Friday, September 08, 2017

ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងផ្តល់រង្វាន់ចំពោះអ្នកឆ្លើយសំនួរត្រឹមត្រូវ

នៅថ្ងៃទី០៧ កញ្ញា ២០១៧ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃគណកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ដឹកនាំ ដោយលោក ខៀវ ប្រសើរ អនុប្រធានមន្ទីរ សហការជាមួយ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ ឆ្លើយសំនួរ និងបានផ្តល់រង្វាន់ នៅមុខផ្សារកំពង់ក្តី ស្រុកជីក្រែង ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។
ក្នុងឱកាសនោះ ក្រុមការងារក៏បានបិទនូវប័ណ្ណព័ត៌មានអប់រំអំពីបញ្ហាចរាចរ និងស្ទីក័រចំនណាំងផ្លាត ដើម្បីងាយស្រួលមើលឃើញនៅពេលយប់៕






No comments:

Post a Comment