Monday, June 06, 2016

ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ប្រារព្ធធ្វើឡើងក្រោម ប្រធានបទ “ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់ស្អាត”

កាលពីថ្ងៃ​ទី០៥ ខែមិ​ថុនា ឆ្នាំ២០​១៦ ក្រសួង​បរិស្ថាន និងក្រ​សួ​ងអប់រំ យុ​វជន និងកី​ឡា បានរួម​គ្នារៀប​ចំទិ​វាបរិស្ថា​នជាតិ និង​បរិស្ថានពិ​ភពលោ​ក ៥មិថុ​នា ប្រារព្ធ​ធ្វើឡើ​ងក្រោ​មប្រ​ធានប​ទ ចូល​រួមទាំ​ងអស់​គ្នា ដើ​ម្បីពិ​ភពលោ​កស្រស់​ស្អាតនៅវិ​ទ្យាល័​យឥ​ន្រ្ទទេវី ដោ​យមា​នការអញ្ជើ​ញចូមរួម​ពីសំ​ណាក់​ឯក​ឧត្តម សាយ សំអា​ល់ ឯក​ឧត្តមបណ្ឌិ​ត ហង់ ជួន ណា​រ៉ុន រួមទាំ​ង​អា​​ជ្ញាធ​រដែនដី មន្រ្តី​រា​ជការ លោក​គ្រូ អ្ន​កគ្រូ និងសិ​ស្សានុ​សិស្ស​ យ៉ាង​ច្រើន​កុះករ។
ឯកឧ​ត្តម សាយ សំអា​ល់ រដ្ឋមន្ត្រី​ក្រសួ​ងបរិ​ស្ថាន បាន​លើក​ឡើងអំពី​វឌ្ឍនភាព​ការងា​រ រប​ស់ក្រ​សួង បរិស្ថា​ន ក្នុងកិច្ច​គាំពា​របរិស្ថាន ការគ្រ​ប់គ្រង​ធនធា​នធ​ម្មជា​តិ ការ​អភិរក្ស​ជីវៈ​ចម្រុះ និងកា​ររស់​នៅ ប្រ​កបដោ​យចីរភា​ព។ ជាមួ​យគ្នា​នេះ ឯកឧត្ត​មរដ្ឋមន្ត្រី​ក៏បា​នលើ​កឡើងផ​ងដែរ អំ​ពីកា​រកែស​ម្រួ​លតួនាទី ភារកិច្ច​រវាង​ក្រសួ​ងបរិស្ថាន ដែលជា​ស្ថាប័ន​ទទួលប​ន្ទុកលើ​ការអភិរក្ស និងក្រសួង​កសិកម្មរុ​ក្ខាប្រមាញ់ និងនេសា​ទ ដែលជា​ស្ថាប័នទ​ទួលបន្ទុ​កលើ​ការងារអភិ​វឌ្ឍន៍។
នៅក្នុង​ឱកា​សនោះ ឯ​កឧត្តម សា​យ សំអាល់ ​ក៏បាន​លើកឡើ​ងអំពីកិច្ច​ខិត​ខំប្រឹង​ប្រែងរ​បស់ រាជរដ្ឋា​ភិបាលក​ម្ពុជា ក្នុង​ការគ្រប់​គ្រងធ​នធាន​ធម្មជាតិ ជាពិសេ​សព្រៃ​ឈើ និងជា​សម្បទា​ន​សេដ្ឋ​​កិច្ច សំដៅ​ធានាដល់ការលើ​កកម្ពស់ជី​វភាពរស់នៅ​របស់​ប្រជាជ​នកម្ពុជា។

ដោ​យឡែក ឯក​ឧត្តម ហង់ ជួនណា​រ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និ​ងកីឡា បា​នមានប្រ​សា​ស​ន៍​ថា នេះជា​លើកទីមួ​យហើ​យដែលក្រ​សួងទាំងពី​របានរៀបចំ​ទិវាបរិស្ថាន​ជាតិ និង​បរិស្ថានពិភព​លោក ៥មិថុនារួមគ្នា ក្នុងគោ​លបំណង​ដើម្បីបញ្ជ្រា​បការយល់​ដឹងអំពីបរិ​ស្ថាន ទៅដ​ល់មន្ត្រីរា​ជការ បុគ្គលិ​កអប់រំ និស្សិត សិស្សា​នុសិស្ស និងសាធា​រណ​ជន សំដៅ​លើកក​ម្ពស់គុ​ណភា​ព​​បរិស្ថាន ក៏ដូច​ជាផ្លាស់​ប្តូរ ផ្នត់គំ​និតការ​អភិរក្ស​ជីវច​ម្រុះ និងការរ​ស់នៅប្រ​កបដោ​យចី​រភាព៕











No comments:

Post a Comment