Wednesday, October 20, 2021

លោក សុខ លូ ទទួលជួបសម្តែងការគួសម និងរាយការណ៍ពីវឌ្ឍនភាពរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជានៅសាលាខេត្តបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួសម និងរាយការណ៍ពីវឌ្ឍនភាពរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ គោលបំណង នៃជំនួបសម្តែងការគួរសមនេះគឺសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានធ្វើបទបង្ហាញពីសកម្មភាព និងគោលដៅរបស់សមាគមនៅក្នុងខេត្តបាត់ដំង និងស្នើសុំការគាំទ្រសហការពីរដ្ឋបាលខេត្តបាត់ដំបង ក្នុងការសិក្សាស្រាវជ្រាវបន្ថែមទៅផែនការអភិវឌ្ឍនិងការរៀបចំសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តបាត់ដំបង។ 

ក្នុងនោះផងដែរ លោក សុខ លូ បានមានប្រសាសន៍ស្វាគមន៍ និងបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការចូលរួម និងសហការសម្រាប់ការរៀបចំឱ្យមានសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តបាត់ដំបងដែលការរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ លោក ក៏បានថ្លែងអំណរគុណដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជាដែលមានគំនិតផ្តួចផ្តើមក្នុងការរៀបចំសៀវភៅមគ្គុទេសក៏វិនិយោគសម្រាប់ខេត្តបាត់ដំបង៕







No comments:

Post a Comment