Wednesday, October 20, 2021

អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមដំណើរការជួសជុលកម្រាលផ្លូវចូល និងរចនាសម្ពន្ធនៃខ្លោងទ្វារទី៣ប្រាសាទព្រះគោ

សៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមដំណើរការជួសជុលកម្រាលផ្លូវចូល និងរចនាសម្ពន្ធនៃខ្លោងទ្វារទី៣ប្រាសាទព្រះគោ ដែលទទួលរងនូវការខូចខាតធ្ងន់ធ្ងរ។


តាមការបញ្ជាក់ពីលោក សារាយ គឹមហួល មន្រ្តីបច្ចេកទេសបានឱ្យដឹងថា ការងារជួសជុលនេះមានការលំបាកខ្លាំង ដោយមូលហេតុរចនាសម្ពន្ធសំណង់មានភាពស្មុគស្មាញ ថ្មមួយចំនួនមានការពុកផុយនិងបាត់បង់ ទាមទារការយកចិត្តទុកដាក់ខ្ពស់ ពិសេសបច្ចេកទេសពង្រឹងនៅតាមផ្នែកទ្រទម្ងន់ និងទប់ជំហរជញ្ជាំងនៃខ្លោងទ្វារប្រាសាទ។ ការងារនេះគ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២១ខាងមុខ៕







No comments:

Post a Comment