Monday, October 19, 2015

សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មយ៉ាងខ្លាំង និងរិះគន់សំដីមេបក្សប្រឆាំង ដែលអះអាងថា វិស័យអប់រំនៅកម្ពុជាគ្មានគុណភាព សញ្ញាបត្រគ្មានតម្លៃ

  សម្តេច​តេជោ ហ៊ុន សែន ថ្លែងបែបនេះ​នៅក្នុងឱកាសអញ្ជើញ​ជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រ​ដល់និស្សិតថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកល​វិទ្យាល័យ​វេស្ទើន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ នាវិទ្យាស្ថាន​ជាតិអប់រំ។
សម្តេចតេជោ បានមានប្រសាសន៍ដោយចោទ​ជាសំនួរថា បើគេថា​សញ្ញាបត្រគ្មាន​តម្លៃឬក៏ត្រូវបោះ​ឆ្នោតឲ្យគេត​ទៅទៀត?ចំនុចនេះសំខាន់​ណាស់ ការប្រមាថមើល​ងាយបែបនេះវា​ប៉ះពាល់ទាំងអស់ ទាំងស្ថាប័ន​អប់រំជាតិ ដែលបាន​ប្រឹងប្រែងតាំងពីទ្រឹស្តី    អ្នកចេះច្រើន​បង្រៀនអ្នក​ចេះតិច កែតម្រូវ តាមរយៈគ្រូបង្រៀន​កំរិតបឋម​គឺចាប់ពី១២បូក​២យ៉ាងតិច ហើយបើថ្នាក់​អនុវិទ្យាល័យ វិទ្យាល័យក៏មាន​កំរិតបរិញ្ញាបូក​១ជាស្តង់ដា ហើយបើបង្រៀន​នៅឯថ្នាក់សកល​វិទ្យាល័យ ថ្នាក់ឧត្តមសិក្សា ចំបាច់ត្រូវ​មានបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់​បណ្ឌិត។
សម្តេចតេជោ ហ៊ុន សែន បានលើក​ជាសំនួរថា«តើប៉ុន្មានអ្នកទៅដែល​បានបណ្ឌិតមកពី​ក្រៅប្រទេស?» ហើយមន្រ្តី​រាជការ កងកម្លាំង​ប្រដាប់អាវុធ គ្រូបង្រៀន​ជាង១១ម៉ឺននាក់ «តើប៉ុន្មានទៅដែលជា​គ្រូមកពីក្រៅ​ប្រទេស?» គឺសុទ្ធតែ​គ្រូសាស្ត្រា​ចារ្យអត់មាន​តម្លៃ។ ទាំងអស់នេះ​ជាការប្រមាថ​ធ្ងន់បំផុតទៅលើ​ស្ថាប័នអប់រំ ទៅលើអតីត​សិស្សនិសិ្សតដែលបាន​រៀនក្រោយឆ្នាំ១៩៧៩ និងទទួលសញ្ញាបត្រ​នៅថ្ងៃនេះទាំងអស់​គឺសុទ្ធតែពួកឥតតម្លៃ ហើយអ្នកនៅ​ធ្វើការ ក្នុងបក្សប្រឆាំង​បន្តបម្រើការឲ្យ​បក្សប្រឆាំងដល់​ណាទៀត? ហើយអ្នកដែល​បានគាំទ្រឬបោះឆ្នោតឲ្យ​បក្សប្រឆាំង បន្តបោះឆ្នោតឲ្យទៀតក្នុង​ពេលគេមើលងាយ កូនចៅយើង​ដែលបានរៀនកំពុងចេញ​ធ្វើការសុទ្ធតែអត់​តម្លៃ?
សម្តេច​តេជោបញ្ជាក់ថាមាតា​បិតាដែលបានប្រឹង​ប្រែងឲ្យកូនរៀន មានមោទនភាព​ណាស់នៅពេលឃើញ​កូនពាក់ឯកសណ្ឋាន​និសិ្សតទទួល​សញ្ញាបត្រ តែបក្សប្រឆាំង​ថាអត់តម្លៃ អញ្ចឹងទេពិចារ​ណាឲ្យដិតដល់ សារនយោបាយ​មួយនេះសំរាប់យើងបាន​សេចក្តីថានិយាយពាក្យ​មួយម៉ាត់ថា «អត់» បើអ្នកឯងនៅ​ក្នុងបក្សប្រឆាំង​ហើយបន្តទៀត​ពេលមេបក្សអ្នកឯង​ថាអត់តម្លៃ មានន័យ​ថាអ្នកឯងអត់​តម្លៃ។ ក្នុងវិស័យអប់រំ​នេះមិនមែន​រឿងតូចតាច ទេកាល​ពីសម័យមុន
សង្គ្រាម​ឆ្នាំ១៩៧០គ្រូបង្រៀន​មានប្រមាណ​ជាង៤ម៉ឺននាក់ និងសិស្ស​មានមិនដល់មួយ​លាននាក់ទេ ក៏ប៉ុន្តែនៅពេល​នេះគ្រូសាស្រ្តាចារ្យ​ជាង១១ម៉ឺននាក់ និងសិស្ស​ជិត៤លាននាក់ មិនតូចទេ ធំណាស់​កំពុងខិតខំធ្វើកំណែទម្រង់​ក្នុងវិស័យអប់រំចាប់តាំង​ពីបឋមសិក្សា មធ្យមសិក្សា និងពង្រឹងគុណល្អ​ក្នុងឧត្តមសិក្សា​។ ខ្ញុំព្រះករុណាខ្ញុំ​ប្រឹងឆ្លៀតឱកាស​នេះថ្លែងជូននូវ​ការកោតសរសើរ​ចំពោះក្រសួងអប់រំ​យុវជននិងកីឡា ដែលបានធ្វើ​កំណែទម្រង់ពាក់​ព័ន្ធនិងការ​ប្រលងមធ្យមសិក្សា​ទុតិយភូមិ​កន្លងមកនេះ ជាចំនុច​ល្អដែលយើងបានកំ​ណែទម្រង់ប្រលងបាក់ឌុបមួយនេះបានធ្វើឲ្យ​មានការជះឥទ្ធិពលយ៉ាងធំធេង​ជាមួយនិងសិស្ស គ្រាន់​តែសិស្សត្រៀមប្រលង ក៏ប៉ុន្តែសិស្ស​នៅខាងក្រោម​ គឺដឹងថាពេលមកដល់​ចំណុចនេះគឺដឹង​ហើយ អញ្ចឹងហើយបាន​ប្រឹងតាំង​ពីក្រោម ឥឡូវឪពុក​ម្តាយជាច្រើន ចាប់ផ្តើម​និយាយថា​កូនយើងដូច​ប្រឹងរៀនប្លែក។ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែង​ទៅកាន់សិស្ស​និស្សិតដោយ សូមឲ្យចាត់​ទុកសញ្ញាបត្រ នៅក្នុងស្រុក​ជាសញ្ញាបត្រ​មានតម្លៃ ដែលបាន​មកពីការខិតខំប្រឹងប្រែង​រៀនសូត្ររបស់ក្មួយៗ​សិស្សានុសិស្ស បើទោះ​បីគណបក្សប្រឆាំង​បានរិះគន់ថា ជាសញ្ញា​បត្រគ្មានតម្លៃ​ក៏ដោយ៕​       ​




No comments:

Post a Comment