Wednesday, October 20, 2021

ពិធីសំណេះសំណាល និងផ្តល់អំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន

បន្ទាយមានជ័យ÷ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាមួយក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកស្រី ក្លែ ខន់នែន (Mrs Claire Conan) តំណាងប្រចាំកម្ពុជានៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានអញ្ជើញចុះសំណេះសំណាល និងផ្តល់អំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ៨៦គ្រួសារ  រួមមាន  អង្ករ២០គីឡូក្រាម  មី១កេស  ទឹកត្រី១យួរ  ទឹកស៊ីអ៉ីវ១យួរ ត្រីខ ១យួរ នៅឃុំបត់ត្រង់  ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលកំពុងបន្តរស់នៅលើទួលសុវត្ថិភាព។ 


ក្នុងនោះខាង អង្គការស្បៀងអាហារពិភពលោក ក៏បានផ្តល់ថវិកាមួយចំនួនតាមលេខកុងជូនប្រជាពលរដ្ឋផងដែរ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។


ជាមួយគ្នានោះ លោកអភិបាលខេត្តបន្ទាយមានជ័យ តំណាងឲ្យប្រជាពលរដ្ឋទាំងអស់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក។ 


ក្នុងឱកាសនោះ លោក អ៊ុ រាត្រី អភិបាលខេត្ត 

បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ក៏ដូចអាជ្ញាធរខេត្ត យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ទោះបីជាជួបបញ្ហាកូវីដ១៩ គ្រោះធម្មជាតិផ្សេងៗដូចខ្យល់កន្ត្រាក់ និងគ្រោះទឹកជំនន់នេះជាដើមនេះ។


លើសពីនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នា 

អនុវន្តនូវវិធានការ ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន៕






No comments:

Post a Comment