Wednesday, October 20, 2021

អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យ បញ្ជី ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ២០២១

កោះកុង៖ លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុង ពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ២០២១ លោកអភិបាលរងខេត្តកោះកុង បានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការស្នើសុំ និងការចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សង្កាត់ និងបែបបទ និងនីតិវិធី នៃការស្នើសុំ និងលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្ដោះអាសន្នអាសន្ន បែបបទ និងនីតិវិធីនៃការស្នើសុំ និង ការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការដាក់ ការទទួល និងដោះស្រាយពាក្យបណ្ដឹង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោត ពិត ជាមានសារៈសំខាន់សម្រាប់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ដែលត្រូវយកចិត្ត ទុកដាក់ខ្ពស់ បំផុត ដើម្បីជំរុញឱ្យដំណើរការចុះឈ្មោះបោះឆ្នោត បានសមស្របទៅនឹង កាលបរិច្ឆេទ ដែលបានកំណត់ដោយច្បាប់ នឹងឈានទៅដល់ការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌នាពេលខាងមុខ៕






No comments:

Post a Comment