Tuesday, January 23, 2018

គណបក្សសញ្ជាតិកម្ពុជាចេញសេចក្តីថ្លែងការណ៍៖ ទណ្ឌិត សម រង្ស៊ី កំពុងធ្វើឱ្យឈាមខ្មែរហូរជាថ្មីទៀតហើយដើម្បីតែអំណាចរបស់ខ្លួន

ជុំវិញការបង្កើតចលនាសង្រ្គោះជាតិដោយបំពានច្បាប់របស់លោក សម រង្ស៊ី ហើយក៏ត្រូវបានក្រសួងមហាផ្ទៃប្រកាសព្រមានធ្ងន់ៗថា ជនទាំងឡាយណាដែលចូលរួម ឬពាក់ព័ន្ធនឹងចលនាខុសច្បាប់នោះ ច្បាប់នឹងចាត់វិធានការដោយមិនឱ្យរួចខ្លួនឡើយ។ ស្របពេលជាមួយនេះគណ​បក្សសញ្ជាតិកម្ពុជា ដែលជាគណបក្សមានអសនៈនៅក្នុងរដ្ឋសភា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះលោក សម រង្ស៊ី និងបក្ខពួកដែលបង្កើតចលនាសង្រ្គោះជាតិមានបំណងចង់ញុះញង់បំផ្លិចបំផ្លាញសន្តិភាពនៅកម្ពុជា។

គណបក្សសញ្ជាតិកម្ពុជា បានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «ចលនាឧទ្ទាមខុសច្បាប់នេះ ញុះញង់ បំផុសបំផុល អុចអាល កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងអតីតសមាជិកគណបក្សសង្គ្រោះជាតិឲ្យ ងើបប៉ះបោរប្រឆាំងរាជរដ្ឋាភិបាល ស្របច្បាប់ក្រោមទំរង់ជាបដិវត្តពណ៌ ចាប់ប្រជារាស្ត្រខ្មែរជាចំណាប់ខ្មាំង បង្កសង្គ្រាមបង្ហូរឈាម រវាងខ្មែរនិងខ្មែរជាថ្មី ដើម្បីអំណាចរបស់ខ្លួន និងបក្សពួក ទោះបីជាមិនចុះសម្រុងជាមួយអតីតសមាជិកសង្គ្រោះជាតិនិយមលោក កឹម សុខា ក៏ដោយ»។

នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សសញ្ជាតិកម្ពុជានៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ក្រោយតុលាការកំពូលកម្ពុជារំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២​០​១៧ ពីបទក្បត់ជាតិ ឃុបឃិតជាមួយ បរទេសក្នុងគោលបំណងផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា។ លោក កឹម សុខា ត្រូវបានចាប់ដាក់គុកនិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ត្រូវបានហាមឃាត់សិទ្ធិធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។ ភាពរវើ​រវាយចង់អោយសាកសពគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ការយកបរទេសធ្វើជាម៉ែឪនិងការចង់អោយឈាមខ្មែរជាថ្មីផងពីសំណាក់ទណ្ឌិត សម រង្សី កឹម សុខា និងអតីតថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិបានខិតខំប្រឹងប្រែងបំភ្លៃការពិត នៃការកាត់ក្តីរំលាយគណបក្សសង្គ្រោះជាតិដល់សហគមន៍ជាតិ និងអន្តរជាតិ បើកដៃឲ្យបរទេសជ្រៀតជ្រែកចូលកិច្ចការជាតិ កាត់ផ្តាច់ជំនួយបញ្ឈប់ការបញ្ជាទិញទំនិញបន្ទុចបង្អាក់ដំណើរការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ទាំងអស់នេះហើយ សរបញ្ជាក់ឱ្យឃើញថាអ្នកទាំងអស់នេះសក្ត័សមនឹងអោយតុលាការដាក់ទោសមែន។ ដោយសារសន្តានក្បត់ជាតិពីឪពុកមកកូន ការច្រណែននឹងលោក កឹម សុខា ធ្វើជាប្រធានបក្សនិងខ្លាចកូនស្រីលោក កឹម សុខា មានប្រៀបជាងខ្លួនទណ្ឌិត សម រង្សីនិងបក្សពួកបានបង្កើតចលនាខុសច្បាប់មួយឡើងគឺចលនាសង្គ្រោះជាតិ។ ចលនាឧទ្ទាមខុស​ច្បាប់​នេះញុះញង់ បំផុសបំផុល អុចអាល កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនិងអតីតសមាជិកគណបក្សសង្គ្រោះជាតិឲ្យ ងើបប៉ះបោរប្រឆាំងរាជរដ្ឋាភិបាល ស្របច្បាប់ក្រោមទំរង់ជាបដិវត្តពណ៌ ចាប់ប្រជារាស្ត្រខ្មែរជាចំណាប់ខ្មាំង បង្កសង្គ្រាមបង្ហូរឈាម រវាងខ្មែរនិងខ្មែរជាថ្មីដើម្បីអំណាចរបស់ខ្លួន និងបក្សពួកទោះបីជា មិនចុះសម្រុងជាមួយអតីតសមាជិកសង្គ្រោះជាតិនិយមលោក កឹម សុខា ក៏ដោយ។

គណបក្សសញ្ជាតិកម្ពុជា សូមធ្វើការអំពាវនាវដល់កងកំលាំងប្រដាប់អាវុធ បងប្អូនជនរួមជាតិទាំងអស់កុំចូលរួមជាមួយ ចលនាខុសច្បាប់នេះ ហើយត្រូវធ្វើការថ្កោលទោស និងសហការជាមួយនិង រាជរដ្ឋាភិបាលប្រឆាំងដាច់ ខាតចំពោះចលនាឧទ្ទាមខុសច្បាប់នេះ ដើម្បីសុខសន្តិភាព ការពារអធិបតេយ្យជាតិ ការពារលទ្ធិប្រជាធិបតេយ្យ ការពាររដ្ឋធម្មនុញ្ញ ការអភិវឌ្ឍ និងភាពសុខុដុមរមនារបស់ប្រជារាស្ត្រ៕

(ប្រភព៖ Fresh News)


No comments:

Post a Comment