Friday, November 10, 2017

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ថ្លែងថា កម្ពុជាត្រូវតែបន្តការពារសន្តិភាព និងអភិវឌ្ឍឱ្យបានខ្លាំងក្លា និងប្រឆាំងដាច់ខាតចំពោះបដិវត្តន៍ពណ៌

ក្នុងឱកាសប្រាព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៤ ទិវា កំណើតកងយោធពលខេរភូមិន្ទ ០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០១៧ នា នៅវិទ្យាស្ថានកងទ័ពជើងគោក ថ្លុកតាសេក ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧   នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេរៈភូមិន្ទបានមាន​ប្រសាសន៍ថាកងយោធពលខេរៈភូមិន្ទបានចាប់កំណើតដំបូង ពីអនុសញ្ញាបារាំងខ្មែរ ដែលអនុសញ្ញានេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាត្រូវមានកម្លាំងយោធាដែលសុទ្ធសឹងជាខ្មែរ។ កងយោធពលខេមរៈភូមិន្ទបានចូលរួមយ៉ាងសកម្មខ្លាំងក្លា តស៊ូប្រឆាំង អាណានិគម​បារាំង ​រហូត​ដណ្តើម​បានឯករាជ្យទាំងស្រុងជូនជាតិមាតុភូមិនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនា​ទាមទារ​របស់កងទ័ព ប្រជារាស្ត្រគ្រប់ស្រទាប់ជាន់ថ្នាក់ក្រោមព្រះ​រាជបូជនី​យ៍​កិច្ច ដឹកនាំរបស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះបរមរតនកោដ្ឋ និងជាថ្ងៃកំណើតដ៏ពិតប្រាកដ។

អំឡុងពេល៦៤ឆ្នាំកន្លងមកនេះ នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងយោធពលខេមរៈភូមិន្ទទាំងមូល បានបំពេញតួនាទីភារកិច្ចដោយរួមសាមគ្គីគ្នាជាធ្លុងមួយ ពុះពារគ្រប់​ឧបសគ្គ​តូច ធំរហូតបានសម្រេចស្នាដៃជាច្រើន ជូនជាតិមាតុភូមិ និងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ការពារអធិ​បតេយ្យបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឱ្យបានគង់វង្សជារៀងរហូត។

នៅក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា កម្ពុជាត្រូវតែបន្តការពារសន្តិភាព និង​អភិវឌ្ឍឱ្យបានខ្លាំងក្លា យើងត្រូវតែ​ប្រឆាំង​​យ៉ាងដាច់ខាតចំពោះ បដិវត្តន៍ពណ៌ និងមិនត្រូវ​អនុញ្ញាតឱ្យកើតឡើងបានជាដាច់​ខាតក្នុង​ទឹក​ដីកម្ពុជា។ សន្តិភាព និងស្ថេរភាពនៅកម្ពុជា ក៏ដូចជាសន្តិភាព និងស្ថេរ​ភាព​របស់​ប្រទេសសទាំងអស់នៅក្នុងតំបន់ គឺមានទំនាក់ទំនង​គ្នា​យ៉ាងជិតស្និទ្ធ ហើយបើប្រទេសនី​មួយៗគ្មានសន្តិភាព និងស្ថេរភាពទេនោះ តំបន់ក៏គ្មាន​សន្តិភាព និងស្ថេរភាពដែរ។ សម្រាប់កម្ពុជាសន្តិភាពនិងស្ថិរភាពគឺមានតម្លៃណាស់បន្ទាប់ពីមានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨មកកម្ពុជាមានមោទនភាពណា​ស់ចំពោះភាពប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនសម្រាប់ចូលរួមភារកិច្ចប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងនោះចាប់តាំងពីឆ្នាំ២០០៦ យើងបាន បញ្ជូន កងទ័ពចំនួនប្រមាណ ៤៧០០នាក់ ឱ្យទៅចូលរួមរក្សាសន្ដិភាព នៅតាមបណ្ដាប្រទេសនានាដែលកំពុងមានជម្លោះជាបន្ដបន្ទាប់៕





No comments:

Post a Comment