Friday, November 10, 2017

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន និងថ្នាក់ដឹកនាំនៃទីស្តីការគណៈរដ្ឋមន្រ្តី អញ្ជើញចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិលើកទី ៦៤

នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ុន ឈិន រដ្ឋមន្រ្តីស្តីទីនៃទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តំណាងឱ្យមន្រ្តីរាជការទាំងអស់នៃទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញចូលរួមទិវាខួបលើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៧) ដែលប្រារព្ធធ្វើឡើងនៅវិមានឯករាជ្យ រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ទិវាបុណ្យឯករាជ្យជាតិ គឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ស្នាព្រះហស្ថរបស់ព្រះមហាវិរៈក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានដឹកនាំព្រះរាជបូជនីយកិច្ចទាមទារបាននូវឯករាជ្យពីអាណានិគមបារាំង នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ដែលធ្វើឱ្យកម្ពុជាទទួលបានឯករាជ្យមកដល់សព្វថ្ងៃនេះ៕





No comments:

Post a Comment