Friday, June 09, 2017

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៣ ជាប្រទេសមានសុខសន្តិភាពបំផុតសម្រាប់ឆ្នាំ២០១៧នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

តាមការស្រាវជ្រាវ និងវាយតម្លៃរបស់ Global Peace Index 2017 បានបង្ហាញថា ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៣ ជាប្រទេសមានសុខសន្តិភាពបំផុតសម្រាប់ឆ្នាំ២០១៧ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានចំណាត់ថ្នាក់លេខ៨៩ នៅលើពិភពលោក។
យោងតាមស្ថិតិរបស់ Global Peace បានបញ្ជាក់ថា នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន កម្ពុជា ឈរនៅលេខរៀងទី៦ ខណៈប្រទេសសិង្ហបុរីឈរនៅលេខ១ ម៉ាឡេស៊ីលេខ២ ឡាវលេខ៣ ឥណ្ឌូនេស៊ីលេខ៤ វៀតណាមលេខ៥ មីយ៉ាន់ម៉ាលេខ៧ ថៃលេខ៨ ហ្វីលីពិនលេខ៩។
Global Peace បានបញ្ជាក់ដែរថា នៅឆ្នាំ ២០១៧ នេះ កម្ពុជា បានធ្វើឱ្យមានភាពល្អប្រសើរបំផុតក្នុងការរក្សានូវសុខសន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈឥណ្ឌូនេស៊ី មានការធ្លាក់ចុះខ្លាំង៕





No comments:

Post a Comment