Monday, October 19, 2015

លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៥

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ របស់អគ្គ​លេខាធិការដ្ឋាន​ រដ្ឋសភា ​ស្តីពីលទ្ធផល​នៃកិច្ចប្រជុំគណៈ​កម្មាធិការអ​ចិន្ត្រៃយ៍នៃ​រដ្ឋសភា ​ថ្ងៃទី ១៩ ​ខែតុលា ឆ្នាំ​២០១៥នេះ ​បានឲ្យ​ដឹងថា
រដ្ឋសភា ​ទទួលយក​សេចក្តីស្នើច្បាប់​ ស្តីពីការបោះ​ឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-​សង្កាត់ និងសេចក្តី​ស្នើវិសោធន​កម្ម នៃបទ​បញ្ជាផ្ទៃក្នុង​នៃរដ្ឋសភា ​មកពិនិត្យ ​និងសិក្សានៅ​រសៀល ថ្ងៃចន្ទ​ ទី១៩ ​ខែតុលា ឆ្នាំ២០១៥​ នេះ ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា ​នៃព្រះរាជាណាច​ក្រកម្ពុជា ​បានបើក​កិច្ចប្រជុំ ​ក្រោមអធិបតីភា​ពដ៏ខ្ពង់ខ្ពស់ ​សម្ដេចអគ្គ​មហាពញាចក្រី ហេង​ សំរិន ប្រធាន​រដ្ឋសភា។ ​

អង្គប្រជុំ​បានអនុម័ត​យល់ព្រម ​លើសំណើសុំ​បោះឆ្នោតទុកចិត្ត​លើការតែង​តំាង ឯកឧត្តម ​អ៊ុក សារាវុ​ធ ជាអគ្គសវន​កររង​ នៃអាជ្ញាធរ​សវនកម្មជាតិ ​ដោយបាន​បញ្ចូលក្នុងរបៀប​វារៈនៃសម័យ​ប្រជុំលើកទី៥ ​នីតិកាលទី៥។ ​អង្គប្រជុំបាន​អនុម័តប្រគល់ ​សេចក្តីស្នើច្បាប់ ​ស្តីពីការបោះឆ្នោតជ្រើស​រើសក្រុម​ប្រឹក្សា ឃុំ-​សង្កាត់ ជូន​គណៈកម្មការ​នីតិកម្ម ​និងយុត្តិធម៌ ​នៃរដ្ឋសភា ​ពិនិត្យនិងសិក្សា ​ហើយធ្វើរបាយការណ៍​ជូនគណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​រដ្ឋសភាវិញ។​


អង្គប្រជុំបាន​អនុម័តប្រគល់ ​សេចក្តីស្នើវិសោធន​កម្ម ប្រការ​ ៣ថ្មី, ប្រការ​ ៧ថ្មី, ប្រការ​ ៨, ប្រការ ​១០ថ្មី (ពីរ)​, ប្រការ ​១៤ថ្មី, ប្រការ​ ១៨, ប្រការ​ ២០, ប្រការ ​២១, ប្រការ​ ២២ថ្មី,​ ប្រការ ៣១ថ្មី(ពីរ)​, ប្រការ​ ៣៣ថ្មី,​ ប្រការ ៣៤,​ ប្រការ ​៣៦ថ្មី,​ ប្រការ ៣៨ថ្មី,​ ប្រការ​ ៤០ថ្មី, និងប្រការ​ ៤៧ថ្មី(បី) ​នៃបទបញ្ជាផ្ទៃ​ក្នុងនៃរដ្ឋសភា ​ជូនគណៈកម្មការ​ នីតិកម្ម ​និងយុត្តិធម៌ ​នៃរដ្ឋសភា ​ពិនិត្យ ​និងសិក្សា ​ហើយធ្វើរបាយការណ៍​ជូនគណៈកម្មា​ធិការអចិន្រ្តៃយ៍ ​នៃរដ្ឋសភាវិញ​ផងដែរ៕​


No comments:

Post a Comment