Tuesday, November 28, 2017

អភិបាលរងខេត្តស្វាយរៀងអញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់តួនាទីភារកិច្ចក្នុងកិច្ចសហការសកម្មភាពបោសសម្អាតមីន

នៅរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានចូលរួមបិទវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់តួនាទី ភារកិច្ចក្នុងកិច្ចសហការសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដល់អាជ្ញាធរមូលដ្ឋាន (ភូមិ) និងមន្ត្រីនគរបាលជាតិ។

វគ្គបណ្តុះបណ្តាលនោះ ក៏មានការចូលរួមពីអង្គភាព CMAC លោកមេប៉ុស្ត៍ឃុំ និងលោកមេភូមិ មកពីស្រុករមាសហែក និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់មួយចំនួនដូចខាងក្រោម៖
១- កសាងសមត្ថភាពលើការចូលរួមដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់មីន និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
២- ផ្តល់ចំណេះដឹងលើកកម្ពស់តួនាទីក្នុងការអនុវត្តន៍គោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» លើការងារគ្រោះថ្នាក់ដោយសារមីន និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
៣- បង្កើនសមត្ថភាពបន្ថែមលើជំនាញអភិវឌ្ឍន៍សហគមន៍
៤- ព័ត៌មានសុវត្ថិភាពពីការសំគាល់គ្រាប់មីនមាន២៧ប្រភេទ និងការសំគាល់គ្រាប់មិនទាន់ផ្ទុះ(UXO) មិនមែនជាគ្រាប់ស្អុយទេ
៥- ទង្វើដែលនាំឱ្យមានគ្រោះថ្នាក់ និងផលវិបាកបណ្តាលមកពីមីននិងគ្រាប់មិនទាន់ផ្ទុះ
៦- ជំនាញទំនាក់ទំនង និងសម្របសម្រួលក្នុងសហគមន៍ ការចូលរួមរបស់សហគមន៍ ការប្រើប្រាស់ធនធានសហគមន៍ ការរៀបចំឥរិយាបទចូលក្នុងសហគមន៍ និងនិរន្តរភាព
៧- ការរៀបចំបំពេញទម្រង់បែបបទរបាយការណ៍ និងសំណើសុំកម្ទេចបោសសំអាតមីន និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕




No comments:

Post a Comment