Tuesday, April 24, 2018

គណបក្សឥស្លាម មានគោលបំណងគ្រប់គ្រង់តំណែងសំខាន់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ម៉ាឡេស៊ី

លទ្ធិផលនៃការបោះឆ្នោតខែក្រោយនៅម៉ាឡេស៊ី អាចប្រលយអំពីដំណើរការនៃគណបក្សមួយ ដែលបានខិតខំប្រឹងប្រែងជាច្រើនទសវត្សរ៍មកហើយ ក្នុងការបង្វែរប្រទេសឱ្យក្លាយជារដ្ឋឥស្លាម និងអនុវត្តន៍ទោសកាន់តែតឹងរឹងបន្ថែមទៀតចំពោះជនជាតិឥស្លាម ដែលប្រព្រឹត្តិអំពើ លួច សែបគ្រឿងស្រវឹង និងអំពើផិត។

គណបក្ស Parti Islam se-Malaysia (PAS) មានក្តីសង្ឃឹមថា ខ្លួនអាចទទួលបាន ៤០ អាសនៈ នៃអាសនៈ ២២២ របស់សភាម៉ាឡេស៊ី គឺគ្រប់គ្រាន់ក្នុងការកាន់តួនាទីសំខាន់មួយ។ ដោយ​មានតុល្យភាពអំណាច គណបក្សនេះអាចបង្កើតគោលនយោបាយមួយ ដែលគាំទ្រទាំង​លោកនាយករដ្ឋមន្រ្តី Najib Razak និងសម្ព័ន្ធគណបក្សប្រឆាំង។

ប្រសិនបើគណបក្ស PAS គ្រប់គ្រងរដ្ឋាភិបាល អ្នកវិភាគនយោបាយមួយចំនួននិយាយថា វាអាចបង្កឱ្យមានការបែកបាក់នៅក្នុងក្រុមជនជាតិភាគតិច និងជនជាតិឥស្លាម​ភាគច្រើននៅម៉ាឡេស៊ី។ រដ្ឋាភិបាលអាចធ្លាក់ក្រោមសម្ពាធ ឱ្យបង្កើតគោលនយោ​បាយដាក់ការគាំទ្រដល់ជនជាតិភាគតិចម៉ាឡេស៊ី នៅក្នុងវិស័យទុរកិច្ច អប់រំ ផ្ទះសម្បែង និងពង្រឹង​តុលាការឥស្លាម​។​

ជនជាតិឥស្លាម ដែលភាគច្រើននៃជនជាតិភាគតិចម៉ាឡេស៊ី មានចំនួន ៦០ ភាគរយនៃចំនួនប្រជាជនឥស្លាម ៣២ លាននាក់នៅក្នុងប្រទេសម៉ាឡេស៊ី ហើយសល់ពីនោះគឺជនជាតិភាគតិចចិន និងឥណ្ឌា ដែលកាន់សាសនាព្រះពុទ្ធ ឥណ្ឌូ និងគ្រឹស្ត។

ប្រធានគណបក្ស PAS លោក Abdul Hadi Awang និយាយថា ប្រសិនបើ គាត់ក្តាប់តុល្យ​ភាព​អំណាចបន្ទាប់ពីការបោះឆ្នោត គាត់នឹងទទូចរដ្ឋាភិបាលឱ្យយកសាសនាឥស្លាមជាមជ្ឈមណ្ឌលនៃគោលនយោបាយរបស់ខ្លួន។

លោក Hadi បានប្រាប់សារព័ត៌មាន Reuters ថា “យើងចង់ណែនាំសាសនាឥស្លាម ឱ្យក្លាយ​ជារបៀបវារៈសង្គម សេដ្ឋកិច្ច និងនយោបាយ។ គាត់មានជំនឿថា នឹងទទួលបានអាសនៈ ៤០ កន្លែង “ហើយអាចបានច្រើនជាងនេះទៅទៀត។”

ភាគច្រើននៃអ្នកវិភាគបានសំដៅលើលោក Najib ដោយថា លោក Najib នឹងឈ្នះការបោះ​ឆ្នោតបើទោះបីជាមានរឿងអាស្រូវពុករលួយ ការឡើងថ្លៃនៃការរស់នៅ និងការប្រកួត​ប្រជែង​ពី​លោក Mahathir Mohamad ក៏ដោយ។

គណបក្ស​ PAS បានចាកចេញពីសម្ព័ន្ធគណបក្សប្រឆាំងកាលពី៣ ឆ្នាំមុន។ សមា​ជិក​សភាម្នាក់របស់ PAS បានសារភាពថា ដោយបង្កើតការប្រជែងបីផ្លូវដើម្បីដណ្តើមអាសនៈក្នុង​សភា​នោះ គណបក្សប្រឆាំងបានបាត់បង់ឱកាសមួយក្នុងការកេញប្រយោជន៍ពីបញ្ហារបស់រដ្ឋា​ភិបាល។

លោក Nik Mazian Nik Mohamad សមាជិកសភាម្នាក់នៅរដ្ឋភាគឦសាន Kelantan កន្លែង​ដែលគណបក្ស PAS កាន់កាប់ជាង ២៨ ឆ្នាំ បាននិយាយថា “ឱកាសក្នុងការផ្លាស់ប្តូរម៉ាឡេស៊ី ត្រូវបានខកខានទៅហើយ ហើយយើង ជាគណបក្សប្រឆាំង គឺជាជនរងគ្រោះ ឬអ្នកមានកំហុស។”

ទោះបីជាយ៉ាងណាក៏ដោយ លោក Ibrahim Suffian ប្រធានក្រុមហ៊ុនស្ទង់មតិឯករាជ្យ Merdeka បាននិយាយថា វា “ទំនង ក្នុងកម្រិតខ្ពស់” ថា គណបក្ស PAS នឹងបាត់បង់ការគ្រប់គ្រងនៅតំបន់ Kelantan ហើយថា គណបក្សរបស់លោក Najib ទំនងជាដណ្តើមមក​វិញ។ ក្នុងនោះដែរ លោក Wan Abdul Rahim Wan Abdullah មេដឹកនាំក្នុងស្រុកនៃគណ​បក្ស Amanah បាននិយាយថា គណបក្ស PAS បានធ្វើការតិចតួចក្នុងការលើកកម្ពស់ភាពក្រីក្ររបស់ប្រជាជននៅតំបន់ Kelantan៕

ប្រភព៖ Reuters ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨


No comments:

Post a Comment