Tuesday, January 23, 2018

ហេតុអ្វី​បានជា​ទុយណេស៊ី​នៅតែបន្ត​ធ្វើបាតុកម្ម?​

អត្ថបទនេះសរសេរដោយលោក Chantal Berman

ស្ថានភាពមួយថ្មីទៀតដែលបង្កឱ្យមានបាតុកម្មនៅប្រទេសទុយណេស៊ី ឆ្លើយតបទៅនឹងការប្រកាសរបស់រដ្ឋាភិបាល ស្តីពីនយោបាយរឹតបន្តឹងថ្មីមួយសម្រាប់ថវិកាឆ្នាំនេះ កាលពីសប្តាហ៍មុនបាតុករបានដើរតាមដងផ្លូវ រាប់បញ្ចូលទាំងអ្នកដែលអង្គុយធ្វើបាតុកម្មស្ងៀមស្ងាត់ប្រឆាំងរដ្ឋាភិ បាល។ រដ្ឋាភិបាលឆ្លើយតបវិញយ៉ាងឆាប់រហ័ស និងបានចាប់បាតុករជាច្រើនរយអ្នក ហើយក៏បានដាក់វិធានការជាបន្តបន្ទាប់។ នៅក្នុងរយៈពេលចុងសប្តាហ៍កន្លងមកនេះ ប្រធានាធិបតីលោក Beji Caid Essebsi បានប្រកាសការបង្កើនជំនួយដើម្បីជួយដល់ក្រុមគ្រួសារដែលមានតម្រូវការ ហើយក៏មានផែនការដើម្បីដោះស្រាយប្រព័ន្ធប្រាក់ចូលនិវត្តន៍ដែលមិនគ្រប់គ្រាន់ ក៏ដូចជាផ្នែក សុខាភិបាល។

យើងបានឃើញស្ថានភាពនេះកាលពីមុន ប្រហែលជាជាងពេលមុនទៅទៀតដែលការបោះឆ្នោតបែបប្រជាធិបតេយ្យ ហើយក្រោយបដិវត្តន៍នៅទុយណេស៊ីដែលមានបាតុកម្មទាក់ទងនឹងផ្នែកសេដ្ឋកិច្ច។ ដោយប្រឈមទៅនឹងអន្តរកាល និងប្រព័ន្ធសុវត្ថិភាពសង្គមដែលកាន់តែយ៉ាប់យ៉ឺន មិនធ្លាប់មានពីមុនមក ប្រជាជនទុយណេស៊ីបានសម្តែងនូវការមិនសប្បាយចិត្តតាមរយៈការធ្វើបាតុកម្មដោយអង្គុយ ហើយអ្នកខ្លះទៀតធ្វើកូដកម្ម។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខ្ញុំបានប្រមូលទិន្នន័យស្តីពីព្រឹត្តការណ៍បាតុកម្ម និងការឆ្លើយតរបស់មន្ត្រីចេញពីកាសែតក្នុងស្រុករបស់ទុយណេស៊ី។ ចាប់តាំងពីបដិវត្តន៍កាលពីខែមករា ឆ្នាំ២០១១ កន្លងមក ជាមធ្យមមានបាតុកម្ម និងកូដកម្មប្រហែល ៣០ ដង ត្រូវបានគេចុះផ្សាយនៅក្នុងសារព័ត៌មានក្នុងស្រុកប្រចាំសប្តាហ៍។ ដោយសារតែមានកង្វល់ទៅលើតុល្យភាពនយោបាយ និងរដ្ឋធម្មនុញ្ញរវាងកម្លាំងអ៊ីស្លាម និងអ្នកបង្កសង្គ្រាមបែបសាសនា បានធ្វើឱ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរឡើងចាប់តាំងពីឆ្នាំ២០១៤ ហើយមួយផ្នែកធំបានកើតមានឡើង ជាពិសេសនៅឆ្នាំ២០១៦ ដែលមានរហូតដល់ ៨៧ ភាគរយ ដូចដែលបានបង្ហាញនៅក្នុងគំនូសចំណាំនេះ ដោយបានលើកឡើងនូវបញ្ហាសេដ្ឋកិច្ចសង្គម រាប់បញ្ចូលទាំងបញ្ហាការងារ និងការការពារកម្មករសោហ៊ុយនៃការរស់នៅ និងកម្មវិធីសុខុមាលភាពសង្គម។

មានបាតុកម្មជាច្រើនប្រឈមទៅនឹងមន្ត្រីមូលដ្ឋាន ដែលជានិច្ចជាកាលទទួលបរាជ័យទាក់ ទងទៅនឹងការទាមទារផ្នែកអភិបាលកិច្ចសង្គម ប្រាក់កម្រៃដោយគ្មានហេតុផលសមរម្យ ភាពបរាជ័យរបស់អាជ្ញាធរក្រុងដើម្បីរក្សាបានការធ្វើដំណើរតាមផ្លូវ គ្រូបង្រៀនធ្វើកូដកម្មដោយសារសាលាខ្វះខាតមូលនិធិ។ ប្រហែលជា ១៥ ភាគរយនៃករណីទាំងអស់នោះ ដែលបាតុករបានចរចាជាមួយអាជ្ញាធរ ពេលខ្លះទៀតក៏បានទទួលនូវដំណោះស្រាយ ដើម្បីបញ្ចប់ការតវ៉ានោះ។ បាតុកម្មបានក្លាយទៅជារឿងដដែលៗ ហើយក៏ជាមធ្យោបាយនៃការចរចាបែបសង្គមរវាងប្រជាពលរដ្ឋ កម្មករ និងមន្ត្រីសាធារណៈ។

តើយើងអាចវាយតម្លៃអំពីស្ថានភាពចំពោះការវិលត្រឡប់មកវិញ ក្នុងការតវ៉ាកិច្ចការសង្គមនៅទុយណេស៊ីយ៉ាងម៉េច? អ្នកវិទ្យាសាស្ត្រសង្គមបានពិចារណាដ៏យូរអំពីផលប្រយោជន៍ពីលទ្ធិប្រជាធិបតេយ្យដើម្បីឱ្យទទួលបាននូវសមធម៌សង្គមកាន់តែច្រើនឡើង។ ជាទ្រឹស្តីប្រជាពលរដ្ឋត្រូវបានផ្តល់អំណាចដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតបែបសេរី ដែលជាការបោះឆ្នោតដើម្បីទទួលបានផលប្រយោជន៍របស់ពួកគេមានន័យថា​ ការឈ្នះសម្រាប់អ្នកនយោបាយ និងគណបក្ស ផ្សេងៗដែលសន្យាដើម្បីរក្សានូវតម្លៃទំនិញទាប ហើយឱ្យបានទទួលផលប្រយោជន៍ខ្ពស់ទាក់ទងទៅនឹងស្ថានភាពកំពុងវិវត្តន៍នាពេលបច្ចុប្បន្ននេះ មេដឹកនាំបែបប្រជាធិបតេយ្យប្រឈមនឹងការតវ៉ាក្នុងសង្គម ដែលស្ថានភាពនេះគួរត្រូវបានផ្តល់ឱ្យមានសម្បទានថែមទៀត ឱ្យសមស្របទៅនឹងការទាមទាររបស់បាតុករ។

នៅទុយណេស៊ី ដែលមានបដិវត្តន៍តាំងពីឆ្នាំ២០១១ បានទាមទារឱ្យមានយុត្តិធម៌សង្គម ប្រជាពលរដ្ឋមិនបានឃើញនូវការរីកចម្រើន ដែលទាក់ទងទៅនឹងការកាត់បន្ថយវិសមភាពនៃប្រាក់ចំណូល និងកាលានុវត្តភាព។ កិច្ចពិភាក្សាស្តីពីកម្រិតជាតិ ដែលរាប់បញ្ចូលទាំងសហជីបការងារទុយណេស៊ី និងសហជីបនិយោជិកមិនបានឈានដល់កម្រិតនៃកំណែទម្រង់ជាប្រព័ន្ធ ហើយច្បាប់ស្តីពីការបង្រួបបង្រួមគ្នាបានផ្តល់ឱ្យមាននិទណ្ឌភាព សម្រាប់មន្ត្រីដែលពាក់ព័ន្ធនៅក្នុងអំពើពុករលួយ អំឡុងពេលការកាន់អំណាចរបស់ប្រធានាធិបតីលោក Zinedine Ben Ali ដែលបានធ្វើឱ្យប្រជាពលរដ្ឋមានការខឹងសម្បាដែលចាត់ទុកច្បាប់នោះថា ជាការហុចឱកាសឱ្យជនពុករលួយ ទាញយកផលប្រយោជន៍ពីប្រជាពលរដ្ឋ។

ការវិភាគមួយទៀតស្តីពីទិន្នន័យបាតុកម្មបង្ហាញថា បាតុកម្មដែលកើតមានឡើងក្រោយបដិវត្តន៍ឆ្នាំ២០១១ ទំនងជាមិនបានទទួលសម្បទានជាងបាតុកម្មដែលបានកើតឡើងប្រហាក់ប្រហែលគ្នានៅក្នុងយុគសម័យ Ben Ali នោះទេ។ ការនិយាយតាមបែបសង្គមបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋទុយណេស៊ី និងរដ្ឋរបស់ពួកគេនៅតែមានភាពជាប់គាំងដដែល។

បាតុកម្មនៅតែប្រើប្រាស់យុទ្ធសាស្ត្ររំខានទៅលើវិស័យសេដ្ឋកិច្ច រាប់បញ្ចូលទាំងការអង្គុយតាមដងផ្លូវកាន់កាប់អាគារដ្ឋាភិបាល និងឧស្សាហកម្ម ឬរំខានដល់ការរុករករ៉ែរបស់ទុយណេស៊ី។ បាតុករខ្លះក៏បានរាំងខ្ទប់ការដឹកជញ្ជូនរ៉ែតាមរថភ្លើងនៅក្នុងតំបន់ ដែលធ្វើឱ្យការផលិតធ្លាក់ចុះ ៤០ ភាគរយ។ បាតុករក៏បានរំាងខ្ទប់អណ្តូងប្រេងកាតនៅប៉ែកខាងត្បូងនៃប្រទេសអស់រយៈពេលជាងមួយខែ នៅឆ្នាំ២០១៧ កន្លងមកនេះ ហើយក៏បានឈ្នះទៅលើការសន្យាសម្រាប់ការ ៣៥០០ កន្លែង ដែលគិតជាទឹកប្រាក់ស្មើនឹង ៣២ លានដុល្លារ ជាមូលនិធិសម្រាប់ការអភិវឌ្ឍក្នុងស្រុក។

និន្នាការដែលទាក់ទងមួយទៀតទៅនឹងកង្វល់ស្តីពីតើនរណាបានធ្វើបាតុកម្មភាគច្រើនបំផុតនៅក្នុងអំឡុងដំណើរអន្តរកាលទុយណេស៊ីនេះ។ រូបភាពនៅក្នុងក្រេហ្វិកនេះបានបង្ហាញឱ្យ ឃើញថា មាននិន្នាការកាន់តែខ្លាំងឡើងក្រោយពីមានបដិវត្តន៍ ដែលមានការចូលរួមពីមហាជន ហើយមិនទាក់ទងទៅនឹងសង្គមស៊ីវិលណាមួយទេ៕

ប្រភព : Washington Post ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨

No comments:

Post a Comment