Friday, June 09, 2017

ភ្ញៀវទេ​សចរអន្ដរជាតិ​ជិត២លាន​នាក់ ចូល​ទស្សនា​អង្គរវត្តក្នុង​រយៈពេល​៥ខែ​ដើមឆ្នាំ២០១៧

ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ ភ្ញៀវទេសចរអន្ដរជាតិ បានមកទស្សនាប្រាសាទអង្គរ ជាង១,៩លាននាក់ និងទទួលបានចំណូលចំនួនជាង៤៥លានដុល្លារ ពោលគឺមានការកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយនៅថ្ងៃទី០៨ ខែមិថុនានេះ បានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរបរទេស បានទិញប័ណ្ណ ចូលទស្សនាអង្គរ ចាប់ពីខែមករា ដល់ខែឧសភានេះ មានចំនួន ជាង១,៩លាននាក់ គឺកើនឡើងទ្វេដង បើធៀបនឹងរយៈពេល៥ខែដូចគ្នានៅក្នុងឆ្នាំ២០១៦ កន្លងមក។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ចំណែកថវិកាទទួលបានពីការលក់ប័ណ្ណចូលទស្សនាអង្គរចំនួន៥ខែនេះ មានចំនួនជាង៤៥លានដុល្លារ កើនឡើងជាង៦៤ភាគរយ បើធៀប៥ខែដូចគ្នាក្នុងឆ្នាំ២០១៦។
គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ថវិកាដែលបានពីលក់ប័ណ្ណអង្គរ បានបង់ចូលថវិកាជាតិ ជាង៦លានដុល្លារ និងបានផ្ដល់មូលនិធិដល់មន្ទីរពេទ្យគន្ធបុប្ផា ចំនួនជិត៣០ម៉ឺនដុល្លារផងដែរ។ ចំណាយកាជួសជុល ហេដ្ឋារចនាសម្ព័ន្ធអង្គរ មួយផ្នែកធំ ដើម្បីលើកសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកាន់តែច្រើនឡើងធ្វេដងថែមទៀត ៕


No comments:

Post a Comment