Wednesday, October 20, 2021

លោក ឃួន ពុទ្ធី អតីតមន្ត្រីស្តារទំនាក់ទំនងគ្រួសារនៃសាខាកាកបាទក្រហមកម្ពុជាខេត្តដែលមានជំងឺលើសឈាមបណ្តាលឲ្យពិការស្ពឹកមួយចំហៀងខ្លួនទទួលបានអំណោយមនុស្សធម៌

ស្វាយរៀង៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការីបានចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន២លានរៀលនិងសម្ភារមួយចំនួនរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនលោក ឃួន ពុទ្ធី អតីតមន្ត្រីស្តារទំនាក់ទំនងគ្រួសារនៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានជំងឺលើសឈាមបណ្តាលឲ្យពិការស្ពឹកមួយចំហៀងខ្លួន ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅសង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង។

ជាមួយគ្នានេះលោក ឃួន ពុទ្ធី ពិតជាមានចិត្តរំភើបជាខ្លាំងដែលថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅ ដល់មន្ត្រី បុគ្គលិកក្រោមឱវាទដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹងនោះទេ និងសូមគោរពជូនពរថ្នាក់ដឹកនាំពិសេសលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងជៀសផុតពីជំងឺផ្សេងៗ៕




No comments:

Post a Comment