Monday, October 19, 2015

នយោបាយ​កា​របរទេស របស់​ព្រះរាជា​ណាច​ក្រកម្ពុជា​ កំពុងដើរលើ​​ផ្លូវត្រូវស្រប​នឹងរ​ដ្ឋធម្ម​នុញ្ញ​ ដែល​​ចែងថា "កម្ពុ​ជា ជារ​ដ្ឋអព្យាក្រឹ​​ត្យអចិ​ន្ត្រៃយ៍"

តាមរយៈ​ទំនាក់ទំនង​ការបរទេស និងកិច្ចសហ​ប្រតិបត្តិការអន្តរជាតិដ៏​ឈ្លាសវៃ នៃរាជរដ្ឋាភិ​បាលរប​ស់សម្តេចតេជោ ហ៊ុន សែន នយោបាយការប​រទេស របស់ព្រះ​រាជាណា​ចក្រកម្ពុជា កំពុងដើរ​លើផ្លូវត្រូវ​ស្របនឹងរដ្ឋ​ធម្មនុញ្ញ ដែលចែងថា "កម្ពុជា ជារដ្ឋអព្យា​ក្រឹត្យអចិន្ត្រៃ​យ៍"។ តាមរយៈទំ​នាក់ទំនងការបរទេ​ស ​និងកិច្ចសហ​ប្រតិបត្តិការអន្តរជាតិ​ដ៏ឈ្លាសវៃ នៃរាជរដ្ឋា​ភិបាលរបស់​សម្តេចតេ​ជោ ហ៊ុន សែន កម្ពុជាបានលេចមុខ​មាត់ជាថ្មី និង មានកិត្យា​នុភាពនៅ​លើឆាកអន្តរជាតិ ដោយ​ក្លាយជា​ដៃគូដ៏ស្មោះ​ត្រង់ជាមួយ​បណ្តាប្រទេស​ក្នុងតំបន់ និងពិភ​ពលោក ដោយមិនរើស​អើងចំពោះប្រព័ន្ធន​យោបាយ ផ្ទៃក្នុងរបស់​ប្រទេសជាដៃគូរ​ឡើយ។
ជំហររបស់​កម្ពុជា​បញ្ជាក់​ពីនយោ​បាយអព្យាក្រឹត្យ​អចិន្ត្រៃយ៍ហ្នឹ​ងឯង ដោយទំនាក់​ទំនងជាដៃគូរផ្អែកលើការគោរព​គោលការណ៍ផ្តល់​ផលប្រយោជន៍គ្នា​ទៅវិញទៅមក និងមិនលូ​កលាន់ចូលកិច្ចការផ្ទៃ​ក្នុងផង​គ្នា។ ប៉ុន្តែស​ម្រាប់លោក ​សម រង្ស៊ីលោកកឹ​ម សុខា និងមន្ត្រី​ជាន់ខ្ពស់គណប​ក្សសង្គ្រោះជាតិ រួមជាមួយ​ពួកខ្មែរអាមេរិកាំងនិយ​មនិន្នាការប្រ​ឆាំងរដ្ឋាភិបាល មិន​គាំទ្រការអនុវត្ត​ន៍នយោបា​យអព្យាក្រឹត្យ​អចិន្ត្រៃយ៍បែប​នេះទេ ព្រោះតែ​អ្នកទាំងនោះច​ង់ឲ្យសហរដ្ឋអាមេរិក​លូកដៃចូល​កិច្ចការផ្ទៃក្នុងក​ម្ពុជា មានន័យស្មើនឹ​ងលក់អធិបតេ​យ្យភាពជាតិឲ្យបរទេស ជា​ថ្នូរនឹងកា​រឡើងកា​ន់អំណាច​ ដែលមានច​រិតលក្ខណៈស្រដៀងគ្នានឹ​ងក្រុមលោក លន់ ណុល នៅចុ​ងទសវត្សរិ៍ទី៦០ និងដើម​ទសវត្សរិ៍ទី៧០ នៃសតវត្សរិ៍ទី២០។ ថ្មីៗនេះ ​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្សប​ក្សសង្គ្រោះជាតិ ​បានបង្ហាញ​ជំហរអាមេរិកាំង​និយមបែបនេះ តាមរយៈបទ​សម្ភាសន៍ជាមួ​យវិទ្យុអាមេ​រិកាំងមួយ ផ្នែកខេមរៈភាសា គឺវិទ្យុ​អាស៊ីសេរី។ លោក សុន ឆ័យ បានលើកឡើ​ងបែបអាឡិអាឡ​ក់អត់ដឹងខ្យល់ អីអំពីប្រវត្តិ​សាស្ត្រប្រទេសរបស់ខ្លួន។ តថភា​ពប្រវត្តិសាស្ត្របាន​បង្ហាញថា "សង្គ្រាមនាំចូល" មក​កម្ពុជាដើមឡើ​យ គឺផ្តើមចេញពីស​ហរដ្ឋអាមេរិក ដែលបានទម្លាក់​គ្រាប់បែ​កលើទឹក​ដីកម្ពុជា នៅឆ្នាំ១៩៦៥ និង១៩៦៩ ហើយជាចុ​ងក្រោយ នៅថ្ងៃ១៨ មិនា ១៩៧០ បាន​ទាញទម្លាក់​កម្ពុជាទៅក្នុងភ្នក់​ភ្លើងសង្គ្រាមតំណាងឲ្យម​នោគមន៍វិជ្ជាម​ហាអំណាចនៃប្លុក​ខាងលិច និងប្លុកខាង​កើតតែ​ម្តង។
ទាំងលោក សុន ឆ័យ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា មិនដែ​លហ៊ាននិ​យាយអំពីរឿងនេះទេ ព្រោះប៉ះអា​មេរិកដែលជាចៅ​ហ្វាយនា​យរបស់ខ្លួន មិនតែ​ប៉ុណ្ណោះ ពួកអ្នក​ទាំងអស់នេះ បែរ​ជារិះ​គន់ និងមិ​នសប្បាយ​ចិត្តចំពោះ​ទំនាក់ទំ​នងល្អប្រសើរ​ឡើងរវាង​កម្ពុជា-ចិន ក្រោមលេស​ថា បាត់បង់តុល្យភា​ពជាមួយប្រ​ទេសមហាអំ​ណាច។ ពួកអ្នកនយោបា​យខ្មែរបែ​បអាមេរិកាំង​និយម រួមទាំង លោក សម រង្ស៊ី លោក កឹម សុខា និងលោក សុន ឆ័យ មិន​យល់អំពីគោល​ការណ៍អព្យាក្រឹ​ត្យអចិន្ត្រៃ​យ៍ ទើបប្រើពាក្យ​តុល្យភាព​បែបនេះ។ រដ្ឋអព្យា​ក្រឹត្យអចិន្ត្រៃយ៍ ដូចកម្ពុ​ជា មិនអាស្រ័​យនឹងពាក្យ​ថា តុល្យភាពរវា​ងប្រទេស​មហាអំណាចទេ ផ្ទុ​យទៅវិញ ប្រទេសម​ហាអំណាច ត្រូវគោរ​ពអធិបតេយ្យ​ភាពជាតិ និងគោ​លការណ៍មិន​លូកដៃចូលក្នុងប្រទេ​សកម្ពុជា។ គោល​ការណ៍នេះដែ​លប្រទេ​សតូច ដូចកម្ពុជា​ គឺត្រូវការឲ្យម​ហាអំណាចគោរព។
ដូច្នេះហើ​យទើបរាជរដ្ឋាភិបា​លកម្ពុជាដឹកនាំ​ដោយ សម្តេចតេ​ជោ ហ៊ុន សែន ខិតខំ​អនុវត្តនយោបាយការ​បរទេស និង ស​ហប្រតិបត្តិការ​​អន្តរជាតិជាមួយ ​ប្រទេសមហាអំណា​ច និងបណ្តាប្រ​ទេសនានា​លើសកលោក ដោយមិនរើ​សអើងលើ​ប្រព័ន្ធនយោ​បាយក្នុងស្រុ​ករបស់ប្រទេស​ទាំងនោះ​ឡើយ។ ទម្ងន់នៃទំនា​ក់ទំនង និងកិច្ច​សហប្រតិប​ត្តិការណ៍ អាស្រ័យ​នឹងការជួយគ្នា និងគោ​រពផលប្រយោជ​ន៍គ្នា។ ដូច្នេះពួកនយោ​បាយអាមេ​រិកាំងនិយម គួរមា​នសមត្ថភាពយល់​ដឹងអំពី​តថភាពនៃប្រ​វត្តិសាស្ត្រផង និងបច្ចុប្ប​ន្នភាពនៃនយោ​បាយមហាអំណា​ចនៅលើពិភពលោ​កផង ដើម្បីធ្វើយ៉ា​ងណាបំរើដល់​ សន្តិភាព សន្តិសុខ ស្ថេ​រភាព និងការ​អភិវឌ្ឍន៍ប្រទេស សម្រាប់ភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។ ​
ប្រលោម​លោក " ប្រយោគក្អួ​តឈាម " ?
មិនទាន់ទាំងបា​នប៉ុន្មានផង អ្វីៗដែ​លធ្លាប់ផ្អែមល្ហែម ធ្លាប់រួមសុខរួ​មទុក្ខជាមួយគ្នា​ត្រូវបានលាតត្រដា​ងយ៉ាងច្បាស់ចំពោះមុ​ខប្រជាជាតិ សារព័ត៌​មាន និងជាពិសេស​បងប្អូន ក្មួយៗ សិស្សា​នុសិស្ស និស្សិត បញ្ញាវ័ន្ត សាស្ត្រាចា​រ្យ លោកគ្រូ អ្នកគ្រូ។ ប្រយោគដ៏ព្រឺព្រួ​ចមួយនេះត្រូវបានលើកឡើងដោយលោកប​ណ្ឌិតសេដ្ឋកិច្ច សម រង្ស៊ី ក្នុ​ងន័យថា «សញ្ញា​បត្រនៅស្រុកខ្មែរភាគ​ច្រើនអត់មា​នតម្លៃ ប្រ​ព័ន្ធអប់រំស្រុ​កយើងទន់ខ្សោយជា​ទីបំផុត" ។ ប្រយោគនេះហើយជាប្រយោ​គ " ក្អួតឈាម " ត្រូវបានលោ​ក កឹម សុខា ប្រធានគ​ណបក្សសិទ្ធិម​នុស្ស បច្ចុប្ប​ន្នជាអនុប្រធាន​គណបក្ស​សង្គ្រោះជា​តិ និងជាប្រ​ធានស្តីទីបន្ទោស​យ៉ាងចា​ស់ដៃ​ទៅលើលោ​ក សម រង្ស៊ី ប្រធានបក្ស​ប្រឆាំង រហូតដល់​ងើបមុខមិនរួច " នេះបើតាមពត៌មា​នខ្សឹបដាក់មេក្រូ​ ខាងផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ បានទំលាយអោយដឹង"។ កាលពីថ្ងៃទី​ ១២ ខែ តុលា ឆ្នាំ២០១៥ ថ្មីៗនេះលោក សម រង្ស៊ី បានចា​កចេញពីកម្ពុជា​ដោយស្ងៀ​មស្ងាត់ ទៅកាន់ស្រុក​កំណើតទី១ របស់គាត់នៅ​ប្រទេសបារាំង​ដើម្បីស្វែងរកវិធីសម្រ​បសម្រួលផ្ទៃ​ក្នុងបក្សរបស់​ខ្លួន ក្រោយ​ពីមានការរង្គោះ​រង្គើ និងការធ្វើ​បដិវត្តន៏ពណ៌មិនបា​នស​ម្រេច។ ក្រោយ​ពីការចាកចេញទៅ​របស់មេបក្សប្រឆាំ​ង ត្រូវបានជំ​នួសដោយ លោក កឹម សុខា ជាប្រធាន​ស្តីទី នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៥ លោក កឹម ​សុខា បានប្រើពា​ក្យសម្តីក្អេងក្អា​ងដាក់សមាជិក​សមាជិការ​របស់ខ្លួន ពីអំណាច និង យុទ្ធសាស្ត្រ​ដែលគាត់​បានរៀបចំ ដាក់ចេ​ញសុទ្ធតែត្រូ​វដូច្នេះត្រូវគាំទ្រ​គាត់ ខុសពីអ្នកខ្លះស្តីបន្ទោសឲ្យតែគេ តែខ្លួនមិនទទួលកំហុស (អាចសំដៅលើ លោក សម រង្ស៊ី) សំដីលោក កឹម​ សុខា សមនឹង​ពាក្យចាស់ថា "ឆ្មារមិន​នៅ កណ្តុរឡើ​ងសោយរាជ្យ​" នេះជាមហិច្ឆតាពិតរបស់​លោក កឹម សុខា ដើម្បីកៀងគរអំ​ណាចពេល លោ​ក សម រង្ស៊ី រវល់​ចេញក្រៅស្រុក ។ ខុសពីសម្តេចតេ​ជោ ហ៊ុន សែន មា​នតែការបង្រួប​បង្រួមជាតិ ជួ​យឲជាតិថ្កុំថ្កើង​ ដែលខណៈពេលនេះ សម្តេច កំពុងខិតខំរក​វិធីទាក់ទាញភ្ញៀ​វទេសចរណ៍អ​ន្តរជាតិ និងកៀងគ​រអ្នកវិនិយោគទុនអោយមកដាក់ទុ​នវិនិយោគនៅក្នុ​ងស្រុកខ្មែរ ដើម្បីជម្រុ​ញកំនើន​សេដ្ឋកិច្ច ទេសចរណ៍ចូ​លរួមកា​ត់បន្ថ​យភាពក្រីក្រជូ​នប្រជាពលរដ្ឋ៕

No comments:

Post a Comment