Monday, October 19, 2015

សម្តេចតេជោ៖ ការដំឡើងខែមន្ត្រីរាជការនៅឆ្នាំក្រោយៗ គឺធ្វើនៅខែមេសា និងត្រូវបើកប្រាក់ខែឲ្យបានទៀងទាត់

សម្តេច​អគ្គមហា​សេនាបតី ​តេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រី​នៃកម្ពុជា ​នៅថ្ងៃទី១៩​ ខែតុលាឆ្នាំ២០១៥នេះ ​បានថ្លែងនៅ​ក្នុងពិធីប្រគល់​សញ្ញាបត្រ ​ជូននិស្សិត ​ថ្នាក់បរិញ្ញាបត្រ ​ថ្នាក់អនុបណ្ឌិត ​និងបណ្ឌិត​ នៃសាកល​វិទ្យាល័យ វេ​ស្ទើន នាវិទ្យា​ស្ថានជាតិអប់​រំ ថា សម្តេច​សូមកោត​សរសើរចំពោះការ​ខិតប្រឹងប្រែង​របស់ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​ដែលបានជួយសំរួល​ក្នុងការបើក​ប្រាក់ខែមន្រ្តី​រាជការបាន​លឿនក្នុងរយៈពេល​បុណ្យភ្ជុំបិណ្ឌ​កន្លងទៅ។​

សម្តេចតេជោ ​បានបន្តថា ​ក្នុងខែកញ្ញា​កន្លងទៅ ​នៅសប្តាហ៍ទី៤​ ក្រសួងបានបើក​ប្រាក់ខែសំរាប់​ខែកញ្ញា ​និងបើក​ប្រាក់ខែសំរាប់​ ខែតុលា ​នៅសប្តាហ៍ទី១។ ​ទោះជាយ៉ាង​ណាសម្តេចក៏សូម​ឲ្យក្រសួងជួយ​ពិនិត្យមើល​លទ្ធភាព ​សំរាប់ការបើក​ប្រាក់ខែ ​ខែវិច្ឆិកាធ្វើ​ម៉េចឲ្យបានឆាប់បន្តិច ​អាចថានៅ​អាទិត្យទី២ ​រឺទី៣ ​ព្រោះប្រាក់ខែ ​ដែលបើកសំរាប់​ខែកញ្ញា ​និងតុលា ​គឺបានចាយវាយ​សំរាប់ពិធីបុណ្យ​ភ្ជុំបិណ្ឌអស់ទៅហើយ។​


ជាមួយគ្នានេះដែរ​ សម្តេចតេជោ ​នាយករដ្ឋមន្ត្រី​ក៏បានប្រកាសថា ​ប្រាក់ខែមន្ត្រីរាជការ​នឹងឡើងនៅ​ក្នុងខែមេសា ​គឺមុនចូលឆ្នាំខ្មែរ​សំរាប់ឆ្នាំក្រោយៗ ​ដើម្បីសំរួល​ដល់ការវាយក្នុង​ពិធីបុណ្យចូលខ្មែរ​៕





No comments:

Post a Comment