Wednesday, October 20, 2021

សារព័ត៌មានអន្តរជាតិផ្សាយថា«ទំលាប់នៃការដាក់សំពាធមកលើ ប្រទេសកម្ពុជា ពិតជា មិនអាចទទួលយកបានទេ»


កាលពីថថ្ងៃទី16ខែតុលាឆ្នាំ2021 សារព័ត៌មានអន្តរជាតិ CGTN បានផ្សាយថា ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា :អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាលោក Chad Roedemeier បានរិះគន់ចំពោះការងារ សាងសង់របស់ប្រទេសចិនដែលកំពុងត្រូវបានធ្វើឡើង នៅក្នុងមូលដ្ឋានទ័ពជើងទឹករាម។ 

 លោក Roedemeier បានធ្វើការប៉ាន់ស្មានដោយគ្មានការពិតថា ប្រទេសចិនមាន បំណងក្នុងការដាក់កម្លាំងកងទ័ពជើងទឹករបស់ខ្លួននៅទីនោះ និងបានធ្វើការព្រមានថា សកម្មភាពនេះគឺជាការរំលោភដល់រដ្ឋធម្មនុញ្ញរបស់កម្ពុជា និងបង្កឱ្យមានអស្ថិរភាពក្នុងតំបន់។

លោក Roedemeier បាន និយាយថា«ប្រជាជនកម្ពុជាគួរតែដឹងអំពីព័ត៌មាននៃគម្រោងខាងលើបន្ថែម ហើយកិច្ចព្រមព្រៀងយោធា ប្រភេទនេះពិតជាអាចបង្កឱ្យមានផលប៉ះពាល់រយៈពេលវែងដល់ ប្រទេសកម្ពុជា» ។ ការអត្ថាធិប្បាយរបស់លោក Roedemeier ត្រូវបានធ្វើឡើងក្រោយក្រុមអ្នកគូសវាសគោលនយោបាយអាមេរិកបានធ្វើការចែករំលែកនូវរូបភាព ដែលត្រូវបានថតតាមរយៈផ្កាយរណបដែល បានបង្ហាញអំពីវឌ្ឍនភាពនៃការ សាងសង់នៅក្នុងមូលដ្ឋានរាម។ទំលាប់នៃការការ ដាក់សម្ពាធរបស់អាមេរិកមកលើប្រទេសកម្ពុជាគឺជារឿងដែលមិនអាចទទួលយកបានឡើយ។សហរដ្ឋអាមេរិកមិនគួរធ្វើការរិះគន់ចំពោះដៃគូអភិវឌ្ឍរបស់ប្រទេសណា មួយនោះឡើយ ហើយរឹតតែមិនគួរបង្កើតនូវសេណារីយ៉ូយោធាក្លែងក្លាយ ហើយមកធ្វើការព្រមានអំពីការរំលោភរដ្ឋធម្មនុញ្ញកម្ពុជានោះទេ។ 

លើសពីនេះទៅទៀត វាពិតជាគួរឱ្យខ្មាស់អៀនណាស់នៅពេលដែលសហរដ្ឋអាមេរិកបានលើកឡើងអំពីកង្វះតម្លាភាពក្នុងបញ្ហានេះ នៅពេលដែលអាមេរិកខ្លួនឯងមានបណ្តាញមូលដ្ឋានយោធាដ៏ធំបំផុតនៅ លើពិភពលោក ហើយ មូលដ្ឋានយោធាខ្លះដូចជានៅ ក្នុងប្រទេសអាហ្វ្រិកមិនទាន់ត្រូវបានគេទទួលស្គាល់ជាផ្លូវការ នោះទេ ហើយក៏គ្មានប្រជាជនក្នុងស្រុកណា ម្នាក់និយាយអំពីទី កន្លែងទាំងនោះផងដែរ

ប្រទេសកម្ពុជាបានក្លាយទៅជាកម្មវត្ថុនៃការគាបសង្កត់របស់សហរដ្ឋអាមេរិកម្តងទៀត ដោយសារតែអាមេរិកយល់ខុសថា ខ្លួនអាចធ្វើការបំភ្លើស ទៅលើបញ្ហាដែលអាមេរិកបានបង្កើតឡើងពាក់ព័ន្ធនឹងវត្តមាននៃកងទ័ពជើងទឹកចិន។ 

សហរដ្ឋអាមេរិកមាន បំណងក្នុងការបង្កើតជាលេសដើម្បីឱ្យប្រទេសជាដៃគូរបស់កម្ពុជាផ្សេងទៀតនៅក្នុងអាស៊ានចូលរួមក្នុងយុទ្ធនាការរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីដាក់ សម្ពាធប្រឆាំងនឹងប្រទេសចិន ។

នៅក្នុងទស្សនៈរបស់សហរដ្ឋអាមេរិក វាពិតជាការល្អប្រសើរ ប្រសិនបើអាមេរិកអាចធ្វើឱ្យប្រទេសទាំង នោះផ្តាច់ខ្លួនចេញពីប្រទេសកម្ពុជា ហើយក៏ចង់ធ្វើឱ្យកម្ពុជាត្រូវឃ្លាតឆ្ងាយពីប្រទេសចិនតាមរយៈការបង្កើតនូវបញ្ហាក្លែងក្លាយទាំងនេះ។

ការបង្កឱ្យមានសង្រ្គាមព័ត៌មានទាំង នេះ គឺជាភស្តុតាងបន្ថែមទៀតនៃការជ្រៀតជ្រែករបស់អាមេរិកមកក្នុងកិច្ច ការរបស់ប្រទេសនៅក្នុងតំបន់។ 

សហរដ្ឋអាមេរិកមិនដែលរាថយនោះឡើយក្នុងការធ្វើកិច្ចការដើម្បីបំបែក និងឈានទៅគ្រប់គ្រងតំបន់ អឌ្ឍគោល ខាងកើត ជាពិសេសតំបន់ដែលជាប្រទេស ជិតខាងរបស់ប្រទេសចិន។ 

សកម្មភាពទាំង នេះ គឺជាផ្នែកមួយនៃ យុទ្ធនាការដ៏ធំរបស់អាមេរិកដើម្បីទប់ស្កាត់ ប្រទេសចិន ហើយដើម្បីសម្រេចបាននូវកិច្ចការនេះ សហរដ្ឋអាមេរិកបានធ្វើការ លះបង់ផលប្រយោជន៍ជាតិរបស់ប្រទេសដទៃ ដូចជាប្រទេសកម្ពុជា តាមរយៈការ បង្កើតព័ត៌មានក្លែងក្លាយបែបនេះ។

11.នៅក្នុងបរិបទបច្ចុប្បន្ននេះ គ្មានភ័ស្តុតាងណាមួយដែលអាចបញ្ជាក់អំពីការអះអាងរបស់អាមេរិកអំពីមូលដ្ឋានកងទ័ពជើងទឹកចិននៅក្នុងតំបន់រាមនោះទេ។

-វាគ្រាន់តែជារឿងភូតកុហក ដូចជាការធ្វើយុទ្ធនាការប្រឆាំងនឹងក្រុមហ៊ុនHuawei តំបន់ស៊ីនជាំង និងបញ្ហាផ្សេងៗទៀតអញ្ចឹងដែរ។ 

សហរដ្ឋអាមេរិកបានពឹងផ្អែកទៅលើ ឥទ្ធិពលរបស់ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់បស្ចិមប្រទេសដើម្បីធ្វើការបញ្ចេញព័ត៌មានមិនពិតនេះទៅ កាន់សាធារណជន និងបានធ្វើការផ្សព្វផ្សាយម្តងហើយម្តងទៀតដើម្បីធ្វើឱ្យគេគ្រប់គ្នាជឿជាក់បន្តិចម្តងៗថា ការកុហកនេះគឺជា

ការពិត។

អ្វីដែលជាការពិត ដែលពិភពលោកត្រូវតែដឹងឱ្យបានច្បាស់នោះ គឺការលើកឡើង របស់ប្រទេសចិននិងកម្ពុជាទៅវិញនោះទេ។សំណាងណាស់ដែលនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានមនុស្សជា ច្រើនចាប់ផ្តើមអស់ទំនុកចិត្តទៅលើរដ្ឋាភិបាលរបស់អាមេរិក និងប្រព័ន្ធផ្សព្វផ្សាយកូនអុកនៅ បស្ចិមប្រទេសរបស់ពួកគេ ។ ដូច្នេះការលើកឡើងខាងលើមិនគួរត្រូវបានគេលើកយកមកធ្វើការពិចារណានោះទេ។

ពួកគេបានផ្សព្វផ្សាយខុសពីការពិតជាច្រើនដងមកហើយអំពីរឿងរ៉ាវដែលកើត ឡើងនៅក្នុងប្រទេសចិន រុស្ស៊ី អ៊ីរ៉ាក់ លីប៊ី យូហ្គោស្លាវី ស៊ីរី និងប្រទេសដទៃទៀត ហើយវាពិតជាធ្វើឱ្យរដ្ឋាភិបាលបរទេស ពិបាកក្នុងការជឿជាក់ទៅលើពួកគេ ម្តងទៀតខ្លាំងណាស់។

អ្វីដែលជាការពិត នោះគឺ គម្រោងអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសចិនជាមួយប្រទេសជាដៃគូ គ្មានបង្កប់នូវចេតនានយោបាយ និងយោធានោះទេ។ យុទ្ធនាការដាក់សំពាធតាមទំលាប់របស់អាមេរិកលែងត្រូវបានគេជឿជាក់ដូចកាលពីកំឡុងសង្គ្រាមត្រជាក់ជាមួយនឹងសហភាព សូវៀតទៀតហើយ។ 

ការធ្វើបដិវត្តន៍លើវិស័យទំនាក់ទំនងព័ត៌មាននៅក្នុងរយៈ ពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានធ្វើឱ្យមនុស្សគ្រប់គ្នាដឹងអំពីការពិត។ ដូចនេះសហរដ្ឋ អាមេរិកនឹងមិនអាចធ្វើឱ្យកម្ពុជានៅឯកោ ដោយផ្អែកទៅលើលេសក្លែងក្លាយទាំង នេះបាននោះទេ៕





https://news.cgtn.com/news/2021-10-16/America-s-neocolonial-pressure-on-Cambodia-is-unacceptable-14pfoGF5SqQ/index.html

No comments:

Post a Comment