Friday, June 09, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ​គ្រប់ស្រទាប់​វណ្ណៈនៅ​ទូទាំងប្រទេស​ ដែលមាន​ជំនឿចិត្ត​ចំពោះការ​ដឹកនាំ​របស់លោក​

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា គ្រាដែលកម្ពុជាកំពុងសប្បាយរីករាយជាមួយសន្តិភាព និងវឌ្ឍនភាពសង្គមនោះ មានប្រទេសមួយចំនួននៅលើពិភពលោក ជាពិសេសតំបន់មជ្ឈិមបូព៌ា កំពុងប្រឈមនឹងភ្លើងសង្រ្គាម និងអស្ថេរភាពសង្គម ដូចដែលកម្ពុជា ធ្លាប់ឆ្លងកាត់យ៉ាងជូរចត់កាលពីអតីតកាល។

ជាមួយនិងការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនៅក្នុងសង្គមនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនៅទូទាំងប្រទេស ដែលបានចូលរួមថែរក្សាការពារសន្តិភាព និងមានជំនឿចិត្តចំពោះការដឹកនាំរបស់លោក និងគាំទ្រឥតងាករេ ដើម្បីបន្តការកសាង និងអភិវឌ្ឍន៍កម្ពុជាឲ្យក្លាយជាប្រទេសរីកចម្រើនសម្បូរសប្បាយនៅក្នុងតំបន់អាស៊ី ដែលបានប្រែក្លាយកម្ពុជាពីគំនរផេះផង់នៃភ្លើងសង្រ្គាម មកជាប្រទេសមានការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ៕





No comments:

Post a Comment