Friday, September 08, 2017

លោក ប្រាយុទ្ធ ច័ន្ទអូឆា និងគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រមុខរដ្ឋស្តីទីលោក សាយ ឈុំ

លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ បានអនុញ្ញាតឱ្យលោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ដ្រីថៃ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ជំនួបសម្តែងការគួរសមនេះ ក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា រួមទាំងគណៈប្រតិភូដែលអមដំណើរនាយករដ្ឋមន្ដ្រីថៃ ជាច្រើនរូបផងដែរ។ ការចូលជួបសម្តែងការគួរសមជាមួយលោក សាយ ឈុំ នារសៀលថ្ងៃនេះ បានធ្វើឡើងបន្ទាប់ពីលោក ប្រាយុទ្ធ បានជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយមេដឹកនាំទំាំងបានចុះកិច្ចព្រមព្រៀងមួយចំនួនផងដែរ៕







No comments:

Post a Comment