Tuesday, January 23, 2018

លោកទេសរដ្ឋមន្រ្តី ឆាយ ថន ជំរុញក្រុមការងារគ្រប់លំដាប់ថ្នាក់ត្រូវរួមចិត្ត រួមកម្លាំង រួមសកម្មភាព បន្តប្រឹងប្រែងអនុវត្តភារកិច្ច និងបង្កើនប្រសិទ្ធភាពចុះមូលដ្ឋាន

លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពបូកសរុបរបាយការណ៍សកម្មភាពការងាររបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តឆ្នាំ២០១៨ នាថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានលើកឡើងថា ត្រូវត្រួតពិនិត្យឡើងវិញ នូវចំណុចមួយចំនួនដូចជា៖
ទី១- ស្ថានភាពទូទៅទូទាំងខេត្ត
ទី២- សកម្មភាព និងលទ្ធផលរបស់ក្រុមការងារថ្នាក់ខេត្ត ស្រុក
ទី៣- ការរៀបចំវេទិកាសាធារណៈ
ទី៤- លទ្ធផល និងដំណោះស្រាយពីអង្គវេទិកា ដែលរួមមាន សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ , ការផ្តល់សេវាសាធារណៈ,ទំនាស់ដីធ្លី, ព្រៃឈើ និងបទល្មើសនេសាទ , អប់រំ កីឡា , អគ្គិសនី និងទឹកស្អាតជនបទ , តម្លៃទីផ្សារពលកម្ម , មីក្រូហិរញ្ញវត្ថុ , សុខាភិបាល , ពលកម្ម ការងារ និងចំណាកស្រុក , ហេដ្ឋារចនាសម្ព័ន្ធ , បញ្ហាបរិស្ថាន , វប្បធម៌ និងសាសនា
ទី៥- បញ្ហាសំណូមពរ ក្តីកង្វល់ដែលកំពុងបន្តដោះស្រាយ ដែលរួមមានសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ , ការផ្តល់សេវាសាធារណៈ,ទំនាស់ដីធ្លី, ព្រៃឈើ និងបទល្មើសនេសាទ , អប់រំ កីឡា , អគ្គិសនី និងទឺកស្អាតជនបទ , តម្លៃទីផ្សារពលកម្ម , មីក្រូហិរញ្ញវត្ថុ , សុខាភិបាល , ពលកម្ម ការងារ និងចំណាកស្រុក , ហេដ្ឋារចនាសម្ព័ន្ធ , បញ្ហាបរិស្ថាន , វប្បធម៌ និងសាសនា និង ទី៦- ការរួមចំណែកដោះស្រាយនៅមូលដ្ឋាន។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានសំណូមពរដល់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត អាជ្ញាធរមូលដ្ឋាន ត្រូវព្យាយាមបញ្ចប់បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់ ។ លោកទេសរដ្ឋមន្ត្រី បានបន្តបថា ញ្ហាវាចេះតែមានហើយ តែបញ្ហាចាស់ៗ មិនត្រូវទុកឱ្យនៅរ៉ាំរ៉ៃនោះទេ ហើយទិសដៅត្រូវអនុវត្តបន្តមានដូចជា៖
– ក្រុមការងារគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មន្ត្រីគ្រប់រូប គប្បីរួមចិត្ត រួមកម្លាំង រួមសកម្មភាព បន្តប្រឹងប្រែងអនុវត្តភារកិច្ច និងបង្កើនប្រសិទ្ធភាពចុះទៅមូលដ្ឋាន ផ្សារភ្ជាប់ជាមួយប្រជាជន ខិតខំដោះស្រាយបញ្ហានានា ជូនប្រជាជន លុបបំបាត់ឱ្យអស់នូវបាតុភាពអសកម្មនានា ដែលជាក្តីកង្វល់របស់ប្រជាជនដើម្បីរក្សាប្រៀបខ្លាំងនិងដណ្តើមជ័យជម្នះជាបន្តទៀត។
– បន្តអនុវត្តតាមស្មារតីសេចក្តីណែនាំលេខ ០១ សណន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាលឲ្យទទួលបានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
– បន្តចុះតាមមូលដ្ឋាន ជាមួយនឹងគ្រប់បណ្តាអង្គភាព ស្ថាប័ន ពាក់ព័ន្ធរៀបចំវេទិកាសាធារណៈ នៅតាមមូលដ្ឋាន ឃុំ សង្កាត់ និងទទួលយកសំណូមពរ ពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ។
– បន្តផ្សព្វផ្សាយ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
– បន្តផ្សព្វផ្សាយ ពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋតាមមូលដ្ឋាននានានៃបណ្តាក្រុង ស្រុក នីមួយៗផ្សារភ្ជាប់ជាមួយនឹងការបកស្រាយបំភ្លឺ ចំពោះសំណូមពរផ្សេងៗនៅក្នុងអង្គវេទិកាសាធារណៈនានា៕







No comments:

Post a Comment