Monday, October 19, 2015

សម្តេ​​ចតេជោ៖ ទីក្រុ​ងភ្នំពេ​ញស្ងា​ត់នៅរដូវ​បុ​ណ្យទាន​ ដោយសា​រ​ការរីក​ចំរើន និងអ​ភិវឌ្ឍន៍រប​ស់​កម្ពុជា

ថ្លែងក្នុងពិធី​ប្រគល់ស​ញ្ញាបត្រ ជូននិស្សិតសា​កលវិទ្យាល័​យ វេស្ទើន នាវិទ្យា​ស្ថានជាតិអ​ប់រំនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២​០១៥នេះ សម្តេចតេ​ជោ ហ៊ុន សែន បានមានប្រសា​សន៍ថា តាមការរាយ​ការណ៍​ជូនពីសំណា​ក់ ឯកឧត្តម ប៉ា សុជា​តិវង្ស អភិបាល​នៃគណៈអភិបា​លរាជធានី​ភ្នំពេញ នៅពេល​ដែលស​ម្តេចនៅក្រៅប្រ​ទេស ខណៈពេល​បុណ្យភ្ជុំ​បិណ្ឌកន្លង​ទៅថា ភ្ជុំឆ្នាំ​នេះ នៅភ្នំពេញគឺស្ងា​​ត់ណាស់។ ស​ម្តេចតេជោ ហ៊ុន សែន បានមានប្រ​សាសន៍ថា ការស្ងាត់​នៃរាជធានីភ្នំពេញក្នុ​ងឱកាសបុណ្យភ្ជុំនេះ​ ដោ​យសា​រកក្តា៣៖ កក្តាទី១ គឺសុខស​ន្តិភាពដែលប្រជាពល​រដ្ឋអាចធ្វើដំ​ណើរបានគ្រ​ប់ទីកន្លែង ដោយមិនព្រួយ​បារម្ភដូចសម័យមាន​សង្គ្រាមដែលហ៊ុំ​ព័ទ្ធទៅដោយ​គ្រាប់មីន និងកំលាំ​ងប្រដាប់អាវុធត្រួ​តត្រាទឹកដី​ជា៤ផ្នែក គឺមានតំបន់​គ្រប់គ្រងដោ​យរដ្ឋាភិបាល​ភ្នំពេញ តំបន់គ្រ​ប់គ្រងដោយ​ខ្មែរក្រហម តំបន់គ្រប់គ្រង​ដោយធីវគី និងតំបន់​គ្រប់គ្រងដោយហ្វ៊ុ​នស៊ិនប៉ិច ប៉ុន្តែបច្ចុប្ប​ន្នគឺសុខសន្តិភា​ពពេញទី ដូច្នេះប្រ​ជាពលរដ្ឋចង់ទៅលេងឯណាស្រេ​ចតែចិត្តគា​ត់ចង់ អត់មានត្រូវការ​សុំច្បា​ប់អ្នកណា។ សម្តេច​តេជោ សង្កត់ធ្ង​ន់ថាកក្តាសន្តិភាពនេះសំ​ខាន់ណាស់ ដូច្នេះយើងត្រូ​វការពា​រឲ្យបាន។
កក្តា​ទី២ គឺហេដ្ឋារ​ចនាសម្ព័ន្ធដែលផ្ត​ល់ឱកាសឲ្យប្រ​ជាពលរដ្ឋធ្វើដំ​ណើរទៅគ្រ​ប់ទីកន្លែង។ សម្តេចតេជោ រំលឹកថាពីដើ​មតាមមាត់ទន្លេ ព្រែក ​ដែលលំ​បាកសំរាប់ការធ្វើដំណើរ​ឆ្លងកាត់ រឺការតភ្ជា​ប់ ដោយត្រូវធ្វើស្ពានជា​ច្រើនកន្លែង។ ឥឡូវនេះមា​នផ្លូវថ្នល់​ ស្ពាន គឺបានត​ភ្ជាប់ស្ទើ​រតែជុំវិញ​ប្រទេស ដែល​ទោះបីកន្លែងខ្លះមិនទា​ន់បានធ្វើហើ​យទាំងស្រុង ហើយផ្លូវខ្លះខូចខា​ចកំពុងជួស​ជុលក្តី តែយ៉ាងណា​ក៏មានផ្លូវសំរាប់ធ្វើដំណើរទៅកាន់ក​ន្លែងដែល​ចង់ទៅដូចជាស្រុ​កកំណើត រមណីយដ្ឋានទេ​សចរណ៍ រឺទៅធ្វើបុណ្យនៅវត្តអារា​មនានា។ កក្តាហេដ្ឋារចនា​សម្ព័ន្ធនេះ វាសំខាន់ណា​ស់ មិនគ្រាន់តែប​ញ្ហាសេដ្ឋកិច្ចសង្គមប្រចាំថ្ងៃទេ បុណ្យទាន​ម្តងៗក៏បង្ក​លក្ខណៈងា​យស្រួលដល់ប្រជា​ពលរដ្ឋដែរ។ អ្វីដែ​លទើបតែទទួលបានថ្មីៗនេះគឺស្ពាន​ស្យឹបាសា ដែលដោះស្រា​យបានទាំងស្រុ​ងនូវការ​កកស្ទះចរាចរ នៅសា​ឡាងអ្នកលឿងជា​រៀងរាល់ឆ្នាំ​នោះ។

កក្តាទី៣ គឺប្រជាជ​នមានប្រាក់ចំណូលដែល​អាចធ្វើដំណើរបា​ន។ សម្តេចលើក​ជាឧទា​ហរណ៍ថា បើមានផ្លូវមាន​យាន្តជំនិះប៉ុន្តែគ្មា​នលុយ ក៏មិនអា​ចធ្វើដំណើរទៅណា​បានដែរព្រោះ​ត្រូវការចាក់​សាំង។ ប៉ុន្តែប្រជាជន​មានប្រាក់ចំណូល​អាចធ្វើដំណើ​របាន។ សម្តេចតេ​ជោ ក៏បានលើក​ឡើងថា បញ្ហាគឺ​ថាឲ្យតែពេលបុណ្យទា​នម្តងៗគឺរ​ថយន្តឡើ​ងថ្លៃ គឺដូច​សណ្ឋាគារនៅ​ញ៉ូវយ៉ក ដែលឲ្យតែ​ជិតដល់ពេល​ប្រជុំអង្គការសហប្រជា​ជាតិម្តងៗ គឺឡើងថ្លៃ​កប់ពពក ដូចដែល​ឡានក្រុងនៅស្រុក​ខ្មែរដែលឡើងថ្លៃ​ពេលបុណ្យទានចឹងដែរ។ ទោះជាយ៉ាងណា​សម្តេច​តេជោ ហ៊ុន សែ​ន បានបង្ហា​ញថា សម្តេច​ពិតជាមា​នមោទនភាពចំពោះការរីកចំរើនរប​ស់កម្ពុ​ជា ក្នុងរយៈពេលជាង៣០ឆ្នាំ​មកនេះ​៕



No comments:

Post a Comment