Tuesday, April 24, 2018

​​​​​​​​​​​​​​​​​​​​​​​​​​​​​ការឈ្លោះ​គ្នា​រឿង​ពាណិជ្ជកម្មរវាង ​អាមេរិក-​ចិន

មនុស្សខ្លះគិត​ថា ភាព​លំបាក​ខាង​គោល​នយោ​បាយ​សេដ្ឋកិច្ច​អន្តរជាតិ​ដែល​យើង​បាន​ប្រ​ឈម​​នៅបច្ចុប្បន្ន​នេះ​កើត​ឡើង​​ដោយ​សារ​ការជាប់​ឆ្នោត​ប្រធានាធិបតី​ ដូណាល់ ត្រាំ។ នោះ​គឺ​ជា​ការ​និយាយ​ពន្លើស​។ វា​គឺជា​ផលវិបាក​នៃ​ការ​រំជើប​រំជួល​ខ្លាំង​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច ​និង​ពាណិជ្ជ​កម្ម​​តាម​រយៈ​វិបត្តិ​ហិរញ្ញវត្ថុ​សកល និង​ពីការ​ប្រែប្រួល​រចនាសម្ព័ន្ធ​ជាយូរ​មក​ហើយ​នៅ​​ក្នុង​សេដ្ឋកិច្ច​សាកល​ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រព័ន្ធ​នោះ​រង្គោះរង្គើ​អស់ពេល​មួយ​រយៈ​មក​នេះ។​

​ការ​ប្រែប្រួល​ទាំង​នេះ​រួម​ទាំង​ការ​ងើ​ប​ឡើង​របស់ចិន ​និង​ការ​សម្រប​ខ្លួន​របស់ចិន​ចូល​ក្នុ​ង​ប្រព័ន្ធ​​ពិភពលោកនោះ។ នៅ​អាមេរិក​ខាង​ជើង​ខ្លួនឯង មាន​បញ្ហា​ជា​ប្រព័ន្ធជា​យូរ​មក​ហើយ​ដែល​​បាន​បណ្តាល​ឲ្យ​មានការបែងចែក​មិន​ត្រូ​វ​​ដល់​ផល​ចំណេញ​ពី​ពាណិជ្ជកម្ម​អន្តរជាតិដែល​ ត្រាំ​ ទាញ​ចំណេញ​​ដើម្បីឈានទៅកាន់តំណែង​ប្រធានាធិបតី។ ត្រាំ និង​​អ្នក​គាំទ្រ​គាត់​ជា​ច្រើន​​បាន​ស្តី​បន្ទោស​ចិន​​ ចំពោះ​ភាពលំបាក​របស់អាមេរិក​ទាំងនេះ ប៉ុន្តែ​ភាពលំបាក​ទាំងនោះ​គឺ​ជា​បញ្ហា​ជា​ប្រព័ន្ធ​ចេញពីការ​បង្កើត​ឡើង​ដោយ​ផ្ទាល់​របស់អាមេរិក​ ហើ​យ​ដំណោះ​ស្រាយ​នោះ​​គឺស្ថិត​ក្នុង​ដៃ​របស់​អាមេរិក​តែ​ឯង។ ពួក​គេ​ត្រូវការ​ការ​ផ្លាស់ប្តូរ​គោល​នយោ​បាយ​ និង​ស្ថាប័ន​​ឲ្យ​ស៊ីជម្រៅ និង​វិធី​សាស្ត្រ​ថ្មី​ដល់​គោល​នយោ​បាយ​សង្គម ​និង​ពាណិជ្ជកម្ម​អន្តរជាតិ។

សញ្ញា​ដែល​ថា អាមេរិក​មិន​បាន​ទទួល​ផលប្រយោជន៍ធំ​ធេង​ពី​ពាណិជ្ជកម្មអន្តរជាតិ​នោះ​គឺជា​រឿង​ស្រមើស្រមៃ។ កំណើន​ប្រាក់ចំណូល​ជាតិ​អាមេរិកត្រូវ​បាន​កើន​ឡើង​យ៉ាង​ធំសម្បើម​​ពី​កំណើន​ពាណិជ្ជកម្ម​នោះ។ ប៉ុន្តែ​ ការ​បែងចែក​​ផល​ចំណេញពីពាណិជ្ជកម្ម​នោះ​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​អន់​ដោយ​ស្ថាប័ន​ក្នុង​ស្រុក (សុខភាព វិស័យអប់រំ គោលនយោបាយ​កែតម្រូវ) និង​ដោយ​គោល​នយោ​បាយ​​ដែល​គេ​មិន​បាន​ឃើញ​ការ​កើន​ឡើង​ប្រាក់ចំណូល​ពិត​ប្រាកដ​អស់ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ ការ​នេះ​នឹង​មិន​ប្រែប្រួល​លឿននោះទេ គឺពិត​ជា​មិន​ស្ថិត​ក្នុ​ងមួយ​អាណត្តិ​ប្រធានាធិបតី​នោះទេ ពោល​គឺ​វា​ត្រូវ​ចំណាយពេល​មួយ​ជំនាន់​មនុស្ស​ដើម្បី​ដោះ​ស្រាយ។​

ត្រាំ បាន​ប្រកាស​សង្គ្រាមពាណិជ្ជកម្ម​ ដើម្បី​កែតម្រូវ​​អ្វីដែល​ដៃគូពាណិជ្ជកម្ម​របស់ខ្លួន​ ពិសេស​​គឺចិន​បាន​ធ្វើ​មក​លើ​អាមេរិក។ គាត់​ស្តី​បន្ទោស​ពួក​គេ​ចំពោះ​ឱនភាព​ពាណិជ្ជកម្ម​អាមេរិក។ ដូច​ដែល​​អ្នកជំនាញ​សេដ្ឋកិច្ច​ ៩៩ ភាគ​រយ​បាន​ប្រាប់គាត់អញ្ចឹង​ថា នោះមិន​មែនកើត​ឡើង​អញ្ចឹង​នោះទេ។ ឱន​ភាពពាណិជ្ជកម្ម​អាមេរិក​បណ្តាលមក​ពី​ការ​ចំណាយ​ច្រើន​ជា​ខ្លួន​​រក​បាន និង​ការ​ចំណាយ​បន្ថែម​ដោយការ​​ខ្ចីប្រាក់​តាម​ទម្រង់ផ្សេងៗ។ មាន​បញ្ហា​​ដែល​ត្រូវ​ចរ​ចា​ជាមួយ​ច្បាប់​ពាណិជ្ជកម្ម ​និង​ជំនួញ​អន្តរជាតិ ប៉ុន្តែ​វា​ស្ទើតែ​គ្មានធ្វើ​អ្វី​បាន​សោះ​ដល់​ការ​កែត​ម្រូវ​អតុល្យភាព​ពាណិជ្ជ​អន្តរជាតិនោះ។

សង្គ្រាមពាណិជ្ជកម្ម​របស់​ ត្រាំ មិនទាន់​ត្រូវ​យក​មក​ដោះ​ស្រាយ​នៅ​ឡើយ។ ដូចដែល​អ្នក​​លើ​ក​ឡើ​ង​ថា ប្រហែល​មាន​ការ​ដោះស្រាយ​ខ្លះ ពោល​គឺ​ជា​កលយុទ្ធ​ចរចារបស់ ត្រាំ ដែល​រៀប​ចំ​ឡើង​ដើម្បី​ផ្លាស់ប្តូរ​ប្រព័ន្ធ​នោះ​នៅអនាគត។ ប៉ុន្តែ​ វា​ជា​កលយុទ្ធ​ប្រថុយ​ប្រថាន ​និង​​ខាត​បង់​ច្រើន។ ការ​លើក​ឡើង​ពីសង្គ្រាម​ពាណិជ្ជកម្ម​របស់គាត់​បាន​រង្គោះ​រង្គើរ​ដល់​​ទីផ្សាហិរញ្ញវត្ថុ។ កាន់តែ​សំខាន់​នោះ ការ​មិន​គោរព​ច្បាប់ធ្វើ​ពាណិជ្ជកម្ម​របស់អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​នឹង​ធ្វើ​ឲ្យ​បាត់​បង់ទំនុក​ចិត្ត​ក្នុង​ភាពជា​អ្នក​ដឹកនាំ​​របស់អាមេរិក និង​ធ្វើ​ឲ្យ​កាន់តែ​ងាយ​ស្រួល​ដល់​ប្រទេស​ផ្សេង​ក្នុងការ​កំទេច​​ប្រព័ន្ធ​នោះចោល។​

តើអ្វីជាការ​ឆ្លើយ​តប​របស់​ចិន​ដល់​រឿង​ទាំងអស់​នេះ?

លោក Yao Yang បាន​គូសបញ្ជាក់ថា អារម្មណ៍​របស់​វ៉ាស៊ីនតោន​បាន​ប្រែពី​ការ​ចូល​រួម​ជា​មួយ​ចិន​ទៅ​ជា​ប្រឆាំង​នឹង​ចិន។ ឥស្សរជន​អាមេរិក​លែង​ខ្វល់​អំពីអ្វីដែល​កំពុងកើត​ឡើង​នៅ​ខាង​ក្នុង​ប្រទេស​ចិន​ទៀត​ហើយ ទោះវា​ជា​រឿង​ការ​ធ្វើ​សេរីកម្ម​សេដ្ឋកិច្ច ឬ​ក៏​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ក៏​ដោយ។ ពួកគេ​គ្រាន់តែ​ខ្វល់​អំពី​ថា តើ​ចិន​បង្កផល​ប៉ះពាល់​ដល់​អាមេរិក​ដោយ​របៀបណា​តែ​ប៉ុណ្ណោះ។ ចំណុច​តថ្លៃ​របស់​ចិន​ដែល​ធ្លាប់​បំពេញ​ចិត្ត​អាមេរិក ដូចជា​ជំហាន​តូចៗ​នៃការ​បើក​ចំហរ​ទីផ្សារ​​ និង​ការ​ទិញ​ទំនិញ​អាមេរិក​របស់​​ចិន​នោះ​លែង​យក​មក​ប្រើ​កើត​ទៀត​ហើយ។​

លោក Yao បាន​មើលឃើញ​ការ​ប្រណាំង​ប្រជែង​បច្ចេកវិទ្យា​ថា ជា​បញ្ហា​ស្រួច​ស្រាវ​ដែល​ឥឡូវ​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់ដល់ទំនាក់ទំនង​រវាង​អាមេរិក ​និង​ចិន។ ហេតុផល​ធំ​សម្រាប់​ការ​ប្រកាស​ធ្វើ​សង្គ្រាមពាណិជ្ជកម្ម​របស់ ត្រាំ នោះគឺ ចិន “លួច” កម្ម​សិទ្ធិបញ្ញា​របស់អាមេរិក ​និង​​ការ​ផ្ទេរ​បច្ចេក​វិទ្យា​ដោយ​បង្ខំ។

វិធានការ​ផ្ទេរបច្ចេកវិទ្យា​តាម​រយៈ​គោល​នយោ​បាយ​វិនិយោគ​បាន​ក្លាយជាផ្នែក​មួយ​នៃ​គោល​នយោ​បាយ​ស្របច្បាប់​ក្នុងការ​លើកម្ពស់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​​​នៅទូទាំង​ប្រទេស​ ដូចជា ​ជប៉ុន កូរ៉េខាង​ត្បូង និង​ចិន។ តាម​ប្រវត្តិ តាម​ពិត​ អាមេរិក​បាន​លែង​ល្បែង​ដដែល​ៗ។ ការ​ចោទប្រកាន់​លើ​ចិន​នោះគឺ​ការ​លួច​ដែល​ផ្តល់អំណាច​ពីរដ្ឋ។ អ្វីទាំង​អស់​នោះ តាម​ពិត​ទៅ​ ត្រូវ​ការ​ចរចា​ នៅពេល​វា​ពាក់ព័ន្ធ។ ​ប៉ុន្តែ ការ​ចរចា​នោះ​មិន​ត្រូវ​ប៉ះពាល់ដល់ការ​កំទេច​ប្រព័ន្ធធ្វើ​ពាណិជ្ជកម្ម​សាកល​នោះទេ។ ចំណុច​អាទិភាព​នោះគួរតែ​មើលទៅលើ​ការ​សម្រួល​ការ​វិនិ​យោគ​ និង​កិច្ច​ព្រមព្រៀង​វិនិយោគ​ដែល​យក​មក​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ។​

លោក Yao និយាយថា “ពន្ធនាំ​ចូល​បែប​ទណ្ឌកម្ម” គឺគ្រាន់តែជា​ចំណុចចាប់ផ្តើម​នៃ​​ការ​ប្រ​ណាំង​​ប្រជែង​បច្ចេកវិទ្យា​ប៉ុណ្ណោះ។ នៅប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ វា​ទំនង​ណាស់​ដែល​ថា រដ្ឋ​បាល​ ត្រាំ នឹង​រឹត​បណ្តឹង​ដល់ការ​គ្រប់គ្រង​របស់ខ្លួន​លើ​សកម្មភាព​បញ្ជ្រាបខ្លួន​ និង​បញ្ចូល​ខ្លួន​របស់​ក្រុម​ហ៊ុន​ចិន​នៅ​អាមេរិក​ជា​មិន​ខាន។​

សម្រាប់ការ​ឆ្លើយតបរបស់ចិនវិញ លោក Yao លើក​ឡើង​ថា វា​សំខាន់​ណាស់​សម្រាប់​អ្នក​ធ្វើ​គោល​នយោ​បាយ​​ក្នុងការ​ទទួល​ស្គាល់ការ​ផ្លាស់ប្តូរ​ឥរិយាបថ​នៅ​ទីក្រុងវ៉ាស៊ីនតោន និង​បង្កើត​យុទ្ធ​សាស្ត្រ​ថ្មី​មួយ​ដើម្បី​ដោះ​ស្រាយជា​មួយ​អាមេរិក។ គេ​ចាំបាច់ត្រូវ​ការ​គោល​នយោ​បាយ​ដែល​មាន​​ការ​ងាក​មក​ក្នុង​ស្រុក។ ការ​ប្រកាស​យក​ពន្ធនាំ​ចូល​បែប​សងសឹក​នោះ​គឺគ្រាន់តែជា​កា​រឆ្លើយ​តប​រយៈ​ពេល​ខ្លីប៉ុណ្ណោះ។ ការ​ឆ្លើយតប​រយៈ​ពេល​យូរ​ដែល​ត្រឹម​ត្រូវ​នោះ​គឺការ​បន្ត​​ធ្វើ​កំណែទម្រង់​ និង​គោល​​នយោ​បាយ​បើក​ចំហរ​របស់​ចិន ដែល​សំខាន់​យ៉ាង​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច​ខ្ពស់​អស់​ ៤០ ឆ្នាំ​កន្លង​មក​នេះ​របស់​ចិន។​

សម្រាប់ពិភព​លោក​ទាំង​មូល​វិញ នេះ​ជាពេល​ដែល​យុទ្ធ​សាស្ត្រ​រង់ចាំ​មើល​​លែង​យក​ជា​ការ​បាន​ទៀត​ហើយ។ វា​ជា​ពេល​ដែល​តម្រូវ​ឲ្យ​មានការ​ឆ្លើយ​តប​ជា​យុទ្ធ​សាស្ត្រ​ ពិសេស​ពី​ដៃគូ​នៅ​តំបន់​អាស៊ី។​

អាស៊ី​មានហានិភ័យ​ក្នុង​ប្រព័ន្ធ​ពិភព​លោក​ជាង​ទីណា​ៗទាំង​អស់​របស់ពិភព​លោក ពោល​គឺ​សេដ្ឋកិច្ច​របស់ខ្លួន​ពឹង​លើ​ប្រព័ន្ធ​បើក​ចំហ​ផ្អែក​តាម​ច្បាប់ មិន​គ្រាន់តែសម្រាប់​ការ​រីក​លូតលាស់​​សេដ្ឋកិច្ច​របស់គេ​នោះប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​សម្រាប់​សន្តិសុខ​នយោ​បាយ​ទៀត​ផង។ ការចង់បាន​ប្រព័ន្ធ​ផ្អែក​តាម​ច្បាប់​នោះ​គឺ​ជា​កត្តាសំខាន់​យ៉ាង​ខ្លាំង​ក្នុងការ​ការ​ពារ​​សន្តិសុខ​សេដ្ឋ​កិច្ច​ និង​សន្តិសុខ​នយោ​បាយ​កាន់តែទូលាយ​។ យើង​ចាំបាច់​​ត្រូវ​ប្រកាន់ជំហរឹងមាំនាពេល​​ដែល​​កំពុងប្រឈម​មុខ​នឹង​ការ​គំរាម​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​សាកលនោះ។ សក្តានុពល​នៃ​កំ​ណើន​របស់អាស៊ី​ពឹង​ផ្អែក​ខ្លាំង​លើ​​ការ​ប្រកាន់ភ្ជាប់នឹង​គោល​នយោ​បាយ​កំណែទម្រង់ឲ្យ​បាន​ស៊ី​ជម្រៅ​ ទាំង​ដោយ​ចិន ដោយ​ប្រទេស​នៅ​តំបន់អាស៊ី​អាគ្នេយ៍ និង​ឥណ្ឌា​ នូវ​​ប្រព័ន្ធធ្វើ​ពាណិ​ជ្ជ​កម្ម​អន្តរជាតិ​បើក​ចំហរ​ដែល​ផ្អែក​លើ​ច្បាប់៕

​ប្រភព៖ East Asia Forum ចុះថ្ងៃទី២៣ ខែមេសា ​ឆ្នាំ២០១៨


No comments:

Post a Comment