Friday, June 09, 2017

ក្រសួងពាណិជ្ជកម្ម បង្ហាញលេខទូរស័ព្ទឆបោកចំនួនបួនខ្សែ

ក្រសួងពាណិជ្ជកម្ម បានបង្ហាញលេខទូរស័ព្ទឆបោកចំនួនបួនខ្សែ ៖ ០៩៧ ៩២៤ ៨៩៩៩, ០៩៧ ៥៩៨ ១៣៣៣, ០១២ ៨៣៧ ៨៥១, ០១២ ៨៣៧ ៩០៣ ដែលបានទូរស័ព្ទទៅ ប្រធាមន្ទីពាណិជ្ជកម្មខេត្តបាត់ដំបង និងមន្ត្រីរាជការដោយប្រាប់ថា ជាជំនួយការ របស់ លោក ឈូន ដារ៉ា និង បានវេលុយជាបន្ទាន់ចំនួន ៣០០ដុល្លារ ដើម្បីរត់ការដំឡើងកាំប្រាក់ ដោយហេតុថា ឯកសារនៅត្រឹមទីស្តីការគណៈរដ្ឋមន្ត្រីនៅឡើយ។
ក្រសួងពាណិជ្ជកម្ម តាមលិខិតចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧សូមជម្រាបដល់ លោក លោកស្រី មន្ត្រីរាជការ ឱ្យបានជ្រាបថា ព័ត៌មានខាងលើនេះ ជាព័ត៌មានមិនពិត គឺជាការឆបោក ព្រោះការដំឡើងកាំប្រាក់ ក្រសួង បានរៀបចំរួចហើយ និងមិនមានប៉ះពាល់ដល់រឿងលុយកាក់ទេ៕

No comments:

Post a Comment