Monday, June 06, 2016

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទស្សនា​មជ្ឈម​ណ្ឌល​កុមារ​ជំងឺ​អូទី​ស្សឹម (Autism) ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

ក្នុងឱកាស នៃការអញ្ជើញ​អមដំណើរ​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជា​ណា​ចក្រ​កម្ពុជា អញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូវការ​នៅទីក្រុង​កូឡាឡាំពួរ ប្រទេសម៉ា​ឡេស៊ី នៅ​​រសៀល​ថ្ងៃទី៣ មិថុនា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយា​ដ៏ឧត្តុង្គ​ឧត្តម​របស់​សម្តេច​តេជោ នាយករដ្ឋមន្រ្តី អមដំណើរ​ដោយ​លោក​ជំទាវ ខេង សំវ៉ាដា ភរិយាឯកឧត្តម​ទេស​រដ្ឋមន្រ្តី ប្រាក់ សុខុនលោក ជំទាវ ខៀវ ទេពរង្សី ភរិយាឯកឧត្តម ខៀវ កាញ៉ារិទ្ធលោកជំទាវ រ័ត្ន ម៉ានី ឯក ​អគ្គរាជ​ទូត​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ប្រចាំប្រទេស​ម៉ាឡេស៊ី អញ្ជើញ​ទស្សនា​មជ្ឈមណ្ឌល​កុមារជំងឺ​អូទីស្សឹម ក្នុង​ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
វត្តមាន ​នៃការអញ្ជើញ​ដល់របស់​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត និងគណៈប្រតិភូ ត្រូវបាន​ទទួល នូវ​ការ​ធ្វើ​គារ​វកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ ពីសំណាក់​លោកស្រីជាមន្រ្តី​គ្រប់គ្រង បុគ្គលិក និងអ្នកមើ​លថែ​ទាំ​​កុមារ នៃ​មជ្ឈ​មណ្ឌល​កុមារ​ជំងឺ​អូទីស្សឹម ពិសេសក្រុម​កុមារ​ជំងឺអូទីស្សឹម​ផ្ទាល់​តែម្តង។ មជ្ឈមណ្ឌល​កុមារ ជំងឺ​អូទីស្សឹម ត្រូវបាន​បង្កើត​ឡើង​ដោយលោ​កជំទាវដាទីន ប៉ាដុកា សេរី រ៉ូស្មាស ម៉ែនស័រ ភរិយា​ឯកឧត្តម ដាតូ ស្រ៊ីម៉ូដ ណាជីប ប៊ីន ទួន ហាជី អាប់ឌុល រ៉ាហ្សាក់ នាយករដ្ឋមន្រ្តី នៃប្រទេស​ម៉ាឡេស៊ី ក្នុង​គោល​​បំណង​ជួយ​ផ្តល់​នូវការ​អន្តរាគមន៍​ដល់កុមារ​ដែល​មាន​បញ្ហា​ ស្មារតីមិន​ប្រក្រតី និង​ក្រុមគ្រួសារ​របស់​ពួក​គេ។ មជ្ឈមណ្ឌល​នេះត្រូវបាន​បង្កើតឡើង និងដាក់ឲ្យ​ដំណើរ​ការកាល​ពីខែធ្នូ ឆ្នាំ២០១៥ ដោយ​បាន​ផ្តល់នូ​វ​​សេវាកម្ម​សំខាន់ៗ​ចំនួន៣៖
ទី១ កម្មវិធីថ្នាក់​មេត្តយ្យ​មានកុមារ​ចំនួន​១៥០នាក់ និង​មាន​អាយុ​ចាប់​ពី៥ឆ្នាំ ដល់​៧ឆ្នាំ
ទី២ កម្មវិធីអន្តរាគមន៍​សម្រាប់​កុមារ​តូច និង​កម្មវិធី​ឧបត្ថម្ភ​ក្រុម​គ្រួសារ មាន​កុមារ​ចំនួន​១៥០​នាក់ និង​មាន​អាយុ​ចាប់​ពី២​ឆ្នាំដល់​៥ឆ្នាំ
ទី៣ ​ កម្មវិធីអប់​​រំ​សហគមន៍។ នៅក្នុង​ការ​បង្កើត​​ឡើង​នូវ​​មជ្ឈ​មណ្ឌល​នេះ គឺមានគោល​បំណង​ ទី១  អប់រំ​កុមារ​ដែលមាន​បញ្ហាអូទីស្សឹម ឲ្យក្លាយ​ទៅជាមនុស្ស​ម្នាក់ដែល​មាន​ម្ចាស់​ការ និង​មាន​ប្រយោជន៍​ដល់​សង្គម ទី២ ផ្តល់​ទំនុក​ចិត្ត​និង​កម្លាំង​ចិត្ត​ដល់​ឪពុកម្តាយ ដើម្បី​ឲ្យពួក​គេ មាន​លទ្ធភាពអា​ច​ចិញ្ចឹម​ថែទាំកូន​ៗ​របស់ពួក​គេ ឲ្យមាន​ឱកាស​អភិវឌ្ឍបាន​គ្រ់ៗ​គ្នា ទី៣ ផ្តល់វគ្គ​បណ្តុះ​​បណ្តាល និងប្រឹ​ក្សា​​យោ​បល់​​ដល់​​គ្រូប​ង្រៀន និង​អ្នក​​ថែទាំ អំពីយុទ្ធសាស្រ្ត​ផ្អែក​លើភាព​​ជាក់ស្តែង ក្នុងការ​​ដែល​កុមារ​មាន​បញ្ហា​ អូទីស្សឹម ទី៤ ពង្រីកការយល់​​ដឹងជា​សាធារណៈ ឲ្យបាន​​ទូលំទូលាយ​​ពីជំងឺ​​អូទីស្សឹម និង​បញ្ហា​​ប្រឈម​របស់បុ​​គ្គល​និ​មួយៗ ដែលមាន​​បញ្ហា​​អូទីស្សឹម និងក្រុម​គ្រួសារ​​របស់​ពួកគេ និងទី៥ ដើម្បី​​ប្រែក្លាយ​ជាមជ្ឈ​​មណ្ឌល​គំរូមួយ​ទូទាំង​ប្រទេស នាថ្ងៃអនាគត។
នៅក្នុងសកម្មភាព​​នៃ​ការ​​អញ្ជើញ​​ទស្សនកិច្ច ក្នុងមជ្ឈ​មណ្ឌល​កុមារ​ជំងឺ​អូទីស្សឹម សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនបានធ្វើការ ​តាមដាន​យ៉ាង​​យក​ចិត្តទុក​ដាក់ ចំពោះ​សកម្មភាព​នានា​ទាំងការគ្រប់គ្រង ការអប់រំ ការស្នាក់នៅ​របស់​កុមារ​មាន​​បញ្ហា​​អូទី​ស្សឹម ដែលពួក​គេម្នាក់​ៗហាក់ស្ថិត​នៅជាមនុស្ស​មួយ​រូប​ក្នុង​សង្គម ដែលទទួល​បាននូវ​ការអប់រំ ការថែទាំ ប្រកប​ដោយ​សេចក្តី​មេត្តា​ករុណា ពីសំណាក់​ថ្នាក់ដឹក​នាំ និង​ប្រជាពល​រដ្ឋក្នុង​សង្គម។ តាមរយៈនៃការ​​អញ្ជើញ​​ទស្សនា​ដោយផ្ទាល់​នោះ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​មានប្រសាសន៍​សំដែងនូវ ការវាយ​តម្លៃខ្ពស់ និង​កោត​សរសើរ​ដោយ​ស្មោះ​ជូនចំពោះ លោកជំទាវ​ភរិយា​ឯកឧត្តម​នាយក​រដ្ឋមន្រ្តីម៉ាឡេស៊ី ដែលមានគំ​និតប្រ​កបដោយ​បញ្ញា​ញាណឆ្លាត​វៀងវៃ ក្នុងការ​បង្កើត​នូវ​មជ្ឈម​ណ្ឌល​នេះឡើង ដើម្បីប្រមូល​យក​កុមារ​ដែល​មាន បញ្ហា​ជំងឺ​អូទីស្សឹម​នេះ មកធ្វើ​ការ​អប់រំ​ថែទាំ និង​បណ្តុះ​បណ្តាល ដើម្បីឲ្យពួក​គេមាន​អនាគត​ភ្លឺស្វាង​ដូចគ្នា នឹងពល​រដ្ឋ​ដទៃ​ទៀត​ក្នុង​សង្គម។
ជាមួយនិ ​ងកាយ​វិការ​ប្រកបដោ​យ​ព្រហ្មវិហារ​ធម៌នោះ សម្តេច​កិត្តិព្រឹទ្ធ​​បណ្ឌិត មាន​ប្រសាសន៍​ថ្លែង​នូវអំណរ​គុណផ​ងដែរ ជូន​ចំពោះ​ថ្នាក់​ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ និងអ្នក​ថែទាំ​ទាំងអស់ ដែល​បានបូជា​នូវ​កម្លាំង​កាយ​ចិត្ត​ប្រាជ្ញា​ស្មារ​តីមិ​នខ្លាច​នឿយ​ហត់ ក្នុងការ​ជួយ​អប់រំ ថែទាំង និងបណ្តុះ​បណ្តាល​កុមារ​​មាន​បញ្ហា​អូទីស្សឹមទាំ​ងអស់ ក្នុង​មជ្ឈ​មណ្ឌល ដើម្បី​ឲ្យពួក​គេមាន​អនាគតដ៏​រុងរឿង ដូច​ប្រជាពល​រដ្ឋ​ដទៃ​ទៀត​ក្នុង​សង្គម។
សូមបញ្ជាក់ ​ផង​ដែរថា នៅក្នុងឱកាស​នៃការ​អញ្ជើញ​ទស្សនកិច្ច​មជ្ឈ​មណ្ឌល​កុមារ​មាន​បញ្ហា​ អូទីស្សឹមនោះ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភនូវ​ថវិកាមួយ​ចំនួនដើ​ម្បី​ជួយ​ដល់​ការ​​ទ្រង់​ទ្រង់​ក្នុង​មជ្ឈ ​មណ្ឌល។ មជ្ឈមណ្ឌល​នេះមាន​នាយក​ ១រូប ប្រធាន​កម្មវិធី​២រូប បុគ្គលិក​រដ្ឋបាល ១១រូប អ្នក​អន្តរាគមន៍​ក្នុងនោះ​គ្រូ ១៩រូប អ្នកឯក​ទេស​ព្យាបាល ១៤រូប អ្នកឯកទេស​​ផ្តល់​​ដំបូន្មាន​២រូប បុគ្គលិក​សង្គម ៤រូប និងជំនួយ​ការ​អ្នក​អន្តរាគមន៍ ៣៧រូប។ ការបណ្តុះបណ្តាល​នៅទី​នេះ ត្រូវ​​បាន​រៀប​ចំប្រកប​ទៅតាម​លក្ខណៈ​ស្តង់​ដារ តាម​រយៈការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ការកំសាន្ត​សប្បាយ ពិសេស​គឺកា​រផ្តល់ប្រឹក្សា​និង ដំបូល​ន្មាន​ល្អៗ​ដល់​កុមារ​មាន​បញ្ហា​អូទីស្សឹម។
ថ្នាក់ដឹកនាំ បុគ្គលិក និង​អ្នក​​ថែទាំ​ទាំងអស់ សូម​ថ្លែង​នូវអំណរគុ​ណយ៉ាង​ជ្រាល​ជ្រៅបំផុត ជូន​ចំពោះសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាន ​ចំណាយ​នូវពេល​វេលាដ៏​មាន​តម្លៃបំផុត អញ្ជើញមកដល់​នូវកម្លាំងចិ​ត្តដល់កា​រថែទាំ កុមារ​មាន​បញ្ហា​អូទីស្សឹម ដែលនោះ​គឺជាគំរូ​វិរភាព​មិនអាច​កាត់ថ្លៃបានរ​បស់​សម្តេចកិត្តិ​ ព្រឹទ្ធបណ្ឌិត ដែល​តែង​តែ​មានព្រហម្ម​វិហារធម៌​ចំពោះ​មនុស្សទាំងអស់ ដែលរស់នៅក្នុង​សង្គម តួយ៉ាង​គឺកុមារ​មាន​បញ្ហាអូទី​ស្សឹម នៅក្នុងមជ្ឈ​មណ្ឌល​នេះជា​សក្ខីភាព​ស្រាប់៕








No comments:

Post a Comment