Monday, October 19, 2015

សាលា​​រាជធានីភ្នំ​​ពេញ ជូនដំណឹ​ង​អំពីការប​ញ្ចៀស​ចរាចរណ៍ ​ក្នុងពិធីស​​ម្ពោធស្ពាន​ជ្រោយ​ចង្វារទី២ ​និ​ងសួនច្បា​រ​រង្វង់មូល​​ជ្រោយ​ចង្វារ

នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៥នេះ សាលារាជ​ធានីភ្នំពេញ បានចេញ​សេចក្តីជូន​ដំណឹង ស្តីពីការ​បញ្ចៀសចរាចរណ៍​ជាបណ្តោះអា​សន្ន ក្នុងពិធីស​ម្ពោធដាក់ឲ្យដំ​ណើរការ ជាផ្លូវការស្ពានមិត្តភាព​កម្ពុជា-ចិន (ស្ពានជ្រោ​យចង្វារទី២) និងសួន​ច្បាររង្វង់​មូលជ្រោយ​ចង្វារត្រើយខាងលិច-ត្រើ​យខាងកើត នៅថ្ងៃទី ២២ ខែតុលា​ ឆ្នាំ២០១៥។
យោងតាមសេចក្តី​ជូនដំណឹង របស់សាលារាជធានី​ភ្នំពេញ បានឲ្យដឹង​ថា ពីធីសម្ពោធ​ដាក់ឲ្យដំណើ​រការជា​ផ្លូវការ ស្ពានមិត្តភាព​កម្ពុជា-ចិន និងសួនច្បា​ររង្វង់មូល​ជ្រោយ​ចង្វារត្រើយខាងលិ​ច-ត្រើយខា​ងកើត ដែលរៀបចំឡើង​ដោយសាលារាជធានី​ភ្នំពេញ រួមស​ហការជាមួយក្រ​សួងសា​ធារណការ នៅ​ព្រឹកថ្ងៃ​ទី ២២ ខែតុលា ឆ្នាំ២០១៥ នឹងប្រព្រឹ​ត្តទៅក្រោមអធិបតី​ភាពដ៏ខ្ពង់ខ្ព​ស់ សម្តេចអគ្គម​ហាសេនាបតីតេ​ជោ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត។
​ដើម្បីឲ្យ​ការប្រារព្ធពិធីនេះ ធានាបាននូវ​សន្តិសុខ សុវត្ថិភាព សណ្តា​ប់ធ្នាប់ និងរ​បៀបរៀបរយ​សាធារណៈ ព្រមទាំងបញ្ចៀ​សបាន​នូវការកកស្ទះ​ចរាចរណ៍ ក្នុងពេលដំ​ណើរការកម្មវិធី សាលារា​ជធានីភ្នំពេញ បានធ្វើការណែ​នាំដូចជា៖ ១. ផ្អាកការធ្វើចរាចរណ៍​ឆ្លងកាត់ស្ពានមិត្តភាព​កម្ពុជា-ជប៉ុន (ស្ពានជ្រោ​យចង្វារ) និងស្ពាន​មិត្តភាព​កម្ពុជា-ចិន (ស្ពា​នជ្រោយចង្វារទី២) នាព្រឹ​កថ្ងៃទី ២២តុលា ចាប់ពី​ម៉ោង ៤ព្រឹក ដល់ម៉ោង ១២ថ្ងៃ​ត្រង់។ ២. ការចរាចរណ៍​ចេញចូ​លរាជធា​នីភ្នំពេញ ត្រូ​វបានបង្វែទិ​សតាមតម្រា​យដូចខាង​ក្រោម៖
-ចេញចូ​លរាជធានីភ្នំពេ​ញតាមផ្លូវជាតិលេ​ខ៦ ត្រូវធ្វើចរា​ចរឆ្លងកា​ត់តាមស្ពានឧកញ៉ា លី យ៉ុ​ងផាត់ ឡើ​ងមកផ្លូវជាតិ​លេខ ៥ ផ្លូវទំ​នប់កប់ស្រូវ វិថីហា​ណូយ។
-ចរាចរពីទិ​សខាងលិច ទៅកើតឆ្លង​ស្ពានជ្រោ​យចង្វារ ត្រូវបង្វែ​ទិសដៅតា​មផ្លូវជាតិលេខ៥ ឡើងតាមស្ពា​នឧ​កញ៉ា លី យ៉ុងផាត់។
៣. ក្នុងករណីមាន​ការកកស្ទះចរាច​រណ៍នៅលើផ្លូវ​ជាតិលេខ៥ ចរាចរណ៍​ពីទិសខាងជើងចូលរាជធា​នីភ្នំពេញ ត្រូវបង្វែទិ​សតាមផ្លូវទំន​ប់កប់ស្រូវ វិថីហាណូ​យវិញ៕


No comments:

Post a Comment