Monday, October 19, 2015

សម្តេច​តេជោ នឹងជួបផ្ទាល់​ជាមួយអ្នករកស៊ី​លក់ប្រេង​សាំងធំ ពីមូ​លហេតុមិ​នព្រមចុះថ្លៃ និ​ងឡើង​ថ្លៃលឿន

សម្តេចអ​គ្គមហាសេនា​បតី តេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រីនៃកម្ពុជា នៅ​ថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៥​នេះ បានថ្លែងនៅ​ក្នុងពិធីប្រគល់​សញ្ញា​បត្រ ជូ​ននិស្សិត ថ្នាក់បរិញ្ញា​បត្រ ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត នៃសាកលវិទ្យាល័​យ វេស្ទើន នាវិទ្យាស្ថានជាតិអប់រំ​ ថា សម្តេចសូ​មឲ្យអ្នករកស៊ី​ប្រេងសាំងទាំង​អស់ ធ្វើការបញ្ចុះតម្លៃឲ្យ​ស្របទៅនិងការចុះត​ម្លៃនៃប្រេងសាំ​ង លើទីផ្សារ​អន្តរជាតិ និងកុំឲ្យ​ប្រើវិធីចុះតិច​ឡើងច្រើន។
សម្តេច​តេជោ បានមាន​ប្រសាសន៍ថា «សូមឲ្យអ្នករក​ស៊ីសាំងនៅស្រុកខ្មែ​រ កុំចុះថ្លៃ១០០ រៀល ហើយ​ឡើងវិញ៣០​០រៀលអី ធ្វើចឹងវាងា​ប់ព្រោះមាន​ការបង្ហោះប្តឹងសម្តេ​ចពេញ Facebook ប្រយ័ត្នចុះ១០០​រៀល ពេលបុណ្យភ្ជុំ ហើយឡើ​ងវិញក្រោ​យភ្ជុំ ៣០០រៀល»។ សម្តេចផ្តាំផ្ញើរទៅ​អ្នកលក់សាំ​ងទាំងឡាយថា បើ​មិនបានចុះតម្លៃបន្ត​ទេ អាណិ​តកុំបន្តឡើងទៀត។ មានហេ​តុផលដែលអាច​យោគយល់​ត្រង់ថា ពេលប្រេង​ចុះថ្លៃគាត់ថា គា​ត់មិនទាន់ចុះបានទេ ដោយសារគាត់​ទិញយកមកទុកមុ​នវាថ្លៃ គាត់ត្រូវការ​ស្តុក គាត់ត្រូវរក្សា​តំលៃនេះមួយរយៈ ដល់ទិញថ្មីមកទើបគាត់ចុះបាន ប៉ុន្តែរឿងដែលគួរឲ្យចង់សើចគឺនៅត្រ​ង់ថា គឺលឺសូរតែប្រេ​ងឡើងថ្លៃភ្លាមនៅ​ក្រុងឡុង នៅញ៉ូវយ៉ក គាត់ឡើងថ្លៃភ្លាម​នៅភ្នំពេញ ក្នុងពេលដែល​គាត់មិនទាន់បាននាំចូល​មួយដំណក់។ សម្តេចបន្ត​ថា រឿងហ្នឹងដែល​អត់អាចយោគយល់​គ្នាបាន សម្តេច នឹងជួប​ជាមួយអ្នក​លក់សាំង​ដោយផ្ទាល់តែម្តង  ហើ​យកំពុងឲ្យរដ្ឋមន្ត្រីក្រសួ​ងពាណិជ្ជកម្ម ធ្វើមេគុណ​ឲ្យសម្តេច ដើម្បីនិយា​យជាមួយគ្នា​រឿងបញ្ហាឡើ​ងចុះ កុំឲ្យតាម​ចិត្តចង់។
ប៉ុន្តែទោះជាយ៉ា​ងណា សម្តេច​តេជោ សង្កេតឃើ​ញថា ក្រុមហ៊ុ​នស្រុកខ្មែរគឺស្រួ​លធ្វើការជាងក្រុមហ៊ុន មកពី​បរទេស ដែលត្រូវសួរ​ទៅថៅកែនៅ​បរទេស ដូច្នេះ​ហើយបានជាសម្តេចចង់ឲ្យ​កម្ពុជាខ្លួនឯង ពង្រីកសមត្ថ​ភាពអ្នករកស៊ីឲ្យ​កាន់តែធំ៕

No comments:

Post a Comment