Monday, June 17, 2019

អគារសម្ភពបន្ទប់រង់ចាំ ៤កន្លែងនៅស្រុកជាំក្សាន្តតម្លៃជា ង១០មុឺនដុល្លារ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ លោក អ៊ុន ចាន់ដា អអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ការនូវអគារសម្ភពបន្ទប់រង់ចាំ ៤កន្លែងនៅស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារតម្លៃជាង ១០មុឺនដុល្លារ នៅឃុំយាង ស្រុកជាំក្សាន្តដោយមានការចូលរួមពីមេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុកជាំក្សាន្ត មេឃុំ និងប្រជាពលរដ្ឋជាច្រើនរូប។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្តូរឥរិយាបថពីសម្រាលកូនដោយឆ្មបបុរាណនៅតាមផ្ទះ ងាកមកសម្រាលកូនតាម មណ្ឌល សុខភាពវិញទើបជាការប្រសើរ និងមានសុវត្ថិភាព ព្រម ទាំងចូលរួមសម្អាតអនាមយ័ បរិស្ថានជុំវិញផ្ទះនិងដាក់ថ្នាំអាល់បែតតាមពាងទឹកបំបាត់មូស ដើម្បីការពារកុំឲ្យកើតជំងឺគ្រុនឈាម គ្រុនចាញ់ផងដែរ។
លោកអភិបាលខេត្ត បានបន្ថែមទៀតថា ការដឹកនាំរបស់លោលនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែយកចិត្តទុក ដាក់លើសេវាសុខាភិបាលសំដៅធ្វើយ៉ាងណាឲ្យទទួលបាននូវសុខុមាលភាព និងកាត់បន្ថយនូវគ្រោះថ្នាក់មាតា និងទារកនៅកម្ពុជាយើង។ ជាក់ស្តែងនៅគ្រប់ឃុំសង្កាត់ទូទាំងប្រទេស យ៉ាងហោចណាស់ក៏មានមណ្ឌលឬប៉ុស្តិ៍សុខភាព មួយដែលទទួលការពិនិត្យ និងជំងឺជូនប្រជាពលរដ្ឋ បន្ថែមលើសនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវបបរសន្តិសុខសង្គម ជាពិសេសថ្មីកន្លងយើងនេះក្រៅពីការព្យាបាលមិនគិតថ្លៃ យើងទទួលបាននូវកម្មវិធីគាំពារសង្គមប័ណ្ណសមធម៌ ប័ណ្ណអាទិភាព ដែលទទួលបានការផ្តល់ ប្រាក់ពីពេលសម្រាលកូនដល់កុមារអាយុ២ឆ្នាំ ដល់ប្រជាពលរដ្ឋក្រីក្រផងដែរ។
សូមរំលឹកដែរថា អគារសម្ភពបន្ទប់រងចាំចំនួន០៤កន្លែងរួមមាននៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត មណ្ឌល សុខភាពសែនរុងរឿង០៤ មណ្ឌលសុខភាពយាង និងប៉ុស្តិ៍សុខភាពអន្ទិល ក្រោមជំនួយអភិវឌ្ឍសកលនៃប្រទេសកាណាដា តាមរយៈអង្គការអាត្រាកម្ពុជា៕






No comments:

Post a Comment