Monday, June 06, 2016

ឯកឧត្តម ហ៊ុន ម៉ាណែត បានជម្រុញលើកទឹកចិត្តចំពោះវិស័យឯកជនសុខាភិបាលនៅកម្ពុជា

 ឯកឧត្តម  ហ៊ុន ម៉ាណែត បាន​ជម្រុញ​លើក​ទឹកចិត្ត​ចំពោះ​វិស័យឯក​ជន ក្នុង​ការអភិវឌ្ឍន៍​វិស័យសុខា​ភិបាល​នៅកម្ពុជា ។ ការលើក​ទឹកចិត្ត​ជួយវិស័យ សុខាភិ​បាលនេះ​ធ្វើឡើង​ក្នុងគ្រា​ដែលក​ម្ពុជាត្រូវ​គេឃើញថា កំពុង​មានការចរាចរណ៍​ឱសថ​ក្លែងកា្លយ ពិសេសគ្រូពេទ្យ​មួយចំនួន​ដែលគ្មាន​វិជ្ជាជីវៈ​ក្នុងការព្យាបាល ។
     ការលើក​ឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើឡើ​ងក្នុងពេល​ដែល​អញ្ជើញ​ចូលរួម ក្នុង​ពិធីអ​បអរសាទរ​ខួប ១០ឆ្នាំ របស់​ក្រុម​ហ៊ុន​ឱសថលាភ​មានជ័យ​ហ្វាម៉ា ខូអិល​ធីឌី នៅ​ល្ងាច​ថ្ងៃទី៦ ខែ​មិថុនា ។
     សូម​ជម្រា​បថា ក្រុមហ៊ុ​នឱសថ​លាភមា​នជ័យ​ហ្វាម៉ា ខូអិល​ធីឌីគឺជា​ក្រុមហ៊ុន​ដែលនាំចូល​ឱសថ​មានគុណភាព​ចូលម​កកម្ពុជា និង​ចែកចាយ​ទីផ្សារ​អន្តរជាតិ ដូច​ជាមី​យ៉ាន់ម៉ា ឡាវ និង​វៀត​ណាម ពិ​សេស​គឺការ​ចែក​ចាយ​វ៉ាក់​សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត ជំងឺ​រលា​ក​ថ្លើម ប្រ​ភេទ​B និង​សេរ៉ូម​តេតាណុ​ស ។ល។
     ការ​ចរាចរណ៍​ឱសថ​មានគុណ​ភាពនេះ ត្រូ​វបានទ​ទួលការ​គាំទ្រពី​ប្រជា​ពលរដ្ឋពិ​សេ​ស គឺ​ក្រសួង​សុខាភិ​បាល ក្នុង​គ្រាដែ​លកម្ពុ​ជា ត្រូវ​គេឃើញ​ថាបញ្ហា​ឱសថ​ក្លែង​ក្លាយ កំពុ​ងបំផ្លា​ញសុ​ខភាព​ប្រជាជ​នខ្មែរ​យ៉ា​ង​ស្ងៀម​ស្ងាត់ ។ ឱស​ថក្លែង​ក្លាយ​ត្រូវគេ​ឃើញ​ថា ក៏​បាន​នាំឲ្យ​ខាតបង់​ថវិកា​ ជាតិ​រាប់លា​នដុ​ល្លារ ។ ការ​ផ្សព្វ​ផ្សាយអំ​ពីប​ញ្ហា​គ្រោះថ្នា​ក់​នៃ​ឱសថក្លែ​ងក្លា​យត្រូវគេ​ឃើ​ញថា នៅ​​មិនទាន់បា​នទូលំ​ទូលា​​យនៅ​ឡើយទេ ប៉ុ​ន្តែទោះ​ជាយ៉ាង​ណាក៏​ដោ​យ​ ក្រ​សួងពាក់​ព័ន្ធ សមត្ថ​កិច្ច​គយ នគ​របាល ក៏កំពុ​ងត្រូវគេ​ឃើញថា​បន្តទ​ប់ស្កា​ត់ឱស​ថក្លែង​ក្លាយនាំ​ចូល​ខុសច្បា​ប់ ​ក្នុងគ្រា​ដែលឱ​សថមាន​គុណភា​ពក៏កំពុង​នាំ​ចូល តាមរយៈ​ក្រុមហ៊ុន​ឯក​ជន​ប្រជែ​ងលក់លើ​ទីផ្សាក​ម្ពុជាផងដែរ ៕


No comments:

Post a Comment