Wednesday, October 20, 2021

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជាថៃ និងដោះស្រាយប្រជាពលរដ្ឋឡើងមកទីទួលសុវត្ថិភាព

បន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកងកម្លាំងទាំង៣ប្រភេទ បាន ចុះពិនិត្យមើលស្ថានភាពទឹកក្បែរអូរព្រំដែន ក្នុងសង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទឹកភ្លៀង ឡើងមកទួលសុវត្ថិភាព ថ្ងៃពុធទី២០ តុលា ២០២១នេះ។


ក្រោយបានចុះពិនិត្យមើលរួច លោកអភិបាលខេត្ត បានដឹកនាំកងកម្លាំងតៀបចំទីជម្រកសុវត្ថិភាព ដើម្បីអោយប្រជាពលរដ្ឋបានស្នាក់នៅ ទទួលទានដោយសុខសុវត្ថិភាព ប្រជាពលរដ្ឋឡើងមកប្រមាណជាង ១០គ្រួសារគិតត្រឹមថ្ងៃទី២០ តុលានេះ ហើយទឹកជំនន់នេះជាស្ថានភាពទឹកភ្លៀងហូរស្រុងមកពីប្រទេសថៃ។


លោក អ៊ុ រាត្រី អភិបាលខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានអោយជាប់ ផ្តល់ព័ត៌មានដើម្បីជួយសម្របសម្រួលក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ។សូមរស់នៅដោយអនាម័យស្អាត ចូលរួមអនុវត្តន៍វិធានការ៣ការពារ និង៣កុំអោយបានខ្ជាប់ខ្ជួន ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩។






No comments:

Post a Comment