Monday, October 19, 2015

ក្រុមការងារ​ថ្នាក់ជាតិចុះមូល​ដ្ឋានឃុំ​កុមារាជា ចុះចែកអ​ត្តសញ្ញាណប័​ណ្ណជូនប្រជាព​លរដ្ឋដល់តាមខ្នងផ្ទះ

កាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០១៥ ក្រុមការងារថ្នាក់ជា​តិចុះមូលដ្ឋាន​ឃុំកុមារាជា ដឹកនាំដោ​យឯកឧត្តម ស្វាយ ស៊ីថា ក្រោម​ការ​ចង្អុរបង្ហាញណែនាំ​ដ៏ខ្ពង់ខ្ពស់ឯកឧត្តមប​ណ្ឌិតសភាចារ្យ សុខ អានឧបនាយករដ្ឋ​មន្ត្រី​រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និង​ជាអ្នកតំណាង​រាស្រ្ត​ខេត្តតាកែវ បាន​ចុះចែក​​អត្តសញ្ញាណ​ប័ណ្ណសញ្ជាតិ​ខ្មែរចំនួន​៤៦០០សន្លឹកជូន​ដល់ដៃប្រជាពលរដ្ឋ​តាមខ្នង​ផ្ទះទាំង១៣ភូមិ ក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
          ​ការចុះចែកអត្តសញ្ញាណប័ណ្ណនេះឯកឧត្តម ទិត សុធា និងឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ តំណាងឯកឧត្តម ស្វាយ ស៊ីថា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជា បានបែង​ចែកក្រុមការងារ និងយុវជនស្ម័គ្រចិត្ត​ក្នុង​ភូមិ​ជា១៣ក្រុមដើម្បីងាយស្រួលចែកជួនប្រជាពលរដ្ឋ។ ការចុះ​ចែកអត្តសញ្ញាណប័ណ្ណ​ដល់ខ្នងផ្ទះ​របស់ប្រជាពលរដ្ឋ​បែបនេះ​គឺ ដើម្បីបង្កើនភាពងាយ​ស្រួល​ដល់ប្រជាពលរដ្ឋ​អាចយកទៅប្រើប្រាស់ផ្លូវការតាមតម្រូវការជាក់ស្តែង​ និងព្រមទាំងឆ្លៀតឱកាស​នេះ​សិក្សាស្វែងយល់ពីសុខទុក្ខ និងតម្រូវការពិតប្រាកដ​របស់ប្រជាពលរដ្ឋ និងបង្កើតភាពស្និទ្ធស្នាល ក៏ដូចជាជំរុញវប្បធម៏​នៃការផ្តល់សេវា​សាធារណៈ​ដល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។
          នៅក្នុងឱកាសនោះដែរឯកឧត្តម ទិត សុធា និងឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ​តំណាង​ក្រុមការងារ​ទាំងអស់​ក៏បានផ្តាំផ្ញើ​ប្រជាពលរដ្ឋដែ​ល​ទើបទទួលបានអត្ត​សញ្ញាណ​​ប័ណ្ណ ត្រូវថែរក្សាទុកដាក់​ឲ្យបាន​ត្រឹមត្រូវ​ជៀសវាង​ការខូចខាត ឬបាត់បង់​ដោយ​ប្រការ​ណាមួយ។ រីឯប្រជាពលរដ្ឋមួយ​ចំនួនទៀតដែលបាន​ទៅធ្វើរួច​តែមិនទាន់ទទួលបាន គឺព្រោះក្រសួង​មិនទាន់​បញ្ជូន​មកនោះសូមមេត្តារង់ចាំសិនហើយ​ក្រុមការងា​​រ​​នឹងបន្ត​ចុះចែកទៀតនៅពេលក្រោយ ដូចគ្នានេះដែរ​ចំពោះ​យុវជនដែលគ្រប់អាយុ​ត្រូវទាក់​ទងមក​មន្រ្តីនគរបាលឃុំ ដើម្បីស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ​ ក៏ដូចជា​ឯកសារ​​ផ្លូវការចាំបាច់នានា។





No comments:

Post a Comment