Tuesday, April 24, 2018

ប្រ​ធា​នា​ធិប​តី​បារាំង៖ ទស្សនៈ​ប្រ​ជា​ធិប​តេយ្យ​​របស់​​លោក Putin គឺ​​មិន​​មែន​ជា​​គំនិត​​របស់​​​​ខ្ញុំ​​ទេ

ប្រ​ធា​នា​ធិប​តី​បារាំង​ លោក Emmanuel Macron កាល​ពី​ថ្ងៃ​អា​ទិត្យ​បាន​ពិ​ពណ៌​នា​សមភាគី​រុស្សី​របស់​គាត់​ លោក​ Vladimir Putin ថា​ ជា​មេ​ដឹក​នាំ​ដ៏​ពូ​កែ​​ ប៉ុន្តែ​ជា​​អ្នក​ដែល​មានគំនិត​ប្រ​ជា​ធិប​តេយ្យ គឺ​មិន​មែនជា​គំនិត​របស់​​ខ្ញុំ​ទេ។

លោក Macron បាន​និយាយ​តាមសារ​ព័ត៌​មាន Fox News កាល​ពី​ថ្ងៃ​អា​ទិត្យ​ថា​ «​ខ្ញុំ​គិត​ថា គាត់​ជា​មនុស្ស​​ខ្លាំង​​ពូ​កែមែន​ទែន​ គាត់​គឺ​ជា​ប្រ​ធា​ធិប​តី​ដ៏​មានឥទ្ធិ​ពល​។ គាត់​ចង់​ឱ្យ​​រុស្ស៊ី​ក្លាយ​ជា​ប្រ​ទេស​ដ៏​អស្ចារ្យ។ ប្រ​ជា​ជន​មាន​មោទ​ន​ភាព​ជា​មួយ​នឹង​គោល​នយោ​​បាយ​របស់​គាត់។ គាត់​មានជំ​ហរ​តឹង​រឹង​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​​សម្លេង​ភាគ​តិច និង​គូ​ប្រ​ជែង​របស់​គាត់ចំពោះ​ទស្សនៈ​​​ប្រ​ជា​ធិប​តេយ្យ គឺ​មិន​មែនជា​គំនិត​របស់​​ខ្ញុំ​ទេ»។

លោក Macron បាន​ចៀស​វាង​នូវ​ការ​ផ្តល់​ទម្ងន់​លើ​ការ​ស៊ើប​អង្កេត​របស់​ឆ្មាំ​ក្តី​ពិ​សេស​ក្នុង​ការជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ចំពោះ​ការ​បោះ​ឆ្នោត​របស់​អា​មេ​រិក​ កាល​ពី​ឆ្នាំ​២០១៦ ដោយ​និយាយ​ថា វាមិន​ប៉ះ​ពាល់​ពី​របៀប​ដែល​បារាំង​ធ្វើ​ការ​ប្រាស្រ័យ​ជា​មួយ​នឹង​ប្រ​ធា​នា​ធិប​តី Donald Trump នោះ​ទេ​»។

លោក Macron បាន​និយាយ​ថា «​សម្រាប់​ខ្ញុំ​ គ្មាន​អ្វី​ប៉ះ​ពាល់​ទេ»។

គាត់​បាន​និយាយ​ថា «​ប្រ​ជា​ជន​​អា​មេ​រិកបាន​​បោះ​ឆ្នោត​ឱ្យ​ប្រ​ធា​នា​ធិប​តី​ Donald Trump និង​​បាន​ជ្រើស​​តាំង​​រូប​គាត់។ អ្នក​មាន​ប្រ​ព័ន្ធ​របស់​អ្នក។ អ្នក​គឺ​ជា​ប្រ​ទេស​សេរី​ដែល​មាន​នីតិ​រដ្ឋ​ នៅ​​ទី​នេះ​ក្នុង​តំណែង​ជា​ប្រ​ធា​នា​ធិប​តី។ ខ្ញុំ​មិន​មែន​ជា​អ្នក​ដែល​ត្រូវ​វិ​និច្ឆ័យ ឬ​ស្ថិត​នៅ​ក្នុង​មធ្យោ​​បាយ​ជាក់​ស្តែង​ណា​មួយ​ដើម្បី​ពន្យល់​ដល់​ប្រ​ជា​ជន​របស់​អ្នក ថា​តើនរ​ណា​គួរ​ធ្វើ​ជា​ប្រធា​​នា​ធិប​តី​របស់​អ្នកនោះ​ទេ​។

តើ​​លោក Emmanuel Macron ក្លាយ​ជា​មេ​ដឹក​នាំ​ថ្មី​នៃ​ពិ​ភព​លោក​សេរី​នេះ​ដោយរបៀប​ណា?

លោក Macron បាន​អំពាវ​នាវ​ដល់​លោក Trump ឱ្យ​បោះ​បង់​ចោលនូវ​​ពន្ធ​គយទៅ​លើ​​ដែក​ថែប និង​អាលុយ​មី​ញ៉ូម​ ដែល​គាត់​បាន​ប្រ​កាស​នា​ពេល​ថ្មីៗ​នេះ ឬ​​ធ្វើ​ការ​លើក​លែង​​ដល់​សហ​​គមន៍​អឺ​រ៉ុប។

លោក Macron បាន​និយាយ​ថា «​ខ្ញុំ​សង្ឃឹម​ថា គាត់​នឹង​មិន​អនុ​វត្តន៍​ពន្ធ​គយ​ថ្មី​ទាំង​នេះ​ទេ ហើយ​​គាត់​នឹង​សម្រេច​ចិត្ត​ដើម្បី​ធ្វើ​ការ​លើក​លែង​ដល់​សហ​ភាព​អឺ​រ៉ុប។ អ្នក​នឹង​មិន​ធ្វើ​សង្រ្គាម​ពាណិជ្ជ​កម្ម​ជា​មួយ​នឹង​សម្ព័ន្ធ​មិត្ត​របស់​អ្នក​ទេ»៕

ប្រភព៖ Politico ចុះថ្ងៃទី២៣ ខែមេ​សា ឆ្នាំ២០១៨


No comments:

Post a Comment