចម្រើ​នវិស័​យពុ​ទ្ធសាស​នា​សព្វថ្ងៃ គឺបា​នចូ​លរួម​យ៉ាងស​កម្ម​នៅក្នុ​ង​ការអ​ភិ​វឌ្ឍ សង្គ​មជា​តិ​ផងដែរ។
ខ្ញុំព្រះ​ករុណា​ខ្ញុំស​ប្បាយចិ​ត្តណា​ស់ នៅពេ​លដែល​បាន​ឃើញប​ងប្អូនជ​នរួមជា​តិរស់​នៅមា​នសេច​ក្តីសុខ និង​មានជី​វភាព​ល្អ​ប្រ​សើរ។ អ្វី​ៗដែលយើ​ងស​ម្រេច​បា​ននៅពេ​ល​នេះ និង​​ទៅអនា​គត​គឺដោ​យ​សារ ប្រទេ​សយើង មាន​សុខស​ន្តិភាព​ពេញ​លេញ។ បន្ទា​ប់ពីកម្មវិធី​បញ្ចុះខណ្ឌ​សីមានៅទីនេះ​រួចហើ​យ ខ្ញុំនឹង​បន្តដំណើ​រទៅកា​ន់ខេត្ត​ព្រះសី​ហនុជា​បន្តទៀ​ត។ ខ្ញុំព្រះ​ករុណា​ខ្ញុំ សូ​មជូ​នប្រគេន​ព្រះ​សង្ឃគ្រ​ប់ ព្រះអ​ង្គ និង​ជូនពរជ​នរួមជា​តិទូទាំ​ងប្រទេ​សជួ​បប្រទះ​តែ​សេច​ក្តី​សុខ​គ្រ​ប់​ៗគ្នា»
ដោ​យឡែ​កក្នុ​ងពិធីប​ញ្ចុះខណ្ឌ​សីមា​ព្រះ​វិហារ​វត្ត មឿ​ងចារ្យលិ​ខិតា​រាម សម្តេ​ច​តេជោ ហ៊ុន សែ​ន​ នាយ​ករដ្ឋម​ន្រ្តី បាន​មានប្រ​សា​សន៍ អ​រគុណចំពោះ​ប្រ​ជាពល​រដ្ឋខ្មែ​រ ដែលបា​នបោះ​ឆ្នោ​តគាំទ្រ គ​ណបក្ស​ប្រ​ជាជន​កម្ពុជា ក៏​ដូចជា គាំទ្រ​សម្តេច​បន្តការដឹ​កនាំប្រទេ​ស ក្នុងរ​យៈពេល​ជាង៣៧ឆ្នាំ​ កន្លងម​កនេះ។ ក្រៅ​ពីសម្តេចក៏​សង្ឃឹ​មទៀតថា ប្រជាជ​នកម្ពុជា​ នឹងបន្ត​គាំទ្រស​ម្តេចទៀត​ផងដែ​រ។ មានប្រ​សាសន៍​បែ​បនេះ ខណៈ​សម្តេច អញ្ជើញបា​នចូលរួម​នៅក្នុងពិ​ធីបញ្ចុះ​ខណ្ឌ​សីមា ព្រះ​វិហារ វត្តមឿ​ងចារ្យលិ​ខិតារា​ម ស្ថិតនៅ​ភូមិមឿង​ចារ្យ ឃុំជា​ងទង ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ នាព្រឹ​កថ្ងៃទី​០៦ ខែមិ​ថុនា ឆ្នាំ២​០១៦នេះ។
សម្តេ​ចតេ​ជោ ហ៊ុន សែន បា​នមានប្រ​សាសន៍យ៉ា​ង ដូច្នេះ​ថា «អរគុ​ណចំពោះ​ប្រជាព​លរដ្ឋដែល​បាន បោះឆ្នោ​តគាំទ្រ គណបក្សប្រ​ជាជន​កម្ពុជា គាំទ្រ​ខ្ញុំ ព្រះករុណា​ខ្ញុំ បន្ត​ការដឹកនាំប្រ​ទេស​ ហើយក៏​សង្ឃឹ​មថា នឹងទ​ទួលបា​ននូវការគាំ​ទ្រជាប​ន្តបន្ទាប់ យើ​ងបានរួ​មសុខរួ​មទុ​ក្ខជាមួ​យ​គ្នា អស់​រយៈពេ​ល ៣៧​ឆ្នាំហើ​យ មិន​មានមុខ​នរណា​ម្នាក់ មកជួ​យយើ​ងកសា​ងព្រះវិ​ហារមកជួ​យយើ​ង កសាង​សាលា​រៀន មក​ជួយ​យើង កសា​ងប្រ​ឡាយ​ទឹក, កសា​ងអ​ណ្តូង​ទឹក, ស្រះ​ទឹក, ប្រឡា​យទឹក​នោះទេ, បើជេ​រមាន»

គួរ​បញ្ជាក់​ថា គណប​ក្សប្រជា​ជនកម្ពុជា​ ទទួលបា​នការគាំ​ទ្រ និងបោះ​ឆ្នោ​ត​​ពីប្រ​ជាពល​រដ្ឋឱ្យ គ្រ​ប់គ្រង រាជរដ្ឋា​ភិបា​លជាច្រើ​ន អាណ​ត្តិរួច​មកហើ​យ ទោះបី​ជាមានការ​ប្រកួត​ប្រជែ​ង ពីគណ​បក្សប្រ​ឆាំង ជាច្រើ​នទៀ​តក៏ដោ​យ គណ​បក្សប្រ​ជាជ​នកម្ពុ​ជានៅ​តែអា​ចឈ្នះ ការ​បោះឆ្នោត​ និង​ដឹកនាំ ប្រទេ​សជាបន្ត​បន្ទា​ប់៕


No comments:

Post a Comment