Monday, June 06, 2016

ឯកឧត្តម​នាយក​រដ្ឋម​ន្រ្តីម៉ាឡេស៊ី និងលោក​ជំទាវ ប្រារព្វពិធី​លាងសាយ​ភោជន៍​ជាមហា​កិត្តិយស ជូនសម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត

នៅរាត្រីថ្ងៃទី៣ មិថុនា ឯកឧត្តម ដាតូ ស្រ៊ី ម៉ូដ ណាជីប ប៊ីនទួន ហាជី អាប់ឌុល រ៉ាហ្សាក់  នាយក​រដ្ឋមន្រ្តី​នៃប្រទេស​ម៉ាឡេស៊ី និងលោកជំទាវ ដាទីន ប៉ាដុកា សេរី រ៉ូស្មាស ម៉ែនស័របាន​ប្រារព្វ​រៀប​ចំ​ពិធី លាងសាយ​ភោជន៍​ជាមហា​កិត្តិយស​ដ៏ខ្ពង់​ខ្ពស់​បំផុត ជូនសម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែននាយក​រដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រម ​ទាំង​គណៈ​​ប្រតិ​ភូជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលបាន​អញ្ជើញ​បំពេញទស្សន​កិច្ចផ្លូវ​ការ នៅទីក្រុង​គូឡា​ឡាំពួរ ប្រទេស​​ម៉ាឡេស៊ី។ នៅក្នុង​ពិធីដែល​រៀបចំ​ឡើង​នៅនិ​វេសនដ្ឋាន Pendana Square Putrajaya នៅជាយ​ទីក្រុងគូឡាឡាំពួរ ក៏មានការ​អញ្ជើញចូល​រួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាឥស្សរ​ជនជាន់​ខ្ពស់រដ្ឋាភិ​បាលម៉ា​ឡេស៊ី និងអង្គទូត​នៃបណ្តា​ប្រទេស​ជាមិត្ត​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ជាច្រើន​រូប។
ពិធីលាងសាយ ​​ភោជន៍ជា​មហាកិ​ត្តិយស​នោះ ក៏បានដាក់​តាំងបង្ហាញ​ពីបង្អែម​ផ្លែឈើ និង​ផលិត​ផល​ស្ករ​សូកូឡា ដែល​ផលិតឡើង​ពីសមិទ្ធផល​របស់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​បង្ហាញ​ជូន​សម្តេច​តេជោនា​យក​រដ្ឋមន្រ្តី និងសម្តេច​​កិត្តិព្រឹទ្ធ​បណ្ឌិត បានតាម​ដានទស្សនា​ និងភ្លក់នូវ​រស់ជាតិ​ដ៏ផ្អែមឆ្ងុយ​ឆ្ងាញ់ នូវ​រស់​ជាតិ​ធម្មជាតិ​ពិតៗ ដែល​បងប្អូនប្រជាពលរដ្ឋ​ម៉ាឡេស៊ី ខិ​តខំ​បង្ក​បង្កើន​ផល​សម្រាប់​ផ្គត់ផ្គង់​សេចក្តី​ត្រូវការ​ក្នុងស្រុក និងការ​នាំចេញ ទៅកាន់​ទីផ្សារខា​ងក្រៅ។ នៅក្នុង​ពិធីលាង​សាយ​ភោជន៍​ជាផ្លូវ​កា​រ​នេះ បើទោះបីជាមិនមា​នការ​ថ្លែងសុ​ន្ទរក​ថា របស់​មេដឹកនាំ​រាជរដ្ឋា​ភិបាល​ ​នៃប្រទេសទាំ​ងពីរ​ក៏ពិតមែន ប៉ុន្តែថ្នាក់​ដឹកនាំទាំងពីរ បានសំដែង​នូវការ​ពេញចិត្ត​ដូចគ្នា ចំពោះ​លទ្ធផល​នៃជំនួប​ចរចាទ្វេភាគី​ដែល​ប្រារព្វ​ធ្វើឡើង កាលពីព្រឹក​ថ្ងៃទី៣ កន្លងទៅថ្មីៗ​នេះ ពិសេស​ទៅទៀត​នោះ ថ្នាក់​ដឹកនាំ នៃប្រទេស​ទាំងពីរ បានយល់​ស្រប់គ្នាថា ការផ្លាស់ប្តូរទ​ស្សនកិច្ច​នៅ​គ្រប់កម្រិត​ទាំង​អស់ នឹងរួ​មចំណែក​ដល់កា​រ​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​រវាងកម្ពុជា និង​ម៉ាឡេស៊ី ហើយ​រាល់​កិច្ចខិតខំប្រឹងប្រែ​ង​ទាំងអស់ នឹង​ត្រូវ​ធ្វើឡើង​ដើម្បី​លើក​ទឹកចិត្ត និងជំរុញ​ការផ្លាស់​ប្តូរគ្នា រវាងមន្រ្តីរ​ដ្ឋាភិ​បាល និងអ្នកដឹ​កនាំ​វិស័យ​ឯកជន ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ឲ្យកាន់​តែរឹង​មាំទ្វេ​ឡើងថែម​ទៀត ពីមួយថ្ងៃ ទៅមួយថ្ងៃ។
ជាមួយគ្នា ​នះមេដឹកនាំ​ទាំង​ពីរ បានអះអាង​សាជា​ថ្មីនូវ​ការប្តេជ្ញា​ចិត្ត ក្នុង​ការ​ពង្រីក​បន្ថែម​នូវ​ពាណិជ្ជ​កម្មទ្វេ​ភាគី និងកិច្ច​សហប្រតិ​បត្តិការ​ផ្នែក​វិនិយោគ និងធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត លើ​ទំនាក់​ទំនង​សេដ្ឋកិច្ច​សម្រាប់ប​ម្រើ​ផលប្រយោជន៍​ទៅវិញ ទៅមក ពិសេសការ​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង ការ​ជម្រុញ​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យកាន់​តែជិត​ស្និត នៅក្នុងការ​អភិវឌ្ឍ​សហគ្រាស​ខ្នាតតូច និងមធ្យម ដែល នឹង​នាំ​ទៅ​ដ​ល់ការ​បង្កើត​សហគ្រាសរឹង​មាំជាង​មុន ដែលអាច​ស៊ូទ្រាំ​ការប្រកួត​ប្រជែងស​កល និងនាំ​មកនូវ ផល​ប្រយោជន៍​ទៅវិញ​ទៅមក សម្រាប់ប្រទេស​ទាំងពីរ​កម្ពុជា ម៉ាឡេស៊ី។ ពិធីលាង​សាយ​ភោជន៍​ជាមហា​កិត្តិយសនោះ ក៏បានការសំដែង​សិល្បៈដែលទាក់​ទិនទៅ​និងប្រពៃណី វប្បធម៌ នៃប្រ​ទេស​ទាំង​ពីរផង​ដែរ៕







No comments:

Post a Comment